ខេត្តសៀមរាប នឹងមានអង្គរសង្ក្រាន្ត ដែលរៀបចំដោយ សហភាពសហព័ន្ធយុវជនកម្ពុជា នៅឆ្នាំ២០២៥ ខាងមុខនេះ
ភ្នំពេញ៖ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប បានចូលរួមជាមួយ ឯកឧត្តម សុខ សប្បាយណា ប្រធានក្រុមប្រតិបត្តិព្រឹត្តិការណ៍អង្គរសង្រ្កាន្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានចុះពិនិត្យទីតាំង ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ឆ្នាំ២០២៥៕