**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និងប្រធានគណៈប្រតិភូអាយប៉ា អញ្ជើញចុះហត្ថលេខាលើរបាយការណ៍បូកសរុបលទ្ធផលមហាសន្និបាតលើកទី៤៥

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូសភាកម្ពុជា ចូលរួមកិច្ចប្រជុំពេញអង្គលើកទី២ នៃមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ ដែលរដ្ឋសភាប្រទេសឡាវធ្វើជាម្ចាស់ នៅក្នុងទីក្រុងវៀងចន្ទន៍។

កិច្ចប្រជុំពេញអង្គលើកទី២ បានស្តាប់របាយការណ៍លទ្ធផលការងារដែលគណៈកម្មាធិការនានា របស់អាយប៉ាលើកទី៤៥ បានប្រជុំពិភាក្សាគ្នាលើសេចក្តីព្រាងសេចក្តីសម្រេចចំនួន៣៧ ក៏ដូចជាការពិនិត្យលទ្ធផលការងាររបស់អាយប៉ាយបានធ្វើកន្លងមកនិងទិសដៅអាយប៉ានាពេលអនាគត។
ឯកឧត្តម សាយសំផន ភុមវិហាន (Xaysomphone Phomvihane) ប្រធានរដ្ឋសភាឡាវនិងជាប្រធានអាយប៉ាលើកទី៤៥ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ។

តាមរបាយការណ៍ជូនអង្គប្រជុំ បានឱ្យដឹងថា គណៈកម្មាធិការនយោបាយបានពិភាក្សា អនុម័តសេចក្ដីសម្រេចចំនួន ៤។ គណៈកម្មាធិការសេដ្ឋកិច្ច បានពិភាក្សាអនុម័តសេចក្ដីសម្រេចចំនួន ៨។ គណៈកម្មាធិការសង្គមកិច្ច បានពិភាក្សានិងអនុម័តសេចក្ដីសម្រេចចំនួន ៥។ គណៈកម្មាធិការសមាជិកសភាស្ត្រីអាយប៉ា បានពិភាក្សានិងអនុម័តសេចក្ដីសម្រេចចំនួន ២។ គណៈកម្មាធិការសមាជិកសភាវ័យក្មេងអាយប៉ា បានពិភាក្សានិងអនុម័តសេចក្ដីសម្រេចចំនួន ៣។ គណៈកម្មាធិការរៀបចំ បានពិភាក្សានិងអនុម័តសេចក្ដីសម្រេចចំនួន ១៥។
សូមជម្រាបថានៅក្នុងសេចក្តីព្រាងសេចក្តីសម្រេចទំាង៣៧ ដែលបានអនុម័តនាពេលនេះ មានសេចក្តីព្រាងសេចក្តីសម្រេចចំនួន៥ ដែលសភាកម្ពុជាបានធ្វើជាសហគំាទ្រ។

នៅក្នុងនោះសេចក្តីព្រាងសេចក្តីសម្រេចមួយ នៅក្នុងគណៈកម្មាធិការស្រ្តីអាយប៉ា សេចក្តីព្រាងសេចក្តីសម្រេចមួយនៅក្នុងគណៈកម្មាធិការសង្គមកិច្ច និងសេចក្តីព្រាងសេចក្តីសម្រេចចំនួន៥នៅក្នុងគណៈកម្មាធិការនយោបាយ។
នៅក្នុងកិច្ចពិភាក្សាការងាររវាងសភាសង្កេតការណ៍អាយប៉ា និងអាយប៉ាក្រោមប្រធានបទស្ដីពី “កិច្ចសហប្រតិបត្តិការរបស់សភាដើម្បីឈានឆ្ពោះទៅរកសមាហរណកម្ម និងកំណើនប្រកបដោយបរិយាបន្ន” អាយប៉ាបានជួបសន្ទនាជាមួយសភាសង្កេតការណ៍ចំនួន១៥ប្រទេស។

ក្នុងខ័ណ្ឌនីតិប្បញ្ញត្តិ អាយប៉ាបានរៀបចំមហាសន្និបាតប្រចាំឆ្នាំជាទៀងទាត់ ដើម្បីពង្រឹងវិស័យការទូតសភាក្នុងការប្រមូលផ្តុំនូវមតិ យោបល់ ទស្សនៈតំណាងពលរដ្ឋ ក្នុងការគំាទ្រនិងរួមសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយអាស៊ានដើម្បីជំរុញឱ្យសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ាន និងការរីកចម្រើនប្រកបដោយចីរភាព វិបុលភាព និងបរិយាបន្នជូនប្រជាពលរដ្ឋនៅក្នុងតំបន់និងអន្តរជាតិ។
ជាការកត់សម្គាល់នៅក្នុងការចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៥ ចាប់ពីថ្ងៃទី១៧ ខែតុលាមកដល់ថ្ងៃនេះ គណៈប្រតិភូសភាកម្ពុជាបានចូលរួមវេទិកានិងកិច្ចប្រជុំពាក់ព័ន្ធទំាងអស់នៃមហាសន្និបាត។

នៅក្នុងនោះសម្តេចប្រធានរដ្ឋសភា ក៍បានឆ្លៀតឱកាសនេះ ជួបពិភាក្សាការងារជាមួយបណ្តាគណៈប្រតិភូប្រទេសជាមិត្តមួយចំនួនទៀត ដើម្បីពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការទំាងក្របខណ្ឌទ្វេភាគីនិងពហុភាគី ដែលនឹងនាំមកនូវយកផលប្រយោជន៍ជូនប្រទេសជាតិ ទំាងការងាររដ្ឋសភា វិស័យសង្គមកិច្ច សេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ ទេសចរណ៍ជាពិសេសការភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជាន។

មុនបញ្ចប់កិច្ចប្រជុំ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជារួមជាមួយប្រធានគណៈប្រតិភូសភាសមាជិកអាយប៉ា បានអញ្ជើញចុះហត្ថលេខាលើរបាយការណ៍បូកសរុបលទ្ធផលមហាសន្និបាតអាយប៉ាលើកទី៤៥ ប្រកបដោយផ្លែផ្លានិងមានអត្ថន័យ នៅក្នុងការលើកកម្ពស់ការទូតសភា ពង្រឹងកិច្ចសហប្រតិបត្តិការអាយប៉ានិងអាស៊ាន ដើម្បីសម្រេចចក្ខុវិស័យអាស៊ាន ដោយយកប្រជាពលរដ្ឋជាស្នូល៕

អត្ថបទដែលជាប់ទាក់ទង