**ខុទ្ទកាល័យនាយករដ្ឋមន្ត្រី៖ មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន នឹងបិទបញ្ចប់ ដោយឈប់ទទួលការចូលរួមបរិច្ចាគវិភាគទានស្ម័គ្រចិត្ត ចាប់ពីថ្ងៃទី៣១ តុលា ខាងមុខនេះតទៅ**លោក Lavrov អត្ថាធិប្បាយអំពីទស្សនវិស័យសម្រាប់ទំនាក់ទំនងអាមេរិក និងរុស្ស៊ីក្រោយការបោះឆ្នោត**ប្រទេសបារាំងគាំទ្រផែនការជ័យជំនះ របស់លោក Zelensky**សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល ត្រឡប់មកដល់កម្ពុជាវិញហើយ ប្រកបដោយសុវត្ថិភាព**គណៈប្រតិភូសភាកម្ពុជា ចូលរួមកិច្ចប្រជុំគណៈកម្មាធិការរៀបចំ នៃមហាសន្និបាតអាយប៉ាលើកទី៤៥ ដែលរដ្ឋសភាឡាវធ្វើជាម្ចាស់ផ្ទះ**នៅល្ងាចនេះ! សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបិទការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចបវរធិបតី» លើកទី១ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា ដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម គង់ អ៊ុល**ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ផ្ញើសារគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៤៧ ឈានចូល ៤៨ឆ្នាំ**គណៈប្រតិភូសភាកម្ពុជា ចូលរួមកិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ចអាយប៉ាលើកទី៤៥ នៅឡាវ**ស្លាប់​៧​នាក់ និង​របួស​៣៣​នាក់ ក្នុងឧប្បត្តិហេតុក្រឡាប់រថយន្ត នៅខេត្ត Aksaray ភាគកណ្តាលនៃ Türkiye**កងជីវពលអ៊ីរ៉ាក់អះអាង ទទួលខុសត្រូវចំពោះការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកចំនួន៤ លើគោលដៅរបស់អ៊ីស្រាអែល**រដ្ឋលេខាធិការក្រសួងការងារ ចូលរួមដង្ហែអង្គកឋិនទានសាមគ្គី ដើម្បីវេរប្រគេនព្រះសង្ឃដែលគង់ចាំវស្សាអស់កាលត្រីមាស ក្នុងពុទ្ធសីមា វត្តមណិរតនារាម (វត្តទួលទំពូង) ក្នុងខណ្ឌចំការមន**អភិបាលខេត្តព្រះសីហនុ ដង្ហែអង្គកឋិនទានសាមគ្គី ដើម្បីវេរប្រគេនព្រះសង្ឃក្រាលគ្រងជាកិច្ចបង្ហើយបុណ្យនៅវត្តគិរីជលសារកោះរ៉ុង**អភិបាកខេត្តស្ទឹងត្រែង នាំយកអំណោយកាកបាទក្រហមកម្ពុជា ចែកជូនដល់ពលរដ្ឋក្រីក្រ៨០គ្រួសារ នៅក្រុងស្ទឹងត្រែង**ឯកឧត្តម ស សេរីវិចិត្រ ផ្ញើសារគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៤៧ ឈានចូល ៤៨ឆ្នាំ**ឯកឧត្តម គួច ចំរើន ថ្លែងអំណរគុណដល់អ្នកស្ម័គ្រចិត្ត បានជួយសម្អាតអនាម័យបរិស្ថាន ក្នុងព្រឹត្តិការណ៍ពិធីប្រណាំងទូក នៅខេត្តកណ្ដាល ឆ្នាំ២០២៤**ឯកឧត្តម កើត ឆែ ផ្ញើសារគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៤៧ ឈានចូល ៤៨ឆ្នាំ**រដ្ឋបាលខេត្តតាកែវ រៀបចំពិធីប្រលែងបង្កងចំនួន ២០០០ក្បាល ចូលក្នុងបឹងតាកែវ ក្រុងដូនកែវ**អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ៖ ២សប្តាហ៍មកនេះ មន្ត្រីផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរជាង ១ម៉ឺនសន្លឹក ទៀតជូនពលរដ្ឋដោយឥតគិតថ្លៃ**លោកជំទាវ ជូ ប៊ុនអេង កោតសរសើរដល់អាជ្ញាធរ និងអង្គការដៃគូទាំងអស់ ដែលរួមសាមគ្គីគ្នា ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា

ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ មានជំនឿថា កម្ពុជាអាចផ្សព្វផ្សាយកាន់តែទូលំទូលាយនូវក្បាច់គុនខ្មែរ វប្បធម៌ ប្រពៃណី និងសក្តានុពលទេសចរណ៍ដ៏សម្បូរបែបទៅកាន់ពិភពលោក

ភ្នំពេញ៖ នៅរសៀលថ្ងៃសៅរ៍ ទី១៩ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុងតឹងហ្វឹង ក្នុងខេត្តហឺណាន នាឱកាសព្រឹត្តការណ៍ពិធីបុណ្យក្បាច់គុនសៅលីញវូស៊ូអន្តរជាតិ លើកទី១៣ (The 13th China Zhengzhou International Shaolin Wushu Festival) ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងក្រុមកីឡាករគុនល្បុក្កតោកម្ពុជា ចូលរួមកម្មវិធី «ការសម្តែងក្បាច់គុនរួមគ្នា ល្បុក្កតោ-សៅលីញ ហឺណាន-កម្ពុជា» ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រលើកទី១ ដែលក្បាច់គុនល្បុក្កតោរបស់កម្ពុជា បានសម្តែងនៅមុខព្រះវិហារសៅលីញដ៏ល្បីល្បាញ។

នេះជាព្រឹត្តការណ៍ដ៏អស្ចារ្យ ប្រកបដោយមោទកភាពក្រៃលែង និងមិនធ្លាប់មានពីមុនមកដែលមានការសម្តែងក្បាច់គុនពីប្រទេសផ្សេង ធ្វើនៅមុខក្លោងទ្វារព្រះវិហារសៅលីញនោះទេ។ ដើម្បីអបអរសាទរការប្រារព្ធ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤» កាលពីខែមេសា ឆ្នាំ២០២៤ នាពេលកន្លងមក នៅលើទឹកដីសៀមរាប-អង្គរ រដ្ឋបាលខេត្តហឺណាន បានដឹកនាំអ្នកសម្តែង និងកីឡាករសៅលីញ ទៅសម្តែងរួមគ្នាជាមួយក្រុមកីឡាករល្បុកតោកម្ពុជា ក្នុងព្រឹត្តិការណ៍ “When Shaolin Meets Bokator at Angkor”។ នៅថ្ងៃនេះ កម្ពុជា បាននាំល្បុក្កតោ មកជួបសៅលីញ នៅវិហារសៅលីញ ខេត្តហឺណាន ប្រទេសចិនវិញម្តង។

តាមរយៈព្រឹត្តិការណ៍អន្តរជាតិនេះដែលមានការចូលរួមពី៥៦ប្រទេស កីឡាករ សមាគមទេសចរណ៍ ផ្នែកឯកជន និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបប្រមាណ ១២០០នាក់ និងសិស្ស គ្រូសម្តែងក្បាច់គុន មានចំនួនប្រមាណ ៣ ម៉ឺននាក់ ដូច្នេះ ឯកឧត្តមរដ្ឋមន្ត្រី មានជំនឿយ៉ាងមុតមាំថា កម្ពុជាអាចផ្សព្វផ្សាយកាន់តែទូលំទូលាយនូវក្បាច់គុនខ្មែរ វប្បធម៌ ប្រពៃណី និងសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់ប្រទេសកម្ពុជាទៅកាន់ពិភពលោក ៕

អត្ថបទដែលជាប់ទាក់ទង