នាយកក្រុមហ៊ុនចិន ត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយក្រុមហ៊ុនទេសចរណ៍របស់កម្ពុជា
ភ្នំពេញ៖ នៅយប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ នៅក្នុងឱកាសនៃជំនួបពិភាក្សាការងារនេះ លោកនាយកក្រុមហ៊ុន Zhengzhou Culture, Tourism and Sports Group Co., Ltd. ដែលមានបុត្រសម្ព័ន្ធ និងក្រុមហ៊ុនចំណុះ ២៥ក្រុមហ៊ុន ដោយធ្វើអាជីវកម្មលើវិស័យទេសចរណ៍ វប្បធម៌ និងកីឡា បានសម្តែងនូវសេចក្តីរីករាយចំពោះលទ្ធផលផ្លែផ្កាកើតចេញពីជំនួបសម្តែងការគួរសមរវាងឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំខេត្តហឺណាន និងក្រុងចឹងចូវ អំពីការជំរុញគោលដៅទេសចរចិនឱ្យបាន១លាននាក់ ក្នុង១ឆ្នាំ។
ក្នុងនាមវិស័យឯកជនចិន លោកនាយកក្រុមហ៊ុន បានត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយក្រុមហ៊ុនទេសចរណ៍របស់កម្ពុជា ក៏ដូចជាជំរុញក្រុមហ៊ុនចិនធំៗដែលមានសក្តានុពលមកស្វែងរកដៃគូសហការជាមួយក្រុមហ៊ុនកម្ពុជា តាមរយៈការរៀបចំកម្មវិធី Fam-Trip មកកម្ពុជា ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីបង្កើតកញ្ចប់សេវាទេសចរណ៍ដ៏ទាក់ទាញជូនភ្ញៀវទេសចរ ៕