រដ្ឋលេខាធិការក្រសួងបរិស្ថាន បើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «សហគមន៍តំបន់ការពារធម្មជាតិ» ដោយមានការចូលរួមពីសិក្ខាកាមជាង ៣០០នាក់
ភ្នំពេញ៖ លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «សហគមន៍តំបន់ការពារធម្មជាតិ» ដោយមានការចូលរួមពីសិក្ខាកាមជាង៣០០នាក់ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ នាទីស្តីការក្រសួងបរិស្ថាន។
សិក្ខាសាលាពិគ្រោះយោបល់ស្តីពី «សហគមន៍តំបន់ការពារធម្មជាតិ» បានធ្វើឡើងគោលបំណងចម្បងៗរួមមាន៖
១-ពង្រឹងសមត្ថភាពនិងបណ្តុះភាពជាម្ចាស់ដល់សហគមន៍មូលដ្ឋាន។
២-ការពង្រឹងសេដ្ឋកិច្ចមូលដ្ឋាន ជាជំហានឆ្ពោះទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។
៣-យល់ដឹងអំពីនីតិវិធីនៃដំណើរការរៀបចំនិងការចុះបញ្ជីដីសហគមន៍តំបន់ការពារធម្មជាតិ គឺជាការពារដល់ផលប្រយោជន៍សហគមន៍មូលដ្ឋាន។
៤-ការផ្តល់ភាពជាម្ចាស់ដល់សហគមន៍មូលដ្ឋានគឺជាការផ្តល់សិទ្ធិអំណាចដល់សហគមន៍ ដើម្បីការអភិវឌ្ឍដោយចីរភាព៕