**សម្តេច ឃួន សុដារី អញ្ជើញចូលរួមពិធីបើកមហាសន្និបាតអន្តរជាតិបណ្ដាគណបក្សនយោបាយនៅអាស៊ី លើកទី១២ ក្រោមមូលបទ “ការស្វែងរកសន្តិភាពនិងការផ្សះផ្សា”**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់សំណង់ស្ទាក់ទឹក និងប្រព័ន្ធរំដោះទឹកស្ទឹងតូច ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ**ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៖ សន្តិភាពអាចសម្រេចបាន តែតាមរយៈការដោះស្រាយជម្លោះដោយសន្តិវិធី ដោយផ្អែកលើការសន្ទនា ការពិគ្រោះយោបល់ និងអភិក្រមឈ្នះឈ្នះ**សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីជំហរម៉ឺងម៉ាត់ របស់គណបក្សប្រជាជនកម្ពុជា ក្នុងការការពារសន្តិភាព**ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ ឧបត្ថម្ភម៉ូតូ ១គ្រឿង ជូននិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលបាត់ម៉ូតូ កាលពីម្សិលមិញ**សម្ដេចធិបតី៖ ផលលាភនៃសន្តិភាព ដែលកម្ពុជាទទួលបាន ២៦ឆ្នាំមកនេះ ក្រើនរំលឹកឱ្យឃើញពីទំហំនៃអត្ថប្រយោជន៍ នយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ**សម្តេចធិបតី៖ ប្រទេសទាំងអស់ គួរអនុវត្តសណ្តាប់ធ្នាប់អន្តរជាតិ ដោយលើកកម្ពស់សន្តិភាព ចៀសវាងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កិច្ចការពិភពលោក និងអភិបាលកិច្ចពិភពលោក មិនគួរពាក់ព័ន្ធតែនឹងប្រទេសមហាអំណាចនោះទេ**សម្តេច ហ៊ុន សែន រំលឹកទៅបណ្តាប្រទេសអះអាងថា ជាបិតាប្រជាធិបតេយ្យ កុំសាងកំហុសទី៣នៅកម្ពុជា**សម្ដេចតេជោ រំលឹកពីគោលបំណងធំ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសចង់បាន តែអ៊ុនតាក់មិនអាចសម្រេចបានទេ ហើយកម្ពុជាត្រូវបញ្ចប់សង្គ្រាមស៊ីវិលដោយខ្លួនឯង**ថ្នាក់ដឹកនាំ ICAPP វាយតម្លៃខ្ពស់ពីការអភិវឌ្ឍដ៏ឆាប់រហ័សគ្រប់វិស័យរបស់កម្ពុជា ពិសេសជាប្រទេសដែលងើបពីសង្រ្គាមហែកហួរ និងបែកបាក់**ដើម្បីអាចស្នើសុំប្រាក់សោធនជរាភាព (ប្រាក់ចូលនិវត្តន៍ ឬប្រាក់រ៉ឺត្រែត) សមាជិក ប.ស.ស. ត្រូវភ្ជាប់ឯកសារសំខាន់ៗមួយចំនួន**តុលាការសម្រេចចោទប្រកាន់ជាផ្លូវការ ម្ចាស់មន្ទីរសម្រាកព្យាបាល និងសម្ភពសុងហាក់ម៉ារីណា ក្រោយចាក់ថ្នាំអ្នកជំងឺស្លាប់រួចយកទៅប្លុងចោលរួមទាំងក្មេងស្រីអាយុ៣ខួបម្នាក់ នៅស្រុកបាទី**កងកម្លាំងប្រដាប់អាវុធរបស់ចក្រភពអង់គ្លេស ត្រៀមខ្លួនជាស្រេចដើម្បីប្រយុទ្ធជាមួយរុស្ស៊ី**ប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ ដាក់អ្នកច្បាប់ឱ្យកាន់តំណែងមន្រ្តីទូត ប្រចាំអង្គការ NATO**សម្តេចតេជោ៖ បើកម្ពុជាមិនអាចគ្រប់គ្រងលើអធិបតេយ្យ និងផ្ទៃក្នុងរបស់ខ្លួនបាននោះទេ កម្ពុជាអាចនឹងធ្លាក់ទៅក្នុងសង្គ្រាមជាថ្មី**លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់កម្លាំងនគរបាលទូទាំងខេត្តព្រះវិហារ ត្រូវពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ**សម្តេចតេជោ ប្ដេជ្ញា​កម្ទេចក្រុមជ្រុលនិយមដែលបង្កើត​បដិវត្តន៍ពណ៌នៅកម្ពុជា**ក្រសួងមហាផ្ទៃ ជូនដំណឹងអំពីបទបញ្ជាផ្ទៃក្នុង សម្រាប់បេក្ខជនប្រឡងប្រជែង ចូលបម្រើការងារក្នុងក្របខ័ណ្ឌមន្រ្តីនគរបាលជាតិកម្ពុជា**ក្រសួងប្រៃសណីយ៍ នឹងរៀបចំវេទិកាបញ្ញាសិប្បនិម្មិតកម្ពុជា ឆ្នាំ២០២៤ ក្រោមប្រធានបទ “ស្វែងយល់អំពីនវានុវត្តន៍បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងកាលានុវត្តភាពសម្រាប់កម្ពុជានាពេលអនាគត”

ឯកឧត្តម សួស ប្រាថ្នា ផ្ញើសារគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៤៧ ឈានចូល ៤៨ឆ្នាំ

ភ្នំពេញ៖ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានផ្ញើសារគោរពជូនពរសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៤៧ ឈានចូល ៤៨ឆ្នាំ ។

ខ្ញុំសូមសម្តែងនូវ សេចក្តីសោមនស្សរីករាយឥតឧបមា និងសូមគោរពជូននូវសព្ទសាធុការពរ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរ គ្រប់ប្រការជូនចំពោះ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនៃពិធីចម្រើនជន្មាយុ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ សូមសម្តេចធិបតីនាយករដ្ឋមន្ត្រី មានសុខភាពល្អ បរិបូរណ៍ កម្លាំងពលំមាំមួន ជន្មាយុយឺនយូរ បញ្ញាញាណវាងវៃ ដើម្បីបន្តដឹកនាំប្រទេសជាតិឆ្ពោះទៅរកការអភិវឌ្ឍ ប្រកបដោយចីរភាព និងភាពរីកចម្រើនថ្កុំថ្កើន រុងរឿងជារៀងរហូត។

ឆ្លៀតក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ ខ្ញុំសូមសម្តែងនូវការគោរពដឹងគុណយ៉ាងក្រៃលែង ចំពោះសម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ ចិត្ត បញ្ញា និងស្មារតី ក្នុងការពុះពាររាល់ឧបសគ្គ ដើម្បីចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាពពេញលេញ និងការពារបូរណភាពទឹកដី ការពារអធិបតេយ្យភាពជាតិ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ និងទទួលបាននូវកិត្តិសព្ទល្បីល្បាញទាំងក្នុងតំបន់ និងពិភពលោក។

ជាថ្មីម្តងទៀត ខ្ញុំសូមបួងសួងដល់គុណព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និងទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមតាមជួយអភិបាលប្រោះព្រំសព្ទសាធុការពរជ័យគ្រប់ប្រការ ជូនចំពោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ព្រមទាំងបុត្រាបុត្រី
ជាទីស្រឡាញ់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវសេចក្តីគោរពដ៏ជ្រាលជ្រៅ និងភក្តីភាពដ៏ស្មោះស្ម័គ្របំផុតពីខ្ញុំ ៕

អត្ថបទដែលជាប់ទាក់ទង