**ឧត្តមសេនីយ៍ត្រី សៀ ទីន ប្រគល់ប័ណ្ណ​សរសើរ លិខិត​សរសើរ របស់អគ្គបញ្ជាការ ជូននាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តសៀមរាប**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ អញ្ជើញជាអធិបតីបើកកម្មវិធី ការប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា លើកទី៩ ឆ្នាំ២០២៤**កងពលតូចដឹកជញ្ជូនលេខ៩០ កងទ័ពជើងគោក ដឹកអាវរងា ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភជូនកងទ័ព**អគ្គាធិការដ្ឋាន នៃក្រសួងមុខងារសាធារណៈ តាមដានការពង្រឹងប្រព័ន្ធគ្រប់គ្រងវត្តមានមន្ត្រី និងស្ថានភាពមន្ត្រីរាជការស៊ីវិល តាមបណ្តាក្រសួង ស្ថាប័ន**ឯកឧត្តម ជា សុមេធី និងលោកជំទាវ ជា ផល្គុន ដឹកនាំគណៈប្រតិភូអញ្ជើញធ្វើទស្សនកិច្ច នៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តតាកែវ**ហេតុអ្វីនាគ មិនអាចបួសបាន?**៩ខែ ក្រុមការងារហ្វេសប៊ុកសម្ដេច ស ខេង និងឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានដោះស្រាយ និងឆ្លើយតបម្ចាស់គណនី ២៧៤គណនី**អភិបាលរងខេត្ដស្វាយរៀង អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលស្រុកស្វាយជ្រំ**រដ្ឋមន្ត្រីសុខាភិបាល អញ្ជើញចុះហត្ថលេខាលើឯកសារស្តីពី យុទ្ធសាស្រ្ត កិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងអង្គការសុខភាពពិភពលោក ឆ្នាំ២០២៤-២០២៨**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នារវាងក្រសួងធនធានទឹក និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា**អភិបាលរងខេត្តកំពង់ចាម អំពាវនាវដល់ អ្នកពាក់ព័ន្ធទាំងអស់ ផ្តោតការយកចិត្តទុកដាក់ឱ្យកាន់តែខ្លាំង លើការថែទាំមនុស្សចាស់**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ សាកលវិទ្យាល័យកម្ពុជា គ្រប់គ្រង និងបច្ចេកវិទ្យា**ឯកឧត្តម ចាន់ សុធា ដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងលើកទី៨របស់ធនាគារពិភពលោក**ជំនួបជាមួយសភាសង្កេតការណ៍៖ លោកជំទាវ ឡោក ខេង ស្នើ៥ចំនុចទៅកាន់សភាន័រវែស និង៣ចំនុចទៅសភាជប៉ុន**អាជ្ញាធរខេត្តកំពង់ស្ពឺ ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ២៣.២០០ក្បាលដី ដល់ពលរដ្ឋ ក្នុងស្រុកបសេដ្ឋ**រដ្ឋបាលខេត្តកណ្ដាល រៀបចំកិច្ចប្រជុំពិភាក្សាការងារ ត្រៀមរៀបចំវេទិការវាងរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ**ស្នងការខេត្តក្រចេះ បំភ្លឺព័ត៌មានជុំវិញការផ្សាយរបស់គណនី Facebook Page ដើមរាំង- Dermrang Daily ដែលចុះផ្សាយថា «ស្រ្តីរងគ្រោះ អះអាងថា ប៉ូលិសស្រុកព្រែកប្រសព្វ ទារលុយពីខ្លួន១០ម៉ឺនរៀល និងតម្រូវអោយខ្លួនសងលុយជំនួសចោរលួចម៉ូតូ»**វរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ចុះសួរសុខទុក្ខលោកនាយប៉ុស្តិ៍បុស្បូវ ដែលសម្រាកព្យាបាលជម្ងឺនៅផ្ទះ**តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤**ឯកឧត្តម មាន ចាន់យ៉ាដា កោតសរសើរចំពោះការសាមគ្គីគ្នារបស់មន្ទីរធនធានទឹក និងកម្លាំងកងទ័ពដែលរួមគ្នាស្ថាបនាអាងស្តុងទឹកលើខ្នងភ្នំ២០០ ស្ថិតនៅស្រុកអន្លង់វែងបានយ៉ាងឆាប់រហ័ស

ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងាររបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរគ្រឿងញៀន បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងាររបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

កិច្ចប្រជុំនេះ ធ្វើឡើងនៅវិមានសន្ដិភាព ដែលមានការចូលរួមពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ និងបណ្ដារដ្ឋមន្ដ្រី ថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់។

យោងតាមរបាយការណ៍របស់ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ក្នុងរយៈពេល១ឆ្នាំមកនេះ សមត្ថកិច្ចបង្ក្រាបបានបទល្មើសគ្រឿងញៀនចំនួន ១០,០០៨ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ២៧,៨១៧នាក់ (ស្រី ២,១៣០នាក់) ចាប់យកបានគ្រឿងញៀចំនួន ៧តោន ៥១៨គីឡូក្រាម, កញ្ញាស្រស់ចំនួន ២៦,២៦៧ដើម, កញ្ញាស្ងួតចំនួន ៧២គីឡូក្រាម និងរឹបអូសបានសារធាតុគីមីផ្សំចំនួន ១តោន ៩២គីឡូក្រាម។

ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានបញ្ជាក់ថា ក្នុងពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ សមត្ថកិច្ចបានដុតបំផ្លាញគ្រឿងញៀន និងសារធាតុគីមីចំនួន ៧តោន និងជាង៨១៤គីឡូក្រាម រួមនឹងកញ្ញាក្រៀម៥គីឡូក្រាម។ ជាមួយគ្នានេះ មានសារធាតុគីមីផ្សំចំនួន ៣តោន ២៥៤គីឡូក្រាមផ្សេងទៀត ដែលនឹងត្រូវធ្វើការបន្សាបតាមលក្ខណៈបច្ចេកទេសក្នុងពេលវេលាសមស្របនៅពេលក្រោយ។

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គលេខាធិការ បានបន្ដថា តាមរយៈ App NoDrug មហាជនបានចូលរួមរាយការណ៍ពីបញ្ហាផ្សេងៗ និងបទល្មើសគ្រឿងញៀន នៅតាមមូលដ្ឋានចំនួន៤៣៨ករណី ដែលក្នុងនោះក្រុមការងារ និងសមត្ថកិច្ចបានឆ្លើយតប និងដោះស្រាយបាន ២៣៨ករណី កំពុងដំណើរការដោះស្រាយ ៧០ករណី ហើយ ១៣០ករណីទៀត គឺជាចម្ងល់ផ្សេងៗ។

ចំពោះការងារផ្សព្វផ្សាយ អប់រំ បង្ការ ទប់ស្កាត់ និងបដិសេធគ្រឿងញៀន បានធ្វើសកម្មភាពផ្សព្វផ្សាយ អប់រំ ដោយផ្ទាល់និងប្រយោលទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គឺបានផ្ដល់សារអប់រំដល់ប្រជាពលរដ្ឋប្រមាណជាង ២៤លានអង្គ/នាក់ ក្នុងម្នាក់អាចចូលរួមទទួលសារអប់រំលើសពី១ដង។

តាមរយៈកម្មវិធីទូរស័ព្ទដៃ App Nodrug មានមហាជនជាង ៣ម៉ឺន៥ពាន់នាក់ បានទាញយក និងប្រើប្រាស់ដើម្បីទទួលបានព័ត៌មាន ការអប់រំស្តីពីបញ្ហាគ្រឿងញៀន និងរាយការណ៍ ៕

អត្ថបទដែលជាប់ទាក់ទង