**នគរបាលខេត្តព្រៃវែង បន្តខិតខំពន្លឿនសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យបានទាន់ពេលវេលា**អត្រាប្តូរប្រាក់ផ្លូវការ ១ដុល្លារអាមេរិក ស្មើ៤,០៣២រៀល សម្រាប់ថ្ងៃទី៣ ខែមករានេះ**អ្នកនាំពាក្យ៖ ២ថ្ងៃ មុនដាច់ឆ្នាំ២០២៤ មន្ត្រីផ្តល់សេវាអត្តសញ្ញាណកម្ម ៣ពាន់សេវាជូនពលរដ្ឋ**មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ ណែនាំដល់មន្រ្តីក្រោមឱវាទកុំឱ្យយកខ្លួនទៅពាក់ព័ន្ធនិងបទល្មើសគ្រប់ប្រភេទ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ប្រជារាស្រ្តកម្ពុជាមានភ័ព្វសំណាងដែលបានរស់ក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រ**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន**EDC ជូនដំណឹងពីការរអាក់រអួលផ្គត់ផ្គង់ចរន្តនៅតំបន់មួយចំនួន ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៥ ខែមករា**នាយខណ្ឌរដ្ឋបាលព្រៃឈើតាកែវ អំពាវនាវប្រជាពលរដ្ឋចូលរួមថែរក្សា និងដាំដើមឈើនៅតាមផ្ទះរាងៗខ្លួនឱ្យបានកាន់តែច្រើន**កម្ពុជា-អឺរ៉ុប វាយតម្លៃខ្ពស់អំពីទំនាក់ទំនង និងភាពជាដៃគូ ដែលបានរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា**យ៉ាងហោចណាស់មនុស្ស ២៧នាក់ បានស្លាប់ បន្ទាប់ពីទូកជនចំណាកស្រុក ២គ្រឿង បានលិចនៅក្នុងដែនទឹកនៃទីក្រុង Sfax ប្រទេសទុយនីស៊ី**ក្នុង១ខែធ្នូ ២០២៤ មានភ្ញៀវទេសចរចូលទស្សនារមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរជិត ១៥០០០នាក់**ក្រសួងពាណិជ្ជកម្មអាមេរិក កំពុងពិចារណាលើច្បាប់ថ្មី ដែលអាចហាមឃាត់យន្តហោះគ្មានមនុស្សបើករបស់ចិន នៅសហរដ្ឋអាមេរិក**អ្នកជំនាញសេដ្ឋកិច្ច៖ តួលេខប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៥ ចំនួន២០៨ដុល្លារ ធ្វើឱ្យកម្ពុជានៅតែរក្សាខ្លួនចូលរួមប្រកួតប្រជែងការទាក់ទាញការវិនិយោគ**ពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះចំនួន៦គ្រួសារ ក្នុងស្រុកមុខកំពូល ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**រដ្ឋមន្រ្តី ឈាង រ៉ា ណែនាំដល់នាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស ត្រូវបន្តធ្វើនវានុវត្តន៍ជាបន្តបន្ទាប់ទៀត ក្នុងការពង្រឹង និងបង្កើនសមត្ថភាពបណ្តុះបណ្តាលធនធានមនុស្ស វិស័យសុខាភិបាល**ខ្មាន់កាំភ្លើងបាញ់សម្លាប់​មនុស្ស​១២​នាក់​នៅ​ទីក្រុង​តូច​ម៉ុង​តេ​ណេ​ហ្គ្រោ​**ការវិនិយោគបៃតងនៅក្នុងវិស័យបរិស្ថានកំពុងទទួលបានការចាប់អារម្មណ៍ពីវិនិយោគិនអន្តរជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលជាមួយគណៈកម្មាធិការសហគមន៍កសិករប្រើប្រាស់ទឹកនៃប្រព័ន្ធធារាសាស្ត្រកំពីងពួយ និងចុះត្រួតពិនិត្យជាក់ស្តែងប្រព័ន្ធធារាសាស្ត្រកំពីងពួយ ក្នុងស្រុកបាណន់**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញគោរពវិញ្ញាណក្ខន្ធសព អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន ដែលត្រូវជាភរិយា នាយឧត្តមសេនីយ៍ ម៉ឹង សំផន**ប្រទេសរូម៉ានី និងប៊ុលហ្ការី បានក្លាយជាសមាជិកពេញលេញ នៃតំបន់ Schengen របស់សហភាពអឺរ៉ុប

លោកជំទាវ ជូ ប៊ុនអេង កោតសរសើរដល់អាជ្ញាធរ និងអង្គការដៃគូទាំងអស់ ដែលរួមសាមគ្គីគ្នា ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា

ភ្នំពេញ៖ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរយុទ្ធនាការ ដើរដើម្បីបញ្ឈប់អំពើជួញដូរមនុស្ស លើកទី៣ ឆ្នាំ២០២៤ បានរៀបចំឡើងនៅសួនច្បារខាងជើងព្រះអង្គចេកព្រះអង្គចម ខេត្តសៀមរាប នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤។

ព្រឹត្តិការណ៍នេះ រៀបចំដោយអង្គការអេ២១ប្រចាំកម្ពុជា ដោយសហការជាមួយគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និង រដ្ឋបាលខេត្តសៀមរាប និង ការមានចូលរួម ពីឯកឧត្តម លោកជំទាវ តំណាងអន្តរជាតិ និង លោក Nick និង Christine Caine ស្ថាបនិកអង្គការអេ២១ ព្រមទាំងថ្នាក់ ដឹកនាំមន្ទីរ មន្ត្រីរាជការ អាជ្ញាធរក្រុង ស្រុក ឃុំ/សង្កាត់ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត លោកគ្រូអ្នកគ្រូ យុវជនកាក បាទក្រហមកម្ពុជា យុវជនកាយរិទ្ធកម្ពុជា នារីការិទ្ធកម្ពុជា សិស្សានុសិស្ស និង វិស័យឯកជន ចំនួនប្រមាណជា១ពាន់នាក់។

កញ្ញា Kristen Scharf នាយិកាអង្គការអេ២១ប្រចាំប្រទេសកម្ពុជា បានគូសបញ្ជាក់អំពីវិបត្តិអំពើជួញដូរមនុស្សនៅទូទាំងពិភពលោក បានជះឥទ្ធិពលលើគ្រប់ប្រជាជាតិ និងទីតាំងភូមិសាស្ត្រទាំងអស់ ហើយសារសំខាន់ ជាសកលនៃព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំធ្វើឡើងនៅខេត្ត ក្រុងចំនួន ៤០០ នៃ ៤២ប្រទេសនៅលើពិភពលោក ។ កញ្ញានាយិកាប្រចាំប្រទេសកម្ពុជា បានធ្វើការកត់សម្គាល់ថា «ថ្ងៃនេះមិនត្រឹមតែជាព្រឹត្តិការណ៍មួយប៉ុណ្ណោះឡើយ ពោលគឺ វាជាសេចក្តីប្រកាសមួយ ហើយក៏ជាសេចក្តីថ្លែងការណ៍ដ៏ច្បាស់ទៅកាន់ប្រជាជាតិរបស់យើង និងពិភពលោកថា ប្រទេសកម្ពុជា បន្តរួបរួមគ្នាប្រឆាំងនឹងអំពើជួញដូរមនុស្ស»។

កញ្ញា ក៏បានលើកទឹកចិត្តអ្នកចូលរួមឱ្យបន្តស្វែងរក មតិគាំទ្រនៅក្នុងសហគមន៍របស់ពួកគេ គាំទ្រជនរួចជីវិតពីគ្រោះថ្នាក់ និងបន្តទទួលបានព័ត៌មានដើម្បី ការពារសុវត្ថិភាពខ្លួនឯងពីអំពើជួញដូរមនុស្ស និងអំពើកេងប្រវ័ញ្ច។

បន្ទាប់ពីកិច្ចស្វាគមន៍របស់លោកស្រី ម៉ននី រងី្ស អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរួចមក, លោកជំទាវ ជូ ប៊ុនអេង បានគូសបញ្ជាក់ថា ប្រទេសកម្ពុជាបានចូលរួម ក្នុងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជាមួយនឹងព្រឹត្តិការណ៍នៅខេត្តសៀមរាបនេះ គឺជាព្រឹត្តិការណ៍ធំបំផុតនៅទូទាំងពិភពលោក ដោយបានទាក់ទាញអ្នកចូលរួមជាង ១ពាន់នាក់ មានមន្ត្រីរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល មន្ត្រីអនុវត្តន៍ច្បាប់ អ្នកមានឥទ្ធិពលនៅលើបណ្តាញទំនាក់ទំនងសង្គម យុវជន និងសមាជិកសហគមន៍។

លោកជំទាវ បានបញ្ជាក់ថា ជាការកត់សម្គាល់ចំពោះការរៀបចំព្រឹត្តិការណ៍ ដើរដើម្បីបញ្ឈប់អំពើជួញដូរមនុស្ស នៅខេត្តសៀមរាបនៅក្នុងរយៈពេលបីឆ្នាំជាប់គ្នានេះ បានប្រមូលផ្តុំសហគមន៍ចម្រុះគ្នា ក្នុងការបង្ហាញអំពីក្តីសង្ឃឹម និងភាពធន់ ដែលជម្រុញនូវជំហរឯកភាពមួយប្រឆាំងនឹងបញ្ហាសកលដ៏បន្ទាន់នេះ។ ដើម្បីបុព្វហេតុនេះ ព្រឹត្តិការណ៍ដើរដើម្បីបញ្ឈប់អំពើជួញដូរមនុស្សនៅកម្ពុជា មិនត្រឹមតែបានលើកកម្ពស់ការយល់ដឹងប៉ុណ្ណោះឡើយ ប៉ុន្តែថែមទាំងបានជម្រុញឱ្យមានវិធានការនានាសំដៅសម្រេចបានពេលអនាគតមួយ ដែលគ្មានអំពើកេងប្រវ័ញ្ច ដោយមនុស្សមួយក្រុមបានកំពុងតែព្យាយាមបំផ្លាញពិភពលោកដ៏ស្រស់ស្អាតនេះ។

លោកជំទាវ បន្ដថា ក្នុងថ្ងៃនេះយើងឃើញជាក់ពិភពលោក មានភាពស្រស់ស្អាត ដែលគួរឱ្យរស់នៅ តែក៏ត្រូវបានមនុស្សមួយក្រុមបានកំពុងព្យាយាមបំផ្លាញមនុស្សទៅតាមគ្រប់ ទម្រងនៃបទល្មើស ជាសំខាន់ គឺអំពើជួញដូរមនុស្ស ដែលគេមិនបានលើកលែងលើមនុស្សគ្រប់វ័យ គ្រប់សញ្ជាតិ ព័រណ៌ សម្បុល គ្រប់ឋានះ តួនាទីដែលមាននៅក្នុងពិភពលោក។ ដើមី្បភាពសុខសាន្តរបស់ប្រជាជាតិនៅលើពិភពលោក និយាយ ដោយឡែកនៅព្រះរាជាណាចក្រកម្ពុជា យើងត្រូវរួមដៃគ្នា ដើមី្បប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សទាំងអស់គ្នា។

លោកជំទាវ ក៏បានធ្វើការកោតសរសើរ ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និង អង្គការដៃគូ និងអង្គការមិនមែនរាជរដ្ឋាភិបាលទាំងអស់ដែលបានរួមសាមគ្គីគ្នា ជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា និងបានថ្លែងអំណរគុណដៃគូរប្រទេសជាមិត្តទាំងអស់ ដែលធ្វើជាសាកី្ស ថា កម្ពុជាមិនថយក្រោយឡើយ ចំពោះការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ដោយយើងធ្វើដំណើរទៅមុខ ដើមី្បជោគជ័យជាចុងក្រោយ ក្នុងការការពារមនុស្ស ការពារអ្នករស់រាន មានជីវិតជំនាន់ក្រោយឱ្យរួចផុតពីគ្រោះថ្នាក់ដោយអំពើជួញដូរមនុស្សនេះ ៕

អត្ថបទដែលជាប់ទាក់ទង