ឯកឧត្តម ជា សុមេធី និងលោកជំទាវ ជា ផល្គុន ដឹកនាំគណៈប្រតិភូអញ្ជើញធ្វើទស្សនកិច្ច នៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តតាកែវ
ភ្នំពេញ៖ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤នេះ បានដឹកនាំគណៈប្រតិភូមួយក្រុមអញ្ជើញធ្វើ ទស្សនកិច្ចនៅមជ្ឈមណ្ឌលមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តតាកែវ ស្ថិតនៅ ក្នុងភូមិបី សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ដោយមជ្ឈមណ្ឌលបាន និងកំពុងបំពេញ តួនាទី ក្នុងការអនុវត្តការផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាជូនជនមានពិការនៅខេត្ត ចំនួន៣ ក្នុងនោះខេត្តតាកែវចំនួន ៩ស្រុក និង១ក្រុង ខេត្តកំពតចំនួន ៥ស្រុក ខេត្ត កណ្តាលចំនួន ១ស្រុក និងខេត្តកំពង់ស្ពឺចំនួន ១ស្រុក៕