**មន្ត្រីជាន់ខ្ពស់ក្រសួងធម្មការ អញ្ជើញបើកការពារនិក្ខេបបទបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៃពុទ្ធិកសាកលវិទ្យាព្រះសីហនុរាជ**ប្រមុខការពារជាតិអាម៉េរិក ចែករំលែកព័ត៌មានស្ដីពីការវាយប្រហារតាមអាកាសរបស់អាម៉េរិកលើប្រទេសយេម៉ែនពេលខាងមុខ**រដ្ឋមន្រ្តីសុខាភិបាល៖ «ការបង្ការ និងគ្រប់គ្រងជំងឺមិនឆ្លងពីដំបូង នឹងជួយប្រជាពលរដ្ឋយើង រស់នៅប្រកបដោយសុខភាពល្អ និងសុខុមាលភាព ដែលនឹងជួយកាត់បន្ថយចំណាយប្រាក់ហោប៉ៅគ្រួសារលើសុខភាព»**ក្រសួងកិច្ចការនារី មិនមានការពង្រីករចនាសម្ព័ន្ធនោះទេ ហើយបានធ្វើបច្ចុប្បន្នភាពមុខងារទៅតាមតម្រូវការរបស់សង្គមនាពេលបច្ចុប្បន្ន និងបានព្យាករណ៍ទៅពេលអនាគត**ចិន ប្រកាសថាខ្លួនប្រឆាំងចំពោះប្រទេសផ្សេងទៀតដែលធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាម៉េរិក**អតីតប្រធានាធិបតីកូរ៉េខាងត្បូង បានមកដល់តុលាការក្រុងសេអ៊ូល ដើម្បីចូលខ្លួនក្នុងសវនាការជាលើកទីពីរ**នាយកដ្ឋានឧតុនិយមថៃ៖ ការរញ្ជួយដីចំនួន៧ ត្រូវបានកត់ត្រានៅក្នុងទីក្រុង Mae Hong Son និងតាមបណ្តោយព្រំដែនមីយ៉ាន់ម៉ា**WHO ថាការកាត់បន្ថយជំនួយបរទេសរបស់អាមេរិក​ បានបង្កើន​ហានិភ័យមកលើ​​វិបត្តិ​មនុស្សធម៌​ទូទាំង​ពិភពលោក**ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ អញ្ជើញក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាលស្រុកព្រះនេត្រព្រះ**ប្រវតិ្តរូបសង្ខេបរបស់សម្ដេចប៉ាប ហ្រ្វង់ស៊ីស**សម្តេចប៉ាប ហ្រ្វង់ស៉ីស បានយាងចូលទិវង្គតហើយ ក្នុងព្រះជន្មាយុ៨៨ព្រះវស្សា**ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កម្លាំងនគរបាលទូទាំងខេត្ត ពង្រឹងការបង្ក្រាប បទល្មើសគ្រប់ប្រភេទ និងក្មេងទំនើង**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដឹកនាំកិច្ចប្រជុំសមាជិក សមាជិកា គណៈកម្មការ អនុគណៈកម្មការរៀបចំខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ និងខួបលើកទី៧០ នៃកាកបាទក្រហមកម្ពុជា**ប្រមុខក្រសួងមហាផ្ទៃ និងឯកអគ្គរាជទូតថៃ ផ្លាស់ប្ដូរយោបល់គ្នាលើកិច្ចសហប្រតិបត្តិការវិស័យសន្តិសុខ**អភិបាលខេត្តកំពង់ធំ ណែនាំសិស្សានុសិស្ស ត្រូវខិតខំបន្តការសិក្សារៀនសូត្រ ដើម្បីអនាគតនៅពេលខាងមុខ**កម្ពុជា បន្តពង្រឹងភាពធន់របស់ទីក្រុង និងប្តេជ្ញាធានាឱ្យបានសហគមន៍មួយដ៏រឹងមាំ ប្រកបដោយចីរភាព និងបរិយាបន្ន**ក្រសួងពាណិជ្ជកម្ម ជូនដំណឹងស្ដីពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី២១-៣០ ខែមេសា**សម្ដេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យស្ដីពី ប្រព័ន្ធបញ្ជរតែមួយជាតិ**កិច្ចសហប្រតិបត្តិការវិស័យការពារជាតិកម្ពុជា-ចិន កាន់តែស៊ីជម្រៅ**ក្រសួងពាណិជ្ជកម្មចិនឆ្លើយតបចំពោះករណីដែលអាមេរិកប្រើពន្ធគយជាមធ្យោបាយសម្រាប់គំរាមកំហែងប្រទេសដទៃឱ្យដាក់កំហិតចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាមួយចិន

គណៈប្រតិភូសភាកម្ពុជា ជោគជ័យការពារសេចក្តីព្រាងសេចក្តីសម្រេចចំនួនពីរ​ដែលខ្លួនជាសហគាំទ្រ ទទួលបានការអនុម័តគាំទ្រពីកិច្ចប្រជុំគណៈកម្មាធិការសង្គមកិច្ចអាយប៉ា

ភ្នំពេញ៖ ជាជោគជ័យធំមួយរបស់គណៈប្រតិភូសភាកម្ពុជា នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការសង្គមកិច្ចរបស់អាយប៉ាលើកទី៤៥ គឺសេចក្តីព្រាងសេចក្តីសម្រេចចំនួនពីរ ដែលសភាកម្ពុជាបានធ្វើជាសហគាំទ្រ​ ត្រូវបានកិច្ចប្រជុំអនុម័តគាំទ្រ។

សេចក្តីព្រាងសេចក្តីសម្រេចទាំងពីរនោះមាន៖

-សេចក្ដីព្រាងសេចក្ដីសម្រេចស្តីពី«ការពង្រឹងកិច្ចសហប្រតិបត្តិការសម្រាប់ជំរុញការគ្រប់គ្រងថ្នាំជក់ និងនីកូទីនក្នុងអាស៊ាន» សភាកម្ពុជាជាសហគំាទ្រជាមួយសភាម្ចាស់ផ្ទះឡាវ និងរដ្ឋសភាសភាវៀតណាម។

-សេចក្តីព្រាងសេចក្តីសម្រេច ស្តីពីហប្រតិបត្តិការសម្រាប់ជំរុញការគ្រប់គ្រងថ្នាំជក់ និងនីកូទីនក្នុងអាស៊ាន សភាកម្ពុជា ជាសហគាំទ្រជាមួយសភាឡាវ។

នៅព្រឹកថ្ងៃទី២០ ខែតុលា​ ឆ្នាំ២០២៤ នៅទីក្រុងវៀងច័ន្ទន៍ប្រទេសឡាវ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ រដ្ឋសភា បានដឹកនាំគណៈប្រតិភូសភាកម្ពុជា មាន ឯកឧត្តម អាយ ខន សមាជិកគណៈកម្មការទី៦នៃព្រឹទ្ធសភា និងឯកឧត្តម សេង ញ៉ក់ សមាជិកគណៈកម្មការទី៨ បានបានចូលរួមកិច្ចប្រជុំ គណៈកម្មាធិការសង្គមកិច្ចរបស់អាយប៉ាលើកទី៤៥ ហើយបានបញ្ចេញយោបល់ការពារសេចក្តីព្រាងច្បាប់ដ៏មានសារៈសំខាន់នេះ រហូតទទួលបានការគាំពីកិច្ចប្រជុំ។

សូមជម្រាបថា សេចក្តីព្រាងសេចក្តីសម្រេចស្តីពី ការជំរុញការឆ្លើយតបរបស់សភាទៅនឹងយេនឌ័រសម្រាប់ភាពធន់ ការតភ្ជាប់ និងបរិយាបន្នរបស់សហគមន៍អាស៊ាន បានលើកឡើងពីការលើកកម្ពស់សមភាពយេនឌ័រ និងការពង្រឹងសិទ្ធិអំណាចស្ត្រី ដូចដែលមានចែងក្នុងលិខិតបទដ្ឋានគតិយុត្តអន្តរជាតិ រួមទាំងអនុសញ្ញាឆ្នាំ១៩៧៩ ស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្ត្រីភេទ (CEDAW) សេចក្តីថ្លែងការណ៍របស់អង្គការសហប្រជាជាតិឆ្នាំ១៩៩៣ ស្តីពីការលុបបំបាត់អំពើហិង្សាលើស្ត្រី (DEVAW) និងសេចក្តីថ្លែងការណ៍ និងវេទិកាសកម្មភាពទីក្រុងប៉េកាំងឆ្នាំ១៩៩៥។ សេចក្តីព្រាងសេចក្តីសម្រេចបាន បង្ហាញពីការប្តេជ្ញាចិត្តដើម្បីធានាឱ្យស្ត្រីមានការចូលរួមពេញលេញ និងមានប្រសិទ្ធភាព និងឱកាសស្មើគ្នាសម្រាប់ភាពជាអ្នកដឹកនាំនៅគ្រប់កម្រិតនៃការសម្រេចចិត្តក្នុងជីវិតនយោបាយ សេដ្ឋកិច្ច និងសាធារណៈ ដូចដែលបានរៀបរាប់នៅក្នុងរបៀបវារៈឆ្នាំ២០៣០ សម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ជាពិសេសកំណត់គោលដៅ៥.៥ នៃគោលដៅទី៥ (SDG 5) ដែលមានគោលបំណងសម្រេចបាននូវសមភាពយេនឌ័រ និងផ្តល់សិទ្ធិអំណាចដល់ស្ត្រី និងកុមារីទាំងអស់​ ៕

អត្ថបទដែលជាប់ទាក់ទង