ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគណបក្សក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅវិមាន៧មករា
ភ្នំពេញ៖ នារសៀលថ្ងៃសៅរ៍ ទី១៩ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ហេង សួរ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគណបក្សក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅវិមាន៧មករា ទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា។
កិច្ចប្រជុំនេះមានគោលបំណងផ្សព្វផ្សាយលទ្ធផលការងារ និងកំណត់ទិសដៅការងារត្រូវអនុវត្តបន្តរបស់គណៈកម្មាធិការគណបក្សក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជារក្សាសាមគ្គីភាព និងឯកភាពផ្ទៃក្នុងរវាងថ្នាក់ដឹកនាំ និងសមាជិក ជាពិសេសបន្តផ្សារភ្ជាប់សកម្មភាពគណបក្សមូលដ្ឋាន ជាមួយប្រជាពលរដ្ឋ ៕