**អភិបាកខេត្តស្ទឹងត្រែង នាំយកអំណោយកាកបាទក្រហមកម្ពុជា ចែកជូនដល់ពលរដ្ឋក្រីក្រ៨០គ្រួសារ នៅក្រុងស្ទឹងត្រែង**ឯកឧត្តម ស សេរីវិចិត្រ ផ្ញើសារគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៤៧ ឈានចូល ៤៨ឆ្នាំ**ឯកឧត្តម គួច ចំរើន ថ្លែងអំណរគុណដល់អ្នកស្ម័គ្រចិត្ត បានជួយសម្អាតអនាម័យបរិស្ថាន ក្នុងព្រឹត្តិការណ៍ពិធីប្រណាំងទូក នៅខេត្តកណ្ដាល ឆ្នាំ២០២៤**ឯកឧត្តម កើត ឆែ ផ្ញើសារគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៤៧ ឈានចូល ៤៨ឆ្នាំ**រដ្ឋបាលខេត្តតាកែវ រៀបចំពិធីប្រលែងបង្កងចំនួន ២០០០ក្បាល ចូលក្នុងបឹងតាកែវ ក្រុងដូនកែវ**អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ៖ ២សប្តាហ៍មកនេះ មន្ត្រីផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរជាង ១ម៉ឺនសន្លឹក ទៀតជូនពលរដ្ឋដោយឥតគិតថ្លៃ**លោកជំទាវ ជូ ប៊ុនអេង កោតសរសើរដល់អាជ្ញាធរ និងអង្គការដៃគូទាំងអស់ ដែលរួមសាមគ្គីគ្នា ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា**វប្បធម៌ស្អាតបានកំពុងរីកសុះសាយឡើងជាបណ្តើរៗឆ្ពោះទៅទម្លាប់នៃភាពស្អាតនៅក្នុងសង្គមកម្ពុជា**ប្រធានរដ្ឋសភាម៉ាឡេស៊ី កោតសរសើរការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា**រដ្ឋមន្ត្រីសុខាភិបាល ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំលើកទី៧៥ របស់អង្គការសុខភាពពិភពលោក សម្រាប់តំបន់ប៉ាស៊ីហ្វិកខាងលិច នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន**ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ មានជំនឿថា កម្ពុជាអាចផ្សព្វផ្សាយកាន់តែទូលំទូលាយនូវក្បាច់គុនខ្មែរ វប្បធម៌ ប្រពៃណី និងសក្តានុពលទេសចរណ៍ដ៏សម្បូរបែបទៅកាន់ពិភពលោក**ចំនួនអ្នកស្លាប់ដោយសារការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើប្រទេសលីបង់កើនឡើងដល់ ២,៤៤៨នាក់ និងរបួសដល់ទៅ ១១,៤៧១នាក់**ប្រទេសសហភាពអឺរ៉ុប ថ្កោលទោសការវាយប្រហារលើ UNIFIL និងបានយល់ព្រមដាក់សម្ពាធលើអ៊ីស្រាអែល**លោក Netanyahu៖ ការប៉ុនប៉ងធ្វើឃាតលើរូបលោក គឺជាកំហុសដ៏ជូរចត់**រដ្ឋមន្ត្រីការពារជាតិ នៃបណ្ដាប្រទេស G7 លើកឡើងពីការព្រួយបារម្ភអំពីការកើនឡើងនៅមជ្ឈិមបូព៌ា**ឯកឧត្តមបណ្ឌិត កៅ ថាច ជួបសំណេះសំណាល និងទទួលទានអាហារសាមគ្គី ជាមួយបងប្អូនខ្មែរ សមាជិកគណបក្សប្រជាជនកម្ពុជា នៅទីក្រុងហុកស្បេ ប្រទេសនូវ៉ែលហ្សេឡង់**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំមន្ត្រីបច្ចេកទេសចុះពិនិត្យច្រាំងទន្លេស្រុតបាក់ ក្នុងភូមិសាស្ត្រស្រុកស្រីសន្ធរ ខេត្តកំពង់ចាម**អាវុធហត្ថរាជធានីភ្នំពេញ បង្ហាញលទ្ធផលបង្រ្កាបគ្រឿងញៀនប្រហែល ១០០គីឡូក្រាម**សម្តេចតេជោ ផ្ញើសារអបអរសាទរជូនឯកឧត្តមប្រធានាធិបតីឥណ្ឌូនេស៊ី ជាមួយការជឿជាក់ថា ទំនាក់ទំនងកម្ពុជា-ឥណ្ឌូនេស៊ី បន្តពង្រឹង និងពង្រីក**កម្ពុជា-ឥណ្ឌូនេស៊ី មានសុទិដ្ឋិនិយមចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិរវាងប្រទេសទាំងពីរ

ឯកឧត្តមបណ្ឌិត កៅ ថាច ជួបសំណេះសំណាល និងទទួលទានអាហារសាមគ្គី ជាមួយបងប្អូនខ្មែរ សមាជិកគណបក្សប្រជាជនកម្ពុជា នៅទីក្រុងហុកស្បេ ប្រទេសនូវ៉ែលហ្សេឡង់

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រធានក្រុមការងារតំបន់៥ (ទីក្រុងហុកស្បេ-ហាមិលតុន-អូក្លិន) នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញជួបសំណេះសំណាល និងទទួលអាហារសាមគ្គីជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ និងសមាជិកគណបក្សប្រជាជនកម្ពុជា ដែលកំពុងរស់នៅក្នុងទីតំបន់ហុកស្បេ និងណែបភា ប្រទេសនូវ៉ែលហ្សេឡង់។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមបណ្ឌិត កៅ ថាច បានធ្វើការថ្លែងអំណរគុណដល់បងប្អូនទាំងអស់ ដែលបាន សម្រេចចិត្តចូលរួមជីវភាពបក្សជាមួយគណបក្សប្រជាជនកម្ពុជា។ នេះសបញ្ជាក់ឲ្យឃើញថា បងប្អូនមានភាពជឿជាក់ លើការដឹកនាំ ប្រកបដោយគតិបណ្ឌិត របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានធ្វើការរំលឹកពីប្រវត្តិនៃការបង្កើតបក្សប្រជាជនកម្ពុជា និងការតស៊ូយ៉ាងស្វិតស្វាញ និងអំពីវីរៈភាព ស្នេហាជាតិ របស់ថ្នាក់ ដឹកនាំគណបក្ស ដែលបានធ្វើការរំដោះប្រទេសកម្ពុជា ចេញពីរបបខ្មៅងងឹត ដែលបានកាប់សម្លាប់ ខ្មែរគ្នាឯង អស់រាប់លាននាក់។ ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិត ក៏បានលើកអំពីស្មារតីស្នេហជាតិ និងការប្តេជ្ញាធ្វើការបង្រួបបង្រួមជាតិ និងបានស្វែងរកសុខសន្តិភាពរបស់គណបក្សជូនដល់ប្រជាពលរដ្ឋទូទាំងប្រទេស។

បន្ថែមលើនេះ ឯកឧត្តមបណ្ឌិត បានធ្វើការចែករំលែកអំពី សភាពការណ៍ថ្មីៗ ទាំងផ្នែកសេដ្ឋកិច្ច និងផ្នែកនយោបាយ នៅកម្ពុជា ជូនដល់បងប្អូនបានជ្រាបជាព័ត៌មាន និងមានមូលដ្ឋាន សម្រាប់ការពិចារណា កុំឲ្យជឿលើការឃោសនាអកុសលពីបណ្តាក្រុមប្រឆាំង ដែលតែងតែនិយាយមិនពិតពីកម្ពុជា និងតែងតែបង្កបញ្ហា និងជំរុញឲ្យមានអស្ថិរភាពសង្គម បំផ្លាញសន្តិភាព។

ឯកឧត្តមបណ្ឌិត បានគូសរំលេច និងបញ្ជាក់បន្ថែមថា បច្ចុប្បន្នកម្ពុជា កំពុងបោះជំហានទៅមុខជាបណ្តើរៗ ក្នុងការពង្រឹង និងពង្រីកខ្លួនលើគ្រប់វិស័យ ដែលទាំងនេះចេញពី ការគិតគូរគ្រប់ជ្រុងជ្រោយ ពីថ្នាក់ដឹកនាំគណបក្សប្រជាជាកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា និង សម្តេចធិបតី ហ៊ុន មាណែត ជានាយករដ្ឋមន្ត្រី។

ឯកឧត្តមបណ្ឌិត បានធ្វើការស្នើសុំ និងលើកទឹកចិត្តដល់បងប្អូនសមាជិកបក្សនៅតំបន់ក្រុងហុកស្បេទាំងអស់ សូមបន្តជួយស្វែងរក និងពង្រីកសមាជិកថ្មីៗបន្ថែមទៀត ឲ្យបានច្រើន និង សូមជួយផ្សព្វផ្សាយបន្តនូវអំពើល្អ, គុណសម្បត្តិ, សកម្មភាពល្អៗ និងការខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា ដែលបានលះបង់គ្រប់បែបយ៉ាង ដើម្បីប្តូរយក សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ទូទាំងប្រទេស ៕

អត្ថបទដែលជាប់ទាក់ទង