**ឯកឧត្តម ហ៊ូ ស្រ៊ី សមាជិករដ្ឋសភាកម្ពុជា ទទួលពានរង្វាន់កិត្តិយសឥស្សរជនឆ្នើមរបស់អាយប៉ា**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ទទួលជួបពិភាក្សាការងារជាមួយតំណាងកាកបាទក្រហមកម្ពុជា**រដ្ឋមន្រ្តីសុខាភិបាល៖ មានតែការឆ្លុះបញ្ចាំងរួមគ្នា ដែលអាចជួយយើងឆ្លើយតបប្រកបដោយប្រសិទ្ធភាពខ្ពស់ ចំពោះមុខបញ្ហាប្រឈមទាំងអស់**សម្ដេចតេជោ ផ្ញើសារអបអរសាទរលោក លឿង គ្រឿង ដែលទើបជាប់ឆ្នោតជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម**សម្តេច ឃួន សុដារី អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ចូលរួមពិធីបិទមហាសន្និបាតអាយប៉ាលើកទី៤៥ នៅប្រទេសឡាវ**កម្ពុជា-ជប៉ុន អះអាងសាជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងការពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ**ព្យុះសង្ឃរាវាយប្រហារប្រទេសគុយបា ចំពេលមានការដាច់ភ្លើងដ៏ធំមួយ**អ៊ីស្រាអែល​ ​ទាមទារ​ទៅ​អាមេរិក​ឱ្យ​បញ្ចប់​សង្គ្រាម​នៅ​លីបង់**អ៊ីស្រាអែល​ ​ទាមទារ​ទៅ​អាមេរិក​ឱ្យ​បញ្ចប់​សង្គ្រាម​នៅ​លីបង់**ប្រធានាធិបតីឥណ្ឌូណេស៊ីថ្មី លោក ប្រាបូវ៉ូ ស៊ូបៀនតូ នឹងប្រើមន្ត្រីច្រើនជាងគេបំផុតចាប់តាំងពីឆ្នាំ១៩៦៦**នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជីញ ដាក់គោលដៅក្តោបតំណែងជាប្រទេសមានសេដ្ឋកិច្ចធំជាងគេទី៤ នៅអាស៊ីអាគ្នេយ៍ឆ្នាំក្រោយ**សភាជាតិវៀតណាម បោះឆ្នោតតែងតាំងលោក Luong Cuong ជាប្រធានាធិបតី**រដ្ឋមន្រ្តីការពារជាតិអាមេរិក បំពេញទស្សនកិច្ចទៅកាន់អ៊ុយក្រែន ដើម្បីបង្ហាញ ការបន្តគាំទ្ររបស់សហរដ្ឋអាមេរិក សម្រាប់ទីក្រុងកៀវ**រុស្ស៉ី គ្រោងបញ្ចុះបញ្ចូលក្រុមប្រទេស BRICS ឱ្យឈប់ប្រើលុយដុល្លារ សម្រាប់ការទូទាត់ជាសកល**ក្រុមអ្នកស៊ើបអង្កេតបារាំង សហការគ្នាជាមួយបែលហ្ស៊ិក ក្នុងកិច្ចខិតខំប្រឹងប្រែងស៊ើបអង្កេតលើកម្មវិធី Telegram ក្នុងតំបន់អឺរ៉ុប**ម៉ាឡេស៊ី ពន្យល់ពីមូលហេតុដែលនាំឲ្យវិនិយោគិនបរទេសសម្រុកមកបង្កើតមជ្ឈមណ្ឌលទិន្នន័យនៅក្នុងប្រទេស**ក្រសួងផែនការ រៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីស្ថិតិប្រជាសាស្ត្រ ជូនដល់មន្ត្រីរាជការនៃមន្ទីរផែនការរាជធានី-ខេត្ត**អ៉ីរ៉ង់បានផ្ញើលិខិតមួយជូនអង្គការឃ្លាំមើលនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ (UN) អំពីការគំរាមកំហែងមកលើទីតាំងនុយក្លេអ៊ែររបស់ខ្លួន ពីសំណាក់អ៉ីស្រាអែល**សាលានគរបាលជាតិភូមិភាគ៥ ខេត្តបាត់ដំបង បិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៨ លើកទី២ ដល់សិស្សនគរបាលជ័យលាភី សរុបចំនួន១៧៩នាក់**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និងប្រធានគណៈប្រតិភូអាយប៉ា អញ្ជើញចុះហត្ថលេខាលើរបាយការណ៍បូកសរុបលទ្ធផលមហាសន្និបាតលើកទី៤៥

ក្រុមអ្នកស៊ើបអង្កេតបារាំង សហការគ្នាជាមួយបែលហ្ស៊ិក ក្នុងកិច្ចខិតខំប្រឹងប្រែងស៊ើបអង្កេតលើកម្មវិធី Telegram ក្នុងតំបន់អឺរ៉ុប

បរទេស៖ ការិយាល័យព្រះរាជអាជ្ញាទីក្រុងប៉ារីស បានប្រកាសឱ្យដឹងថា ក្រុមអ្នកស៊ើបអង្កេតបារាំង បាននិងកំពុងសហការគ្នាជាមួយបែលហ្ស៊ិក ក្នុងកិច្ចខិតខំប្រឹងប្រែងស៊ើបអង្កេតលើកម្មវិធី Telegram និងតាមដានសកម្មភាពរបស់នាយកប្រតិបត្តិគឺលោក Pavel Durov ។

ព្រះរាជអាជ្ញាបារាំងកំពុងពិនិត្យមើលការចោទប្រកាន់លើមហាសេដ្ឋីបច្ចេកវិទ្យា ដែលមានដើមកំណើតរុស្ស៊ីរូបនេះរួចហើយ លើករណីដែល «បើកដៃឱ្យមានការប្រព្រឹត្តអំពើខុសច្បាប់នៅលើកម្មវិធី Telegram» ជាពិសេសគឺ ការបដិសេធមិនព្រមសហការជាមួយអាជ្ញាធរអនុវត្តច្បាប់។
ការស៊ើបអង្កេតរួមគ្នានេះ គឺស្ថិតនៅក្រោមក្របខ័ណ្ឌនៃអង្គភាព Eurojust ដែលជាទីភ្នាក់ងារសហភាពអឺរ៉ុប សម្រាប់កិច្ចសហប្រតិបត្តិការយុត្តិធម៌ព្រហ្មទណ្ឌ ដើម្បីអនុញ្ញាតឱ្យរដ្ឋនានា «ផ្លាស់ប្តូរព័ត៌មាន និងភស្តុតាងដោយផ្ទាល់, សហការក្នុងពេលវេលាជាក់ស្តែង និងរួមគ្នាអនុវត្តប្រតិបត្តិការ» ។

ការិយាល័យរដ្ឋអាជ្ញាទីក្រុងប៉ារីស បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា «នាយកដ្ឋានស៊ើបអង្កេតរបស់បារាំង ក៏ដូចជាដៃគូ Eurojust ផ្សេងៗ ជាពិសេសប្រទេសបែលហ្ស៊ិក បានចែករំលែកការស៊ើបអង្កេតដូចគ្នា» ទៅលើ Telegram។

រដ្ឋអាជ្ញាបារាំងបាននិយាយកាលពីថ្ងៃសុក្រថា រដ្ឋអាជ្ញាសហព័ន្ធរបស់ប្រទេសបែលហ្ស៊ិក ក៏បានបើកការស៊ើបអង្កេតលើ «ករណីដែល Telegram បរាជ័យស្ទើរតែទាំងស្រុងក្នុងការទប់ស្កាត់បទល្មើស»។

គួរបញ្ជាក់ផងដែរថា ក្រោយពីការចាប់ខ្លួនលោក Pavel Durov នៅក្នុងទីក្រុងបារាំងមក មានប្រទេសធំៗចំនួនបន្ថែមទៀត ដែលបានបើកការស៊ើបអង្កេតលើកម្មវិធី Telegram នៅក្នុងមានប្រទេសកូរ៉េខាងត្បូង និងប្រទេសឥណ្ឌា ហើយគិតមកដល់ពេលនេះ នៅមិនទាន់មានរបាយការណ៍ស្ដីអំពីលទ្ធផលនៃការស៊ើបអង្កេតឡើយ គ្រាន់តែអាជ្ញាធរឥណ្ឌាបានឱ្យដឹងថា ខ្លួនបានបន្ថែមការចោទប្រកាន់ទៅលើកម្មវិធី Telegram បន្ទាប់ពីរកឃើញការឆបោកដ៏ធ្ងន់ធ្ងរ៕ 

អត្ថបទដែលជាប់ទាក់ទង