**ផ្លូវជាច្រើនខ្សែនៅក្នុងស្រុកមោងឫស្សីកំពុងស្ថាបនា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្សនិងប្រជាពលរដ្ឋ**រដ្ឋមន្ត្រី ឈាង រ៉ា ណែនាំដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមន្ទីរសុខាភិបាលរាជធានី ខេត្ត បង្កើនការយកចិត្តទុកដាក់ខ្ពស់ ទៅលើការផ្តល់សេវាថែទាំសុខភាពដល់ស្រ្តី កុមារ អ្នកប្រើប្រាស់មូលនិធិសមធម៌ និងប.ស.ស.**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការបង្ក្រាបករណីកាប់ប្រហារនៅស្រុកបាទី ខេត្តតាកែវ, ជនដៃដល់៣នាក់ត្រូវបានចាប់ខ្លួន ខណៈបក្ខពួកផ្សេងទៀតបន្ដស្រាវជ្រាវ**មន្ត្រីជំនាញរកឃើញគ្រឿងក្នុងជ្រូក និងឆ្អឹងជំនីជ្រូក ពុំមានអនុលោមភាពចំនួន ៧០០គីឡូក្រាម**ឧបនាយករដ្ឋមន្រ្តី នេត សាវឿន ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាពដើម្បីអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា**តុលាការ សម្រេចផ្តន្ទាទោស អតីតឧកញ៉ា ស្រី ស៊ីណា ៣១ឆ្នាំ និងសងសំណងដល់ជនរងគ្រោះដែលស្លាប់ និងរងរបួសជាង២លានដុល្លារ**នគរបាលឃាត់ខ្លួនយុវជនចំនួន៤នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ**ក្រសួងបរិស្ថាន ទទួលកុំព្យូទ័រពីក្រសួងប្រៃសណីយ៍សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន**ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ណែនាំឲ្យមន្ត្រីចំណុះធ្វើបច្ចុប្បន្នភាពទិន្នន័យឲ្យបានច្បាស់លាស់ទាំងក្រុមហ៊ុនសន្តិសុខឯកជន និងទិន្នន័យវគ្គបណ្តុះបណ្តាល**យុវជនពីរនាក់ ម្នាក់របួសធ្ងន់ និងម្នាក់ទៀតស្លាប់ក្រោយដឹកដល់ពេទ្យ បន្ទាប់ពីពួកគេរពឹសដៃបំពានរាងកាយស្រីក្រមុំម្នាក់ នៅស្រុកព្រៃនប់**ទូតចិន៖ ប្រទេសចិនបានក្លាយជាប្រទេសដៃគូដ៏គួរឱ្យទុកចិត្តបំផុតមួយរបស់ប្រទេសកម្ពុជា ក្នុងការការពារសន្តិសុខជាតិ**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាអំពីការរៀបចំប្រព័ន្ធឌីជីថលគ្រប់គ្រងលើកិច្ចការអនុគ្រោះទោស និងដោះលែងដោយមានលក្ខខណ្ឌនៃក្រសួងយុត្តិធម៌**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំអង្គសិក្ខាសាលា​ស្តីពី​ការកសាង​ផែនការ​ការងារ​យេនឌ័រ​ សម្រាប់​គម្រោង​ដែលទទួលហិរញ្ញប្បទាន​ពីធនាគារ​អភិវឌ្ឍន៍អាស៊ី ​(ADB)**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជួបសំណេះសំណាល និងឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ២,៤០០,០០០រៀល ដល់និស្សិតដែលបានបញ្ជប់កម្មសិក្សានៅស្នងការដ្ឋាន**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ អង្គភាពនគរបាលចរាចរណ៍ផ្លូវគោក តាមបណ្តារាជធានី ខេត្ត នឹងអនុវត្តការដកហូតបណ្ណបើកបរយានយន្តគ្រប់ប្រភេទ ដែលអស់ពិន្ទុ ឬពិន្ទុសូន្យ**មន្ត្រីជំនាញកម្ពុជា ឡាវ និងវៀតណាម សន្យារួមគ្នាពង្រឹងការបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំលេីកដំបូងរបស់ក្រុមការងារទទួលបន្ទុករៀបចំ និងអនុវត្តគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល**ឯកអគ្គរដ្ឋទូតចប់អាណត្តិនៃប្រទេសឥណ្ឌា បង្ហាញសុទិដ្ឋិនិយមចំពោះទំនាក់ទំនងឥណ្ឌា-កម្ពុជា**ប.ស.ស. នៃក្រសួងការងារ បន្តប្រជុំពិភាក្សាជាមួយអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកស្ដីពី “សុវត្ថិភាពរថយន្តដឹកកម្មករនិយោជិត”**ជប៉ុនគាំទ្រយុទ្ធនាការស្អាតរបស់កម្ពុជា ប្រទេសជប៉ុនបានសម្រេចផ្តល់ជូនជំនួយរថយន្តប្រមូលសំរាមចំនួន១០គ្រឿងបន្ថែមទៀត ដើម្បគាំទ្រដល់ «ភាពស្អាត» របស់កម្ពុជា

រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ សាកលវិទ្យាល័យកម្ពុជា គ្រប់គ្រង និងបច្ចេកវិទ្យា

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងពីធី សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ សាកលវិទ្យាល័យកម្ពុជា គ្រប់គ្រង និងបច្ចេកវិទ្យា (CUMT) បន្ទាប់ពីបានការទទួលស្គាល់ជាផ្លូវការពីរាជរដ្ឋាភិបាលកម្ពុជា តាំងពីខែមីនា ឆ្នាំ២០២២ កន្លងមក ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម មហាំម៉ាត់ អិស្មាអេល ដាស់ឡាវី ឯកអគ្គរាជទូតនៃ ព្រះរាជាណាចក្រអារ៉ាបីសាអូឌីតប្រចាំនៅកម្ពុជា ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង ឯកឧត្តមបណ្ឌិត ហូសេន មូហាម៉ាត់ហ្វារីត ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យ ឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ លោកគ្រូ អ្នកគ្រូ និងក្មួយៗនិស្សិត។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានចូលរួមអបអរសាទរ និងកោតសរសើរចំពោះវឌ្ឍនភាព និងការអភិវឌ្ឍជាបន្តបន្ទាប់របស់សាកលវិទ្យាល័យកម្ពុជា គ្រប់គ្រង និងបច្ចេកវិទ្យា ដោយបានធ្វើការបណ្តុះបណ្តាលស្របតាមកម្មវិធីសិក្សាថ្នាក់ជាតិ និងកម្មវិធីឥស្លាមផងដែរ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់និស្សិតខ្មែរឥស្លាម ដែលបានបញ្ចប់ការសិក្សាមធ្យមសិក្សាទុតិយភូមិ ប៉ុន្តែពុំមានលទ្ធភាពបន្តការសិក្សា នៅសាកលវិទ្យាល័យ ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីមូលនិធីវ៉ាកាហ្វ (គរុភ័ណ្ឌ) អាល់រ៉ាជីហ៊ី នៃប្រទេសអារ៉ាប៊ីសាអូឌីត និងស្ថាប័នដៃគូនៃសាកលវិទ្យាល័យផ្សេងទៀតនៅប្រទេសម៉ាឡេស៊ី។

ឆ្លើយតបនឹងយុគសម័យថ្មីនៃឧស្សាហកម្ម ៤.០ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ជាពិសេសមុំទី១៖ ការអភិវឌ្ឍមូលធនមនុស្ស និងមុំទី៥ ការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល ក្រសួងអប់រំ យុវជន និងកីទ្បាបាននិងបន្តអនុវត្តកំណែទម្រង់ឧត្តមសិក្សា ដោយផ្តោតលើ៖ (១). ការបង្កើតមជ្ឈមណ្ឌលឧត្តមភាពនៅគ្រឹះស្ថានឧត្តមសិក្សា (២). ការពង្រឹងអភិបាលកិច្ច និងសមត្ថភាពស្ថាប័ន (៣). ការធ្វើទំនើបកម្ម និងពង្រឹងប្រសិទ្ធភាពនៃការអនុវត្តកម្មវិធីសិក្សា (៤). ការផ្តោតលើការពង្រឹងអន្តរភាវូបនីយកម្មនៃការអប់រំឧត្តមសិក្សា (៥). ការផ្តោតលើការពង្រឹងប្រសិទ្ធភាពនៃការបង្រៀន និងរៀន (៦). ការពង្រឹងប្រព័ន្ធអេកូឡូស៊ីស្រាវជ្រាវនៅឧត្តមសិក្សា (៧). ការផ្តោតលើការបង្កើនចំនួននិស្សិតចូលរៀន និងបរិយាបន្ន។

ដើម្បីបន្តលើកកម្ពស់គុណភាពអប់រំ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានផ្តល់នូវអនុសាសន៍មួយចំនួនសម្រាប់សាកលវិទ្យាល័យ ដូចជា ៖ (១).បន្តលើកកម្ពស់គុណភាពនៃការបណ្តុះបណ្តាល ដោយគិតគូរអំពីការអភិវឌ្ឍសមត្ថភាពសាស្ត្រាចារ្យជាប្រចាំ ជាពិសេសការបង្កឱកាសក្នុងការស្រាវជ្រាវបន្ថែម (២). ខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធ បរិស្ថានស្អាត ជាពិសេសត្រូវបំពាក់សម្ភារបរិក្ខារឱ្យបានសមស្របសម្រាប់ការរៀននិងបង្រៀន ដោយបំពាក់នូវបច្ចេកវិទ្យាទំនើប និងឯកសារគ្រប់គ្រាន់សម្រាប់ការសិក្សារៀនសូត្រនិងការស្រាវជ្រាវ (៣). សិក្សាអំពីការបន្ថែមជំនាញមួយចំនួន ដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងក្នុងបរិបទយុគសម័ឌីជីថល។ ចំពោះសំណើសុំបង្កើតដេប៉ាតឺម៉ង់ថ្មី ជំនាញថ្មី និងថ្នាក់បរិញ្ញាបត្ររង ស្របតាមតម្រូវការទីផ្សារការងារ និងនិស្សិតខ្មែរ ឥស្លាមនៅកម្ពុជា សូមដាក់ពាក្យស្នើសុំ និងបន្តសហការជាមួយនាយកដ្ឋានគ្រប់គ្រងឧត្តមសិក្សានៃក្រសួងអប់រំ យុវជន និងកីឡាដើម្បីបំពេញបែបបទ និងទទួលបានការអនុញ្ញាត (៤). ផ្សារភ្ជាប់ទំនាក់ទំនងរវាងសាកលវិទ្យាល័យ និងគ្រឹះស្ថានសិក្សាចំណេះទូទៅលើកិច្ចការងារស្ទែម និងថ្នាលទំនាក់ទំនង ដើម្បីឱ្យសិស្សយល់ដឹងអំពីសារៈសំខាន់នៃការសិក្សានៅឧត្តមសិក្សា (៥). ផ្សារភ្ជាប់ការបណ្តុះបណ្តាលទៅនឹងការងារធុរកិច្ច ការបង្កើតក្រុមការងារ ឬការបណ្តុះ ធុរកិច្ចជំនាន់ថ្មី។

ជាថ្មីម្តងទៀត ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សូមថ្លែងអំណរគុណដល់ម្ចាស់ជំនួយ និងដៃគូពាក់ព័ន្ធទាំងអស់ ជាពិសេសមូលនិធិវ៉ាកាហ្វ (គរុភ័ណ្ឌ) អាល់រ៉ាជីហ៊ីនៃប្រទេសអារ៉ាបីសាអូឌីត ដែលបានចូលរួមគាំទ្រដល់ការសិក្សារបស់និស្សិត ក៏ដូចជាចូលរួមអបអរសាទរដល់ថ្នាក់ដឹកនាំ បុគ្គលិកសិក្សា លោកគ្រូ អ្នកគ្រូទាំងអស់ ដែលបានរួមចំណែកកសាង និងអភិវឌ្ឍសាកលវិទ្យាល័យកម្ពុជា គ្រប់គ្រង និងបច្ចេកវិទ្យានេះឡើងរហូតទទួលបានលទ្ធផលជាទីមោទននាថ្ងៃនេះ ជាពិសេសការចូលរួមអភិវឌ្ឍវិស័យឧត្តមសិក្សានៅកម្ពុជា និងបានរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្សឆ្លើយតបទៅនឹងចក្ខុវិស័យរបស់កម្ពុជា ឆ្នាំ២០៣០ និង២០៥០៕

អត្ថបទដែលជាប់ទាក់ទង