**ឯកឧត្តម ហេង សួរ ដឹកនាំប្រជុំក្រុមការងារចំពោះកិច្ចដើម្បីតាមដាន ផលប៉ះពាល់ដែលកើតឡើងដោយគ្រោះរញ្ជួយដីក្នុងទីក្រុងបាងកក និងខេត្តមួយចំនួនក្នុងប្រទេសថៃ**ព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខនៅប្រាសាទអង្គរវត្ត ដែល​គ្រោង​ធ្វើឡើងនៅថ្ងៃទី១១-១២ ខែមេសានោះ ត្រូវបានលើកទៅធ្វើ​នៅ​ថ្ងៃទី​១៣-១៤ ខែមេសា ជំនួសវិញ។**ឯកឧត្តម តាំង ផេងរិទ្ធី ដឹកនាំក្រុមការងារប្រជុំជាមួយតំណាងទីភ្នាក់ងារជ្រើសរើសឯកជនដើម្បីតាមដានព័ត៌មានអំពីបងប្អូនពលករខ្មែររស់នៅប្រទេសថៃ បន្ទាប់ពីគ្រោះរញ្ជួយដី**រថយន្តដឹកជញ្ជូនយោធាបានមកដល់ហើយដើម្បីជួយគាំទ្រការដឹកជញ្ជូនភ្ញៀវទេសចរ និងប្រជាពលរដ្ឋ ពី​អាកាសយានដ្ឋាន​សុវណ្ណភូមិ​ទៅ​ទីក្រុង​បន្ទាប់​ពី​ប្រព័ន្ធ​ដឹក​ជញ្ជូន​មួយ​ចំនួន​ត្រូវ​បាន​ផ្អាក**វីរបុរសជើងបួនគឺជាកម្លាំងដ៏សំខាន់មួយផ្សេងទៀតក្នុងការស្វែងរកមនុស្សបាត់ខ្លួននៅក្នុងអគារដែលដួលរលំបន្ទាប់ពីការរញ្ជួយដីដ៏ធំមួយ!**មនុស្ស ១៤៤នាក់បានស្លាប់ និង ៧៣២នាក់រងរបួសនៅក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧.៧ រុិចទ័រ**នាយក​រដ្ឋមន្ត្រី​ថៃចុះ​ពិនិត្យ​តំបន់​ដែល​ការិយាល័យ​អគ្គសវនកម្ម​ដួល​រលំ ហើយបញ្ជា​ឲ្យ​សន្តិសុខ​តឹងរ៉ឹង​ខ្លាច​មាន​ការ​ដួល​រលំ​ម្តង​ទៀត​**ក្រសួងធនធានទឹក ជូនដំណឹង ស្តីពីបាតុភូតរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា បង់ក្លាដែស ឥណ្ឌា ឡាវ ថៃ វៀតណាម និងចិន ខណៈកម្ពុជា ក៏ទទួលរងនូវឥទ្ធិពលនេះដែរ តែក្នុងកម្រិតតិចតួចប៉ុណ្ណោះ**ក្រសួងបរិស្ថាន៖ រហូតមកទល់ពេលនេះ គុណភាពខ្យល់នៅកម្ពុជាមិនទាន់មាន ហានិភ័យដល់សុខភាពសាធារណជននៅឡើយ**នាយក​រដ្ឋមន្ត្រី​ថៃចុះ​ពិនិត្យ​មជ្ឈមណ្ឌល​បញ្ជា​ការ​រញ្ជួយ​ដី​ក្រុង​បាងកក បញ្ជា​វិស្វករ​ឱ្យ​ឈរ​នៅ​ក្នុង​ការ​ត្រួតពិនិត្យ​សំណង់​អគារ​ដែល​សម្រួល​ដល់​សាធារណជន​២៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ។**ប៉ូលិស​ចល័ត​​ប្រើ​ដ្រូន និង​ឆ្កែ K៩ ដើម្បី​ស្វែងរក​អ្នក​នៅ​រស់​នៅ​ក្រោម​អគារ​បាក់​រលំ ស្វែងរក​សញ្ញា​នៃ​ជីវិត**គ្រោះរញ្ជួយដីកម្រិត ៧.៧រ៉ិចទ័រ បានវាយប្រហារប្រទេសមីយ៉ាន់ម៉ា ធ្វើឲ្យប៉ះពាល់ដល់តំបន់ល្បីៗ ជាច្រើនរបស់ប្រទេសនេះ**និស្សិតជ័យលាភីអាហារូបករណ៍របស់រដ្ឋាភិបាលជប៉ុន (MEXT) ចំនួន ៣១រូប ទទួលអនុសាសន៍ផ្តាំផ្ញើល្អៗពី ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា មុនចេញដំណើរទៅបន្តការសិក្សា**រដ្ឋបាលខេត្តកំពង់ធំ នឹងបិទចរាចរយានយន្តគ្រប់ប្រភេទដែលធ្វើដំណើរឆ្លងកាត់ តីរវិថីស្ទឹងសែន ចាប់ពីចំណុចរូបសំណាកចង្រិត រហូតដល់ខាងមុខប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កំពង់ធំ ដើម្បីឲ្យសាធារណៈជនធ្វើដំណើរថ្មើជើង**រដ្ឋមន្ត្រីក្រសួងការងារ៖ កិច្ចសហប្រតិបត្តិការ ជាមួយក្រុមហ៊ុន Shandong Dolang Technology Equipment នៃប្រទេសចិន នឹងជំរុញកម្មវិធីសិក្សា TVET ស្របតាមស្តង់ដាសិក្សានៃប្រទេសចិន និងអាល្លឺម៉ង់**ស្នងការនគរបាលខេត្តកែប ផ្តាំផ្ញើដល់មន្ត្រីនគរបាលមូលដ្ឋានត្រូវធ្វើការងារដោយផ្សារភ្ជាប់ជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋ**គ្រោះរញ្ជួយដីបានបង្ខំឱ្យថៃប្រកាសបិទសាលារៀន ផ្លូវរថភ្លើង អាកាសចរណ៍ ស្ពាន និងហាងនានា**សម្តេច ម៉ែន សំអន៖ អតីតកងទ័ពស្ម័គ្រចិត្តវៀតណាម បានសម្ដែងការរំភើប ចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សនៅកម្ពុជា**រដ្ឋមន្ត្រីក្រសួងការងារ៖ កម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា នៃអង្គការអន្តរជាតិខាងការងារ (ILO-BFC) ជាប្រភពព័ត៌មានដ៏ទុកចិត្តសម្រាប់ម្ចាស់ម៉ាក អ្នកបញ្ជាទិញ**វិស្វករថា អគារភាគច្រើននៅក្នុងទីក្រុងបាងកក បំពេញតាមស្តង់ដារ និងអាចទប់ទល់នឹងការរញ្ជួយបាន

ក្រសួងផែនការ រៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីស្ថិតិប្រជាសាស្ត្រ ជូនដល់មន្ត្រីរាជការនៃមន្ទីរផែនការរាជធានី-ខេត្ត

ភ្នំពេញ៖ ក្រសួងផែនការបានដឹរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីស្ថិតិប្រជាសាស្ត្រ ជូនដល់មន្ត្រីរាជការនៃមន្ទីរផែនការរាជធានី-ខេត្ត ក្រោមអធិបតីភាពឯកឧត្ដម រិន វីរៈ ទីប្រឹក្សាផ្ទាល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជារដ្ឋលេខាធិការក្រសួងផែនការ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១-២៣ ខែតុលា ឆ្នាំ២០២៤។

ឯកឧត្ដម រិន វីរៈ បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលស្តីពីស្ថិតិប្រជាសាស្ត្រនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីទស្សនទានជាមូលដ្ឋានសំខាន់ៗរបស់ស្ថិតិប្រជាសាស្ត្រ ដូចជា ទំហំគ្រួសារ ការបែងចែករបាយប្រជាជនតាមតំបន់ភូមិសាស្ត្រ សមាសធាតុប្រជាជន (អាយុ ភេទ ជាតិព័ន្ធ និងចរិតលក្ខណៈផ្សេងៗទៀត) ការផ្លាស់ប្តូរបម្រែបម្រួលប្រជាសាស្ត្រ កំណើត លទ្ធភាពមានកូន មរណភាព ចំណាកស្រុកជាដើម ព្រមទាំងវិធីសាស្ត្រគណនាផងដែរ។

ឯកឧត្ដមបានបន្តថា សិក្ខាកាមមកពីមន្ទីរផែនការរាជធានី-ខេត្តទាំង២៥ ក្នុងវគ្គបណ្តុះបណ្តាលនេះ គឺពិតជាមានសារសំខាន់ខ្លាំងណាស់ ជាពិសេសមន្ត្រីដែលមិនធ្លាប់ទទួលបានការបណ្តុះបណ្តាលស្ថិតិប្រជាសាស្ត្រនេះ ព្រោះវគ្គនេះផ្តល់ជាចំណេះដឹងមូលដ្ឋានរបស់ស្ថិតិ ហើយការបើកវគ្គបណ្តុះបណ្តាលនេះជាការរួមចំណែកបន្ថែមទៀតក្នុងការកសាងធនធានមនុស្សលើផ្នែកស្ថិតិ ដើម្បីធ្វើឲ្យប្រព័ន្ធស្ថិតិជាតិមានការប្រសើរឡើង។ កន្លងមក វិទ្យាស្ថានជាតិស្ថិតិបានធ្វើការបណ្តុះបណ្តាលផ្នែកស្ថិតិជាច្រើនដល់មន្ត្រី ដូចជា មូលដ្ឋានគ្រឹះស្ថិតិ ស្ថិតិអនុវត្តន៍ ការប្រើប្រាស់កម្មវិធី Excel ការប្រើប្រាស់កម្មវិធី Redatam កម្មវិធី SPSS ការប្រើប្រាស់កម្មវិធីថ្នាល ទិន្នន័យសូចនាករអភិវឌ្ឍន៍ជាតិ (Camstat) និងការគណនានិងវិភាគរបាយការណ៍។ល។ ជូនដល់មន្ត្រីទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់ក្រោមជាតិ។ ក្នុងនាមជាមន្ត្រីមន្ទីរផែនការ ត្រូវតែមានការហ្វឹកហាត់ទាំងចំណេះដឹង និងចំណេះធ្វើយ៉ាងពិតប្រាកដច្បាស់លាស់ ទាំងការងារផែនការ ការងារស្ថិតិ និងការងារប្រជាជននិងអភិវឌ្ឍន៍ និងការងារចាំបាច់ផ្សេងៗទៀត ដើម្បីអភិវឌ្ឍទាំងខ្លួនឯងផង ព្រមទាំងស្ថាប័នផង។

ឯកឧត្ដមបន្តទៀតថា ដំណើរការប្រតិបត្តិអង្កេតចន្លោះជំរឿនប្រជាជននៅកម្ពុជា ឆ្នាំ២០២៤ បានបញ្ចប់ប្រកបដោយជោគជ័យ បច្ចុប្បន្ន ក្រុមការងារជំនាញនាយកដ្ឋានប្រជាសាស្ត្រ ជំរឿន និងអង្កេត បានបញ្ចប់របាយការណ៍លទ្ធផលបឋមរួចរាល់ ហើយនឹងរៀបចំផ្សព្វផ្សាយនៅពេលវេលាសមស្របខាងមុខនេះ។ ទិន្នន័យលទ្ធផលពីអង្កេតចន្លោះជំរឿនប្រជាជននៅកម្ពុជា ឆ្នាំ២០២៤ នេះគឺមានសារសំខាន់បំផុត ដើម្បីបំពេញតម្រូវការចាំបាច់នៃការប្រើប្រាស់ទិន្នន័យចម្បងដែលមានការកើនឡើងជាលំដាប់របស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍ ព្រមទាំងអ្នកប្រើប្រាស់ទិន្នន័យផ្សេងៗទៀត សម្រាប់ជាធាតុចូលដ៏សំខាន់ក្នុងការរៀបចំគោលនយោបាយអភិវឌ្ឍន៍ ជាពិសេសជាសូចនាករសំខាន់សម្រាប់ដំណើរការត្រួតពិនិត្យ តាមដានវាយតម្លៃលើកម្មវិធីគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក៏ដូចជាគោលនយោបាយសំខាន់ៗដទៃទៀត ដូចជា ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ២០២៤-២០២៨ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា២០១៦-២០៣០ គោលនយោបាយជាតិប្រជាជនឆ្នាំ២០១៦-២០៣០ ធ្វើបច្ចុប្បន្នកម្មចំណូលប្រជាជនឆ្នាំ២០៥០ និងរៀបចំផែនការអភិវឌ្ឍន៍តាមវិស័យនានា ដើម្បីគាំទ្រយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ នៃរដ្ឋសភា។ ម្យ៉ាងវិញទៀតដើម្បីបំពេញតម្រូវការប្រើប្រាស់ទិន្នន័យរបស់ប្រព័ន្ធស្ថិតិជាតិនិងអន្តរជាតិ ព្រមទាំងលេខាធិការអាស៊ាន និងរបាយការណ៍វឌ្ឍនភាពស្តីពីយ៉េនឌ័រប្រចាំឆ្នាំជូនទៅអង្គការសហប្រជាជាតិដើម្បីស្រ្តី។
លទ្ធផលអង្កេតចន្លោះជំរឿនប្រជាជនឆ្នាំ២០២៤ គឺជាមូលដ្ឋានគ្រឹះតែមួយគត់ក្នុងការវិភាគស៊ីជម្រៅអំពីកំណើនប្រជាជននៅតាមតំបន់រាជធានី-ខេត្ត និងកម្រិតថ្នាក់ជាតិ ដែលមានសារប្រយោជន៍ដល់អ្នកវិភាគសិក្សាស្រាវជ្រាវ ឬអ្នកតាក់តែងរៀបចំគោលនយោបាយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចបរិស្ថាន សង្គម វប្បធម៌ និងសុខុមាលភាពរបស់ប្រជាជនឱ្យកាន់តែប្រសើរឡើង និងមានប្រសិទ្ធភាពខ្ពស់។

បើតាមឯកឧត្ដម រិន វីរៈ ដោយមើលឃើញពីភាពចាំបាច់លើការងារស្ថិតិប្រជាសាស្ត្រនេះ ទើបថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំនាយកដ្ឋានស្ថិតិប្រជាសាស្ត្រ ជំរឿន និងអង្កេតមានការផ្តួចផ្តើមគំនិតរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង ដើម្បីផ្តល់នូវពុទ្ធិផ្នែកស្ថិតិប្រជាសាស្ត្រដល់មន្ត្រីមន្ទីរផែនការរាជធានី-ខេត្តមិនត្រឹមតែចេះប្រមូលចងក្រងទិន្នន័យ ប៉ុន្តែអាចគណនាទាញទិន្នន័យ និងវិភាគរបាយការណ៍ទៅតាមប្រធានបទបន្ថែមទៀត។

ឯកឧត្ដមរដ្ឋលេខាធិការបានបន្ថែមថា ការរៀបចំវគ្គបណ្តុះបណ្តាលនេះ គឺជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍមូលធនមនុស្ស ជាពិសេសក្នុងក្របខ័ណ្ឌការងារស្ថិតិ ដោយអនុវត្តតាមប្រសាសន៍របស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងផែនការ កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ដោយបានផ្តល់ការណែនាំថា៖ ទី១-ទិន្នន័យត្រឹមត្រូវ ធ្វើឱ្យការរៀបចំផែនការបានល្អ ពិសេសជួយដល់រដ្ឋាភិបាលរៀបចំគោលនយោបាយបានស៊ីជម្រៅចំគោលដៅ និងមានប្រសិទ្ធភាពនិងទី២-ក្រសួងផែនការត្រូវបន្តបង្កើនសមត្ថភាពមន្ត្រីរបស់ខ្លួនជាប្រចាំ ជាប់មិនដាច់សម្រាប់ការងារអង្កេត និងជំរឿន ចាំបាច់នានា ពិសេសគឺសមត្ថភាពផលិតទិន្នន័យញែក (Disaggregated data) ដែលនឹងប្រែក្លាយទិន្នន័យឱ្យទៅជាព័ត៌មានលម្អិត ជាក់លាក់ គ្រប់គ្រាន់ ទាន់ពេល និងមានគុណភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការសម្រាប់រាជរដ្ឋាភិបាលប្រើប្រាស់ទាន់ពេល ក្នុងការវាយតម្លៃស្ថានភាពកំពុងកើតមាន ការវិភាគរកបញ្ហា និងការឆ្លើយតប និងការលើកផែនការសម្រាប់អនាគតចំគោលដៅ។ ជាពិសេសទៅទៀតនោះ សម្តេចធិបតីបានណែនាំនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ឱ្យសិក្សានិងរៀបចំផែនការពង្រឹងសមត្ថភាពវិទ្យាស្ថានជាតិស្ថិតិ ឱ្យក្លាយជាស្ថាប័នដើរតួនាទីស្នូលរបស់រាជរដ្ឋាភិបាលក្នុងការប្រមូលនិងវិភាគទិន្នន័យសម្រាប់ប្រទេសទាំងមូល។
លោកបានណែនាំទៀតថា ការពង្រឹងសមត្ថភាពមន្ត្រី គឺត្រូវធ្វើជាប់ជាប្រចាំ នោះទើបស្ថាប័នមានការអភិវឌ្ឍ ជាក់ស្តែងវគ្គបណ្តុះបណ្តាលស្តីពីស្ថិតិប្រជាសាស្ត្រនេះនឹង ជួយពង្រឹងសមត្ថភាពមន្ត្រីមន្ទីរផែនការឱ្យកាន់តែមានចំណេះថ្មីៗដឹងបន្ថែមទៀតដើម្បីអាចបំពេញភារកិច្ចក្នុងមន្ទីរផែនការរាជធានី-ខេត្តឱ្យកាន់តែមានប្រសិទ្ធភាព៕

អត្ថបទដែលជាប់ទាក់ទង