**ក្រសួងធម្មការនិងសាសនា បើកវគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី ៤៧**ឯកឧត្ដម ឃួង ស្រេង ណែនាំអាជ្ញាធរខណ្ឌ និងសង្កាត់ទាំង១០៥ ចំណុះរដ្ឋបាលរាជធានីភ្នំពេញ ត្រូវប្រឹងប្រែងអនុវត្តដោះស្រាយបញ្ហាមូលដ្ឋានឱ្យអស់ពីលទ្ធភាព**ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមរំលែកទុក្ខដល់គ្រួសារសមាជិក ដែលឪពុករបស់លោកទទួលមរណៈភាព**ការស្ទង់មតិរបស់CGTN៖តើពិភពលោកនឹងទៅកាន់ទិសដៅណា?អ្នកផ្តល់បទសម្ភាសន៍រំពឹង “ចម្លើយរបស់BRICS”**នាយទាហាន និងពលទាហានដែលត្រូវចូលនិវត្តន៍ ៤១៣នាក់ នៃយោធភូមិភាគទី៤ ត្រូវបានបំពាក់ឋានន្តរសក្ដិ និងគ្រឿងឥស្សរិយយស**រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន បើកសិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តីពី​ «សហគមន៍​តំបន់​ការពារ​ធម្មជាតិ​» ដោយមានការចូលរួម​ពី​សិក្ខាកាមជាង ៣០០នាក់**អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ រៀបចំកិច្ចប្រជុំស្តីពីការចាត់តាំងសមាសភាព អនុគណៈកម្មការផ្តល់ពាក្យ និងទទួលពាក្យសម្រាប់ការប្រឡងជ្រើសរើស ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិបំពេញជួស ប្រចាំឆ្នាំ២០២៤**ពលរដ្ឋរស់នៅភូមិប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង ៦២៨គ្រួសារ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់**គណៈប្រតិភូសភាកម្ពុជា ចូលរួមពិភាក្សាផ្តល់យោបល់លើរបាយការណ៍បូកសរុប នៅក្នុងគណៈកម្មការបូកសរុបអាយប៉ាលើកទី៤៥ យ៉ាងផុលផុស**កុមារា ស៊ាំ​ម ប៊ុនរុងរឿង មានជំងឺដុំសរសៃឈាមរីកពីកំណើត កំពុងសំរាកទទួលការព្យាបាល ក្រោយទទួលបានការយកចិត្តទុកដាក់ពី សម្តេចធិបតី និងលោកជំទាវបណ្ឌិត**ឯកឧត្តម សេង ញ៉ក់ ចូលរួមជំនួបជាមួយសភាប្រជាជនចិន**ឧត្តមសេនីយ៍ត្រី សៀ ទីន ប្រគល់ប័ណ្ណ​សរសើរ លិខិត​សរសើរ របស់អគ្គបញ្ជាការ ជូននាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តសៀមរាប**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ អញ្ជើញជាអធិបតីបើកកម្មវិធី ការប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា លើកទី៩ ឆ្នាំ២០២៤**កងពលតូចដឹកជញ្ជូនលេខ៩០ កងទ័ពជើងគោក ដឹកអាវរងា ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភជូនកងទ័ព**អគ្គាធិការដ្ឋាន នៃក្រសួងមុខងារសាធារណៈ តាមដានការពង្រឹងប្រព័ន្ធគ្រប់គ្រងវត្តមានមន្ត្រី និងស្ថានភាពមន្ត្រីរាជការស៊ីវិល តាមបណ្តាក្រសួង ស្ថាប័ន**ឯកឧត្តម ជា សុមេធី និងលោកជំទាវ ជា ផល្គុន ដឹកនាំគណៈប្រតិភូអញ្ជើញធ្វើទស្សនកិច្ច នៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តតាកែវ**ហេតុអ្វីនាគ មិនអាចបួសបាន?**៩ខែ ក្រុមការងារហ្វេសប៊ុកសម្ដេច ស ខេង និងឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានដោះស្រាយ និងឆ្លើយតបម្ចាស់គណនី ២៧៤គណនី**អភិបាលរងខេត្ដស្វាយរៀង អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលស្រុកស្វាយជ្រំ**រដ្ឋមន្ត្រីសុខាភិបាល អញ្ជើញចុះហត្ថលេខាលើឯកសារស្តីពី យុទ្ធសាស្រ្ត កិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងអង្គការសុខភាពពិភពលោក ឆ្នាំ២០២៤-២០២៨

អគ្គាធិការដ្ឋាន នៃក្រសួងមុខងារសាធារណៈ តាមដានការពង្រឹងប្រព័ន្ធគ្រប់គ្រងវត្តមានមន្ត្រី និងស្ថានភាពមន្ត្រីរាជការស៊ីវិល តាមបណ្តាក្រសួង ស្ថាប័ន

ភ្នំពេញ៖ ឯកឧត្ដម សយ រាសី អគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងមុខងារសាធារណៈ នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពនៃការពង្រឹងប្រព័ន្ធគ្រប់គ្រងវត្តមាន និងស្ថានភាពមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា និងការបំពេញតារាងព័ត៌មានដែលក្រសួងមុខងារសាធារណៈបានផ្ញើជូនក្រសួង ស្ថាប័នកន្លងមក។

កិច្ចប្រជុំបានប្រព្រឹត្តទៅនៅសាលប្រជុំ ក្នុងបរិវេណសាលាភូមិន្ទរដ្ឋបាល ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ លោក លោកស្រី តំណាងអគ្គលេខាធិការ អគ្គនាយក អគ្គាធិការរង អធិការ ប្រធានលេខាធិការដ្ឋាន ប្រធាននាយកដ្ឋាន និងតំណាងនាយកដ្ឋានទទួលបន្ទុកធនធានមនុស្សគ្រប់ក្រសួង ស្ថាប័នថ្នាក់ជាតិ ព្រមទាំងមន្ត្រីរាជការនៃអគ្គាធិការដ្ឋាន សរុបចំនួន ១២២នាក់។

អង្គប្រជុំបានពិភាក្សាអំពី៖ ១)វឌ្ឍនភាពនៃការពង្រឹងប្រព័ន្ធគ្រប់គ្រងវត្តមានមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យានៅតាមក្រសួង ស្ថាប័ន ២)តារាងទី១ សម្រង់ព័ត៌មានស្តីពីប្រព័ន្ធគ្រប់គ្រងវត្តមានមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា ៣)តារាងទី២ សម្រង់ព័ត៌មានស្តីពីស្ថានភាពមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា ៤)តារាងទី៣ ស្តីពីតម្រូវការឧបករណ៍សម្ភារៈសម្រាប់គ្រប់គ្រងវត្តមានមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា ៥)តារាងទី៤ ស្តីពីតម្រូវការជំនួយបច្ចេកទេស ការផ្សព្វផ្សាយ ការបណ្តុះបណ្តាលពាក់ព័ន្ធនឹងការគ្រប់គ្រងវត្តមានមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា។

បន្ទាប់ពីកិច្ចពិភាក្សាជាច្រើនទៅលើវឌ្ឍនភាពការងារ បញ្ហាប្រឈមនិងដំណោះស្រាយ ក៏ដូចជាសំណូមពរនានា អង្គប្រជុំបានសម្រេចដោយទទួលបានលទ្ធផលរួមមាន៖ ១)អង្គភាពធនធានមនុស្សគ្រប់ក្រសួង ស្ថាប័ន ត្រូវបំពេញតារាងរបាយការណ៍ និងផ្ញើមកក្រសួងមុខងារសាធារណៈឱ្យបានទាន់ពេលវេលាតាមកាលបរិច្ឆេទកំណត់ គិតត្រឹមថ្ងៃទី១០ ជារៀងរាល់ខែ ២)អគ្គាធិការដ្ឋានក្រសួងមុខងារសាធារណៈរៀបចំក្រុមការងារសម្របសម្រួលដើម្បីគាំទ្រដល់ក្រសួង ស្ថាប័ន ក្នុងការបំពេញតារាង ៣)ការបំពេញតារាងព័ត៌មានគឺផ្តល់ភាពបទបែនទៅតាមក្រសួង ស្ថាប័ន និងមានភាពត្រឹមត្រូវច្បាស់លាស់គ្រប់គ្រាន់ ៕

អត្ថបទដែលជាប់ទាក់ទង