**ទីប្រឹក្សាសន្តិសុខជាតិអាមេរិក ថារដ្ឋបាលប្រធានាធិបតី ចូ បៃដិន កំពុងមានការព្រួយបារម្ភថាអ៉ីរ៉ង់ដែលកំពុង យចុះឥទ្ធិពល អាចនឹងផលិតអាវុធនុយក្លេអ៊ែរ**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ សិស្សានុសិស្សត្រូវជៀសឆ្ងាយពីគ្រឿងញៀន បងតូច បងធំ និងអំពើអបាយមុខផ្សេងៗ ដោយត្រូវប្រកាន់ខ្ជាប់នូវវិន័យ និងទម្លាប់ល្អៗ**ប្រធានាធិបតី ហ្សេលេនស្គី៖ សមាជិកភាពអ៊ុយក្រែន នៅ NATO គឺអាចទៅរួច ប៉ុន្តែទីក្រុងកៀវត្រូវបញ្ចុះបញ្ចូលសម្ព័ន្ធមិត្តថែមទៀត**បក្សប្រឆាំងធំជាងគេនៅកូរ៉េខាងត្បូង គំរាមបោះឆ្នោតដកតំណែង ប្រធានាធិបតីស្តីទី Han Duck-soo**វិទ្យាស្ថានជាតិការងាររៀបចំវគ្គសុក្រឹតការ ស្តីពី “ច្បាប់និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ និងសន្តិសុខសង្គមដល់អធិការការងារ”**កម្ពុជា ទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង ៥លាននាក់ ក្នុងរយៈពេល ១១ខែឆ្នាំ២០២៤នេះ**យោធាហ្វីលីពីន មានផែនការទិញប្រព័ន្ធមីស៉ីលរបស់អាមេរិក Typhon ដើម្បីយកមកការពារផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួន**មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ ដើម្បីធានានូវការអភវិឌ្ឍទីផ្សារការងារ ប្រកបដោយប្រសិទ្ធភាព ការកសាងសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ ត្រូវបានចាត់ទុកជាកិច្ចការអាទិភាព**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ ការងារកៅស៊ូ ត្រូវពិចារណាគិតគូរឱ្យវែងឆ្ងាយ មានភាពម្ចាស់ការ មានអំណាចទៅលើទីផ្សារ និងទាក់ទាញការវិនិយោគលើការកែច្នៃផលិតផលសម្រេចឱ្យមានភាពរឹងមាំ**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទ ប្រជុំបូកសរុបសភាពការណ៍ និង លទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែធ្នូ ឆ្នាំ២០២៤ និងទិសដៅអនុវត្តការងារបន្ត**ក្រុមប្រឹក្សាខេត្តកណ្តាល បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់លើកទី១ អាណត្តិទី៤ នៅក្រុងតាខ្មៅ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋនៅមូលដ្ឋាន**ឯកឧត្តម អឿង ចន្ថា៖ ក្រសួងធនធានទឹក កំពុងជួយលើការងារផ្តល់ព័ត៌មានកសិឧតុនិយម និងការបណ្តុះបណ្តាលផ្នែកឧតុនិយម ដើម្បីជួយពង្រឹងដល់វិស័យកសិកម្ម**ភ្នំតែបានក្លាយជាភ្នំមាស ផលិតផលតែបែបច្នៃប្រឌិតថ្មីរបស់ប្រទេសចិនគួរអោយចាប់អារម្មណ៍**មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ(CFRD)តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់អំណោយកង់២០០០និងកាតាប១២០០០បានលើកទឹកចិត្ដបន្ថែមទៀតដល់ការសិក្សារបស់សិស្សនៅសាលាបឋមសិក្សាបល្ល័ង្កខាងលិច ——**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយសម្តេចធិបតី ប្រគល់ជូនកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ៤គោលដៅ នៅតំបន់ព្រៃឡង់**កម្ពុជានិងប្រទេសជិតខាងមួយចំនួនទប់ស្កាត់ និងហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលHTPs**មូលនិធិជាតិជំនួយសង្គម ជូនដំណឹងពីការបើកប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី២ ក្នុងខែធ្នូ ឆ្នាំ២០២៤ ដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**រដ្ឋមន្ត្រីការបរទេសតួកគី ជួបជាមួយមេដឹកនាំក្រុម HTS នៅទីក្រុងដាម៉ាស ក្រោយការដួលរលំរបប លោក Bashar al-Assad**គណៈប្រតិភូ​អារ៉ាប៊ីសាអូឌីត​ជួប​មេដឹកនាំ​ស៊ីរី​ថ្មី នៅ​ក្រុង​ដាម៉ាស

ជំនួបជាមួយសភាសង្កេតការណ៍៖ លោកជំទាវ ឡោក ខេង ស្នើ៥ចំនុចទៅកាន់សភាន័រវែស និង៣ចំនុចទៅសភាជប៉ុន

ភ្នំពេញ៖ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទាការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា នៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមក្នុងកិច្ចពិភាក្សារវាងអាយប៉ាជាមួយសភាសង្កេតការណ៍អាយប៉ា គឺសភាន័រវែស នៅក្នុងមហាសន្និបាតអាយប៉ាលើកទី៤៥ នៅទីក្រុងវៀងច័ន្ទន៍ ប្រទេសឡាវ។

កិច្ចប្រជុំមានការចូលរួមដោយគណៈប្រតិភូមកពីសភាព្រុយណេដារូស្សាឡាម កម្ពុជា ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃឡង់ដ៍ និងវៀតណាម និងបានប្រព្រឹត្តទៅដោយមានការធ្វើបទអន្តរាគមន៍ និងពិភាក្សាក្រោមប្រធានបទស្ដីពី “កិច្ចសហប្រតិបត្តិការរបស់សភាដើម្បីឈានឆ្ពោះទៅរកសមាហរណកម្ម និងកំណើនប្រកបដោយបរិយាបន្ន”។

លោកជំទាវ ឡោក ខេង បានលើកសំណើមួយចំនួនទៅកាន់ភាគីន័រវែសដូចខាងក្រោម៖

ទី១-សូមមានកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធលើវិស័យសន្តិសុខ សុខភាពសាធារណៈ ការដឹកជញ្ជូនបៃតង ការអភិវឌ្ឍសេដ្ឋកិច្ច និងបម្រែបម្រួលអាកាសធាតុ។

ទី២-ស្វែងរកកិច្ចសហការលើសន្តិភាព ថាមពលកកើតឡើងវិញ ឌីជីថលូបនីយកម្ម និងការការពារបរិស្ថាន ក្នុងចំណោមវិស័យផ្សេងៗទៀត។

ទី៣-យោងសេចក្តីសម្រេចអាស៊ានស្តីពីការងារបៃតង ដើម្បីលើកកម្ពស់ការងារប្រកបដោយចីរភាព ដែលគោរពសិទ្ធិមនុស្ស។

ទី៤-ចែករំលែកឧត្តមានុវត្តន៍ ផ្តល់ជំនួយបច្ចេកទេស និងគាំទ្រដល់ការអប់រំអំពីសមភាពយេនឌ័រ សម្រាប់កំណើនប្រកបដោយបរិយាបន្នរបស់អាស៊ាន។

ទី៥-ពង្រឹងកិច្ចសហប្រតិបត្តិការសភាគ្រប់កម្រិត ចាប់ពីថ្នាក់ដឹកនាំគណៈកម្មការជំនាញ និងក្រុមមិត្តភាពសភា រហូតដល់កម្រិតជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជាពិសេសការផ្ទេរបច្ចេកទេស ដើម្បីគាំទ្រសភាអេឡិចត្រូនិក។

បន្ទាប់មកទៀត លោកជំទាវ ឡោក ខេង ចូលរួមជំនួបសន្ទនារវាងអាយប៉ាជាមួយសភាប្រទេសជប៉ុន។ ក្នុងជំនួបនេះ លោកជំទាវបានស្នើពង្រឹងកិច្ចសហប្រតិបត្តិការសភារវាងជប៉ុន និងអាយប៉ា ៣ចំនុចមាន៖

១.ពង្រីកកម្មវិធីពង្រឹងសមត្ថភាព ដើម្បីដោះស្រាយបន្ថែមលើការងារសភា។ វានឹងធ្វើឱ្យសភារបស់យើងដំណើរការកាន់តែមានប្រសិទ្ធភាព និងត្រូវបានបំពាក់ឱ្យកាន់តែប្រសើរឡើង ដើម្បីដោះស្រាយបញ្ហាប្រឈមនានាដែលទាក់ទងនឹងកំណើនរួមបញ្ចូល។

២.ជំរុញការផ្ទេរបច្ចេកវិទ្យាទំនើប និងការអនុវត្តប្រកបដោយភាពច្នៃប្រឌិតពីប្រទេសជប៉ុនទៅកាន់អាស៊ាន ដើម្បីបង្កើនគុណភាព និងនិរន្តរភាពនៃហេដ្ឋារចនាសម្ព័ន្ធ ហេីយបន្តគាំទ្រការអភិវឌ្ឍន៍អនុតំបន់មេគង្គ ក្នុងការរៀបចំក្រមច្បាប់ និងនីតិវិធី ដើម្បីជំរុញការវិនិយោគរបស់វិស័យឯកជននៅក្នុងតំបន់។

៣.ពង្រឹងកិច្ចសហប្រតិបត្តិការសភាគ្រប់កម្រិត ចាប់ពីថ្នាក់ដឹកនាំ គណៈកម្មការជំនាញ និងក្រុមមិត្តភាពសភារហូតដល់កម្រិតវិជ្ជាជីវៈ និងបច្ចេកទេស ជាពិសេសការផ្ទេរបច្ចេកទេស ដើម្បីគាំទ្រដល់សភាអេឡិចត្រូនិក៕

អត្ថបទដែលជាប់ទាក់ទង