ឯកឧត្តម សួស យ៉ារ៉ា អញ្ជើញចូលរួមកិច្ចប្រជុំរវាងអាយប៉ា និងសភាសង្កេតការណ៍អាយប៉ាគឺសភាប្រទេសអ៊ុយក្រែន
ភ្នំពេញ៖ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា បានអញ្ជើញចូលរួមកិច្ចប្រជុំរវាងអាយប៉ា និងសភាសង្កេតការណ៍អាយប៉ាគឺសភាប្រទេសអ៊ុយក្រែន នៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ នៅក្នុងមហាសន្និបាតអាយប៉ាលើកទី៤៥ ដែលរដ្ឋសភាប្រទេសឡាវធ្វើជាម្ចាស់ផ្ទះ។
ជំនួបរវាងអាយប៉ា និងសភាសង្កេតការណ៍ រៀបចំធ្វើឡើងក្រោមមូលបទ៖ កិច្ចសហប្រតិបត្តិការសភាឆ្ពោះទៅរកសមាហរណកម្ម និងកំណើនប្រកបដោយបរិយាបន្ន៕