**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

គណៈប្រតិភូសភាកម្ពុជា ចូលរួមកិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ចអាយប៉ាលើកទី៤៥ នៅឡាវ

ភ្នំពេញ៖ ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុនិងធនាគារនៃរដ្ឋសភារួមជាមួយ ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មការសាធារណការ ដឹកជញ្ជួន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៃរដ្ឋសភា បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ចអាយប៉ាលើកទី៤៥ នៅព្រឹកថ្ងៃទី២០ ខែតុលាឆ្នាំ២០២៤។

កិច្ចប្រជុំបាន ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងសេចក្ដីសម្រេចចំនួន៨ រួមមាន៖

-សេចក្ដីព្រាងសេចក្ដីសម្រេចទី១ “ស្ដីពីការពង្រឹងភាពធន់នឹងអ៊ីនធឺណិតរបស់អាស៊ាន តាមរយៈកិច្ចសហប្រតិបត្តិការសភា៖ ឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថលប្រកបដោយសុវត្ថិភាព និងភាពរស់រវើក”។

-សេចក្ដីព្រាងសេចក្ដីសម្រេចទី២ “ស្ដីពីតួនាទីរបស់សភាក្នុងការគាំទ្រការអនុវត្តគោលការណ៍ណែនាំអាស៊ានស្តីពីការជំរុញការវិនិយោគប្រកបដោយការទទួលខុសត្រូវក្នុងវិស័យកសិកម្ម ស្បៀងអាហារ និងព្រៃឈើ”។

-សេចក្ដីព្រាងសេចក្ដីសម្រេចទី៣ “ស្ដីពីតួនាទីរបស់សភាក្នុងការជំរុញការកៀរគរមូលធនបៃតងសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព ឆ្ពោះទៅរកផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥”។

-សេចក្ដីព្រាងសេចក្ដីសម្រេចទី៤ “ស្ដីពីតួនាទីសភាក្នុងការលើកកម្ពស់សមាហរណកម្មបច្ចេកវិទ្យាឌីជីថលអាស៊ាន ឆ្ពោះទៅរកផែនការមេឌីជីថលអាស៊ាន ឆ្នាំ២០២៥”។

-សេចក្ដីព្រាងសេចក្ដីសម្រេចទី៥ “ស្ដីពីការពង្រឹងមាគ៌ារបស់អាស៊ានទៅកាន់ប្រព័ន្ធពាណិជ្ជកម្មកាបូនរួមគ្នា សម្រាប់កំណើនប្រកបដោយចីរភាព និងភាពធន់នឹងបរិស្ថាន” ។

-សេចក្ដីព្រាងសេចក្ដីសម្រេចទី៦ “ស្ដីពីការទាញយកសក្តានុពលទេសចរណ៍ធម្មជាតិសម្រាប់ការស្តារសេដ្ឋកិច្ចប្រកបដោយចីរភាពក្នុងអាស៊ាន”។

-សេចក្ដីព្រាងសេចក្ដីសម្រេចទី៧ “ស្ដីពីការកែលម្អសមត្ថភាពស្ថាប័នដើម្បីលើកកម្ពស់ការតភ្ជាប់ការដឹកជញ្ជូន អាកាសចរណ៍ និងកំពង់ផែសមុទ្រនៅក្នុងតំបន់អាស៊ាន”។

-សេចក្ដីព្រាងសេចក្ដីសម្រេចទី៨ “ស្ដីពីការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ាន ស្តីពីបញ្ញាសិប្បនិមិត្ត”។

កិច្ចប្រជុំនេះមានការចូលរួមពីគណៈប្រតិភូសភាសមាជិកអាយប៉ា មាន ប្រទេសព្រុយណេដារូស្សាឡាម កម្ពុជា ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃឡង់ដ៍ និងវៀតណាម។ គណៈប្រតិភូទាំងអស់បានផ្ដល់ធាតុចូល និងអនុសាសន៍ជាច្រើន ដោយផ្តោតទៅលើអត្ថប្រយោជន៍ និងមានសារៈសំខាន់ជារួមសម្រាប់សេដ្ឋកិច្ចប្រទេសជាសមាជិកអាយប៉ា ៕

អត្ថបទដែលជាប់ទាក់ទង