**កម្ពុជា-អឺរ៉ុប វាយតម្លៃខ្ពស់អំពីទំនាក់ទំនង និងភាពជាដៃគូ ដែលបានរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា**យ៉ាងហោចណាស់មនុស្ស ២៧នាក់ បានស្លាប់ បន្ទាប់ពីទូកជនចំណាកស្រុក ២គ្រឿង បានលិចនៅក្នុងដែនទឹកនៃទីក្រុង Sfax ប្រទេសទុយនីស៊ី**ក្នុង១ខែធ្នូ ២០២៤ មានភ្ញៀវទេសចរចូលទស្សនារមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរជិត ១៥០០០នាក់**ក្រសួងពាណិជ្ជកម្មអាមេរិក កំពុងពិចារណាលើច្បាប់ថ្មី ដែលអាចហាមឃាត់យន្តហោះគ្មានមនុស្សបើករបស់ចិន នៅសហរដ្ឋអាមេរិក**អ្នកជំនាញសេដ្ឋកិច្ច៖ តួលេខប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៥ ចំនួន២០៨ដុល្លារ ធ្វើឱ្យកម្ពុជានៅតែរក្សាខ្លួនចូលរួមប្រកួតប្រជែងការទាក់ទាញការវិនិយោគ**ពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះចំនួន៦គ្រួសារ ក្នុងស្រុកមុខកំពូល ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**រដ្ឋមន្រ្តី ឈាង រ៉ា ណែនាំដល់នាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស ត្រូវបន្តធ្វើនវានុវត្តន៍ជាបន្តបន្ទាប់ទៀត ក្នុងការពង្រឹង និងបង្កើនសមត្ថភាពបណ្តុះបណ្តាលធនធានមនុស្ស វិស័យសុខាភិបាល**ខ្មាន់កាំភ្លើងបាញ់សម្លាប់​មនុស្ស​១២​នាក់​នៅ​ទីក្រុង​តូច​ម៉ុង​តេ​ណេ​ហ្គ្រោ​**ការវិនិយោគបៃតងនៅក្នុងវិស័យបរិស្ថានកំពុងទទួលបានការចាប់អារម្មណ៍ពីវិនិយោគិនអន្តរជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលជាមួយគណៈកម្មាធិការសហគមន៍កសិករប្រើប្រាស់ទឹកនៃប្រព័ន្ធធារាសាស្ត្រកំពីងពួយ និងចុះត្រួតពិនិត្យជាក់ស្តែងប្រព័ន្ធធារាសាស្ត្រកំពីងពួយ ក្នុងស្រុកបាណន់**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញគោរពវិញ្ញាណក្ខន្ធសព អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន ដែលត្រូវជាភរិយា នាយឧត្តមសេនីយ៍ ម៉ឹង សំផន**ប្រទេសរូម៉ានី និងប៊ុលហ្ការី បានក្លាយជាសមាជិកពេញលេញ នៃតំបន់ Schengen របស់សហភាពអឺរ៉ុប**ប៉ូលិសហ្វីលីពីន៖ ដ្រូនក្រោមទឹក១គ្រឿង ដែលសង្ស័យមានប្រភពមកពីចិន ត្រូវបានស្រង់ចេញពីដែនទឹក នៅក្បែរឆ្នេរភាគកណ្តាលនៃប្រទេស**ឯកឧត្តម វ៉ាត់ ចំរើន៖ សមិទ្ធផលធំៗ ចំនួន៣ ដែល NOCC សម្រេចបានក្នុងឆ្នាំ២០២៤**គណៈប្រតិភូក្រសួងសុខាភិបាល ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិត ម៉ាន់ម៉ូហាន់ សិញ អតីតនាយករដ្ឋមន្រ្តីឥណ្ឌា**រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការដឹកនាំ គ្រប់គ្រង ត្រួតពិនិត្យ និងវាយតម្លៃការងារអភិវឌ្ឍន៍សហគមន៍ជនបទ និងចលនាភូមិគំរូ**អភិបាលខេត្តកណ្ដាល សំណូមពរដល់មាតា-បិតា អាណាព្យាបាល ធ្វើការអប់រំ និងតាមដានសកម្មភាពរបស់កូនៗ ដើម្បីធ្វើយ៉ាងណាកុំឱ្យពួកគេក្លាយជាក្មេងទំនើង ប៉ះពាល់ដល់អ្នកដទៃ និងសង្គម**អាជ្ញាធរប៉ាឡេស្ទីន ផ្អាកការផ្សាយរបស់ទូរទស្សន៍កាតា Al Jazeera ជាបណ្តោះអាសន្ន ដោយលើកឡើងថា មានការផ្សព្វផ្សាយបែបញុះញង់**នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Jeju Air ត្រូវបានហាមឃាត់មិនឱ្យចាកចេញពីប្រទេស បន្ទាប់ពីយន្តហោះដឹកអ្នកដំណើររបស់អាកាសចរណ៍នេះ ជួបគ្រោះថ្នាក់ផ្ទុះឆេះ**កម្មករបរទេសប្រហែល២៤០០០នាក់ បានចាកចេញពីប្រទេសហ្វីលីពីន បន្ទាប់ពីកាស៊ីណូអនឡាញបិទទ្វារ

វប្បធម៌ស្អាតបានកំពុងរីកសុះសាយឡើងជាបណ្តើរៗឆ្ពោះទៅទម្លាប់នៃភាពស្អាតនៅក្នុងសង្គមកម្ពុជា

 

ភ្នំពេញ៖ ក្នុងពេលដែលប្រជាជនកម្ពុជានៅទូទាំងប្រទេស បានរីករាយកម្សាន្តជាមួយពិធីបុណ្យផ្សេងៗ ក្នុងប្រទេសកម្ពុជា ដែលកំពុងមានសុខសន្តិភាពនិងការអភិវឌ្ឍគ្រប់វិស័យ ប្រជាពលរដ្ឋបានយល់ដឹងនិងចូលរួមក្នុង យុទ្ធការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក បានកាន់តែច្រើនឡើង ដើម្បីកាត់បន្ថយការបំពុលពីប្លាស្ទិក ជួយឱ្យទីក្រុងទីប្រជុំជន កន្លែងកម្សាន្តនានា មានសោភ័ណភាព មានអនាម័យ មានខ្យល់អាកាសល្អ មានផាសុខភាព សម្រាប់ការរស់នៅនិងការប្រកបអាជីវកម្មផ្សេងៗ។ ចំនួនការប្រើប្រាស់ប្លាស្ទិក និងការបោះចោលសំរាម និងសំណល់ប្លាស្ទិក នៅតាមទីសាធារណៈផ្សេងៗ មានការថយចុះគួរឱ្យកត់សំគាល់ នៅក្នុងឆ្នាំ២០២៤នេះ។ ជាក់ស្តែងនៅក្នុងពិធីបុណ្យអុំទូកនៅក្នុងខេត្តបាត់ដំបង រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ នៅតាមបណ្តោយស្ទឹងសង្កែ ក្នុងក្រុងបាត់ដំបង បានបង្ហាញថាចំនួនការបោះចោលសំរាម សំណល់ប្លាស្ទិក មានចំនួន១១០លានតោន ថយចុះជាង១០% បើប្រៀបធៀបនឹងអំឡុងពេលបុណ្យអុំទូកនៅឆ្នាំ២០២៣ ដែលមានសំរាម សំណល់ប្លាស្ទិកសរុប១៣០តោន។

លោក កត បូរ៉ាន ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបង បានឱ្យដឹងថា ប្រជាពលរដ្ឋបានបង្កើតភាពស្អាត ដោយប្រជាពលរដ្ឋមកកម្សាន្ត បានប្រមូលទុកដាក់សំរាម សំណល់ប្លាស្ទិក ដោយខ្លួនឯង តាមកន្លែងកំណត់បានល្អ។ លើសពីនេះ មន្រ្តីមន្ទីរបរិស្ថានចំនួន៣០នាក់ បានចុះអប់រំ ផ្សព្វផ្សាយ និងធ្វើការសំអាតលើគោក និងប្រើប្រាស់ទូកចំនួន៨គ្រឿង សម្រាប់សំអាតក្នុងទឹកបន្ថែមទៀត ដោយសហការជាមួយកងកម្លាំងប្រដាប់អាវុធ យុវជនស្មគ្រចិត្ត វិស័យឯកជន និងពីអង្គការដៃគូ ដើម្បីឱ្យទីក្រុង ជាពិសេសទីតាំងប្រារព្ធពិធីបុណ្យងុំទូក និងទឹកស្ទឹងសង្កែ ឱ្យរក្សាបានបរិស្ថានស្អាត មានសោភ័ណភាព មានផាសុខភាព សម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ។

ភាពស្អាតនៅស្ទឹងសង្កែនៅក្នុងពេលបុណ្យអំទូកឆ្នាំនេះ បានបង្ហាញពីផ្នត់គំនិតស្អាត ដែលប្រជាពលរដ្ឋ ជាពិសេសយុវជនយើងបាន ចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក នាពេលកន្លងមក របស់ក្រសួងបរិស្ថាន ក្នុងនោះជោគជ័យនៃយុទ្ធនាការជំហានទី១ (ការប្តេជ្ញាចិត្ត) ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» មានអ្នកចូលរួមចំនួនជាង៩,៦លាននាក់ ជាពិសេសសិស្សានុសិស្សចំនួនជាង៣,៦លាននាក់ នៅតាមសាលារៀនទូទាំងប្រទេស ដែលបានអនុវត្តចាប់ពី១ថ្ងៃយ៉ាងតិច ក្នុង១សប្តាហ៍។ ជាមួយគ្នានេះ យុទ្ធនាការជំហានទី២(ការអនុវត្ត) ក្រោមប្រធានបទ«កម្ពុជាស្អាត ខ្មែរធ្វើបាន» មានអ្នកចូលរួមប្រមាណ៣លាននាក់ បន្ថែមទៀត ធ្វើសកម្មភាពរើសសំរាម សំអាតអនាម័យ ប្រមូលទុកដាក់សំរាម និងសំណល់ប្លាស្ទិក នៅតាមផ្ទះ ទីសាធារណៈ សាលារៀន វត្តអារាម ជាដើម។ មួយវិញទៀត ការនាំចូលប្លាស្ទិកមកកម្ពុជា ត្រូវបានពិនិត្យឃើញថា នៅឆ្នាំ២០២៤ នេះ មានការថយចុះជាង៧០% បើប្រៀបធៀបការនាំចូលក្នុងឆ្នាំ២០២៣ នេះបើយោងតាមទូរលេខរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។

ការបណ្តុះផ្នត់គំនិតស្អាត បានឆ្លុះបញ្ជាំងឱ្យឃើញការពិត ផ្ទុតស្រឡះពីការលើកឡើង របស់ក្រុមអគតិ ដែលមានទំនាក់ទំនងនឹងជនក្បត់ជាតិនៅក្រៅស្រុក ដែលបានញុះញង់ បោកប្រាស់ ឱ្យយុវជនជនមួយក្រុមតូច ដែលអះអាងថាខ្លួនជាអ្នកបរិស្ថាន ធ្វើការផ្សព្វផ្សាយខុសពីការពិត ឱ្យសាធារណជន មានការភាន់ច្រឡំ បានតែនិយាយ លើកទ្រឹស្តី និងមិនដែលបាន ប្រមូលទុកដាក់សំរាម សំណល់ប្លាស្ទិក នៅតាមទីប្រជុំជន ឬទីសាធារណៈ ម្តងណាឡើយ។

ភាពស្អាតចេញពីយុវជនដ៏ច្រើនលើសលុប នៅក្នុងសង្គមកម្ពុជា នាពេលបច្ចុប្បន្ន បានបង្ហាញពីវិបត្តិសំរាមនៅមាត់ស្ទឹងសង្កែ លែងមានទៀតហើយ ប្រសិនបើយុវជនយើងនាំគ្នាចូលរួមទាំងអស់គ្នា ចាត់វិធានការនិងសហការជាមួយអាជ្ញាធរ ផ្នែកសេវាប្រមូលសំរាម ជាពិសេសចូលរួមអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក្នុងការសំអាត ប្រមូលទុកដាក់ ឱ្យបានត្រឹមត្រូវ ជួយសង្គមឱ្យបានស្អាតល្អ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានកំណត់ទស្សនវិស័យ ដឹកនាំនាវាកម្ពុជាឆ្ពោះទៅប្រទេស មានចំណូលខ្ពស់ និងក្លាយជាប្រទេសអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០ ៕

អត្ថបទដែលជាប់ទាក់ទង