**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ឯកឧត្ដម អ៊ុម រម្យណី ចូលរួមសន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​អប់រំ និង​ការ​ស្រាវជ្រាវ ក្នុង​ក្របខ័ណ្ឌ​នៃ​កម្មវិធី សប្ដាហ៍​ពិភពលោក​នៃ​ហ្វ្រង់កូហ្វូនី​វិទ្យាសាស្ត្រ​លើកទី៤

ភ្នំពេញ៖ ក្នុង​ក្របខ័ណ្ឌ​នៃកម្មវិធីសប្តាហ៍ពិភពលោកនៃហ្វ្រង់កូហ្វូនីវិទ្យាសាស្ត្រលើកទី៤ ឯកឧត្ដម​បណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការ ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ ​ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី បាន​អញ្ជើញ​ចូលរួម “សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​អប់រំ និង​ការ​ស្រាវជ្រាវ” កាលពីថ្ងៃទី១៧ ខែ​តុលា ឆ្នាំ២០២៤ នៅ​ទីក្រុង Toulouse ប្រទេស​បារាំង។

សន្និសីទ​នេះ មាន​ការ​ចូលរួម​ពី​សំណាក់ ឯកឧត្ដម Patrick HETZEL រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ឧត្ដមសិក្សា​ និង​ការ​ស្រាវជ្រាវ​បារាំង លោក Sorin Mihai CIMPEANU ប្រធាន​ទីភ្នាក់ងារ​ឧត្ដម​សិក្សា​ប្រើប្រាស់​ភាសា​បារាំង លោក Slim KHALBOUS សាកលវិទ្យាធិការ​នៃ​ទីភ្នាក់ងារ​ឧត្ដមសិក្សា​ប្រើប្រាស់​ភាសា​បារាំង ព្រមទាំង​រដ្ឋមន្ត្រី​ទទួល​បន្ទុក​វិស័យ​អប់រំ និង​ការ​ស្រាវជ្រាវ​នៃ​ប្រទេស​និយាយ​ភាសា​បារាំង​ដែល​មាន​វត្តមាន​ផ្ទាល់ និង​តាមរយៈ​ប្រព័ន្ធ​អនឡាញ​មួយ​ចំនួន​ផង​ដែរ។

ឯកឧត្ដម​បណ្ឌិត រដ្ឋលេខាធិការ បានលើកឡើងពី​ការ​ផ្ដល់​សារសំខាន់​នៃ​ការ​សិក្សា​ភាសា​បារាំង​ដែល​ជា​ចំណែក​មួយ​ក្នុង​ការ​ជំរុញ​ការ​បង្កើត​ថ្មី​ កិច្ច​សហការ​ជាមួយ​ប្រទេស​និយាយ​ភាសា​បារាំង និង​ការ​អភិវឌ្ឍន៍ ដែល​ជា​កិច្ច​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា។ ក្រសួង​ក៏​នៅ​តែ​បន្ត​​ជំរុញ និង​​លើក​កម្ពស់​ការ​រៀន ​និង​បង្រៀន​ភាសា​បារាំង​នៅ​តាម​គ្រឹះស្ថាន​អប់រំ​ដោយ​ផ្ដោត​លើ​ការ​ដាក់​ចេញ​នូវ​វិធាន​ការ​នានា​ជា​ច្រើន ​ដើម្បី​លើក​កម្ពស់​កម្មវិធី​ថ្នាក់​ពីរ​ភាសា​បារាំង-ខ្មែរ ការ​ពង្រឹង​ភាព​ជា​ដៃគូ​ជា​មួយ​អង្គការ​នានា ជា​ពិសេស​ទីភ្នាក់ងារ​ AUF និង​ការ​លើក​កម្ពស់​កិច្ច​សហការ​ទ្វេ​ភាគី​រវាង​សាកល​វិទ្យាល័យ។

ក្នុង​ន័យ​នេះ ​ក្រសួង​អប់រំ យុវជន និង​កីឡា ​បន្ត​ជំរុញ​បន្ថែម​ការ​ភ្ជាប់​បណ្ដាញ​រវាង​សាកលវិទ្យាល័យ​នានា​នៃ​ប្រទេស​និយាយ​ភាសា​បារាំង ដោយ​ជឿជាក់​ថា​សិស្ស-និស្សិត និង​អ្នក​ស្រាវជ្រាវ​អាច​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​គ្នា​ទៅវិញ​ទៅ​មក​ប្រកប​ដោយ​ប្រសិទ្ធភាព និង​បរិយាបន្ន​ជាមួយ​ដៃគូ​របស់​ពួកគេ​ក្នុង​ប្រទេស​និយាយ​ភាសា​បារាំង​ជុំវិញ​ពិភពលោក។ បន្ថែម​ពី​នេះ​ផង​ដែរ​ ការ​ចែក​រំលែក​នូវ​បទ​ពិសោធន៍​ល្អៗ គំនិត​ផ្ដួចផ្ដើម​ការ​ស្រាវជ្រាវ​ថ្មីៗ ក៏​អាច​ជា​ប្រធានបទ​នៃ​ការ​ជជែក​ពិភាក្សា និង​ការ​ពិចារណា​រួមគ្នា រវាង​អ្នក​សិក្សា និង​អ្នក​ស្រាវជ្រាវ ដើម្បី​បង្កើត​ឱកាស​ក្នុង​ការ​ទទួល​បាន​ការងារ​ល្អ និង​ការ​ប្រកួតប្រជែង​របស់​សិស្ស-និស្សិត​ផង​ដែរ។

ឈរ​លើ​មូលដ្ឋាន​នេះ ​ការ​លើក​កម្ពស់​ការ​រៀន និង​បង្រៀន​ភាសា​បារាំង ​គឺ​ជា​វិធានការ​ដ៏​មាន​សារសំខាន់​មួយ​ដែល​អាច​ធ្វើ​ឱ្យ​សិស្ស-និស្សិត​របស់​យើង​មាន​ឯករាជ្យ​ភាព​ក្នុង​ការ​ស្វែងយល់ ​ត្រិះរិះ​ពិចារណា និង​ចេះ​ដោះ​ស្រាយ​បញ្ហា​ក្នុង​សង្គម​ដែល​មាន​ភាព​ប្រទាក់​ក្រឡា​គ្នា៕

អត្ថបទដែលជាប់ទាក់ទង