**ប្រធានរដ្ឋសភាកម្ពុជា ជួបពិភាក្សាការងារជាមួយអនុប្រធានសភាអាល់ហ្សេរ៉ឺ ដើម្បីរឹតចំណងមិត្តភាពប្រទេសទាំងពីរ**អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ៖ ២សប្តាហ៍ ប្រជាពលរដ្ឋជាង១៩ម៉ឺននាក់ បានយល់ដឹងអំពីគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពនៅទូទាំងប្រទេស**នាយឧត្តមសេនីយ៍ វង្ស ពិសេន ទទួលជួបគណៈប្រតិភូកងកម្លាំងប៉ូលីសប្រដាប់អាវុធនៃកងទ័ពរំដោះប្រជាជនចិន**វឌ្ឍនភាពផ្លូវជាតិលេខ៣១ (បែកគុស-កំពង់ត្រាច) បានបញ្ចប់ស្ទើរទាំងស្រុងហើយ**ឧត្តមសេនីយ៍ទោ ដាញ់ អេង ប៊ុនចាន់ ដឹកនាំប្រជុំប្រកាសសមាសភាពកងអនុសេនាធំទប់ទល់និងបង្រ្កាបបាតុក ម្មខុសច្បាប់ ចំណុះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង**អភិបាលខេត្តកំពង់ធំ ចែកស្រូវពូជជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ដោយសារគ្រោះទឹកជំនន់ នៅស្រុកបារាយណ៍ និងស្រុកសន្ទុក**រដ្ឋលេខាធិការ ក្រសួងសាធារណការ បើកកិច្ចប្រជុំពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធនឹង P4I និង Austroads ដើម្បីធ្វើបច្ចុប្បន្នភាពបទដ្ឋានបច្ចេកទេសផ្លូវថ្នល់នៅកម្ពុជា**នាយឧត្តមសេនីយ៍ សៅ សុខា ទទួលស្វាគមន៍ការគណៈប្រតិភូប៉ូលីសប្រដាប់អាវុធ នៃកងទ័ពរំដោះប្រជាជនចិន**រដ្ឋបាលខេត្តកណ្តាល ចាប់ផ្តើមបើកវេទិកា និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៤ នៅស្រុកកណ្តាលស្ទឹង**ឯកឧត្តម ហ៊ូ ស្រ៊ី សមាជិករដ្ឋសភាកម្ពុជា ទទួលពានរង្វាន់កិត្តិយសឥស្សរជនឆ្នើមរបស់អាយប៉ា**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ទទួលជួបពិភាក្សាការងារជាមួយតំណាងកាកបាទក្រហមកម្ពុជា**រដ្ឋមន្រ្តីសុខាភិបាល៖ មានតែការឆ្លុះបញ្ចាំងរួមគ្នា ដែលអាចជួយយើងឆ្លើយតបប្រកបដោយប្រសិទ្ធភាពខ្ពស់ ចំពោះមុខបញ្ហាប្រឈមទាំងអស់**សម្ដេចតេជោ ផ្ញើសារអបអរសាទរលោក លឿង គ្រឿង ដែលទើបជាប់ឆ្នោតជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម**សម្តេច ឃួន សុដារី អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ចូលរួមពិធីបិទមហាសន្និបាតអាយប៉ាលើកទី៤៥ នៅប្រទេសឡាវ**កម្ពុជា-ជប៉ុន អះអាងសាជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងការពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ**ព្យុះសង្ឃរាវាយប្រហារប្រទេសគុយបា ចំពេលមានការដាច់ភ្លើងដ៏ធំមួយ**អ៊ីស្រាអែល​ ​ទាមទារ​ទៅ​អាមេរិក​ឱ្យ​បញ្ចប់​សង្គ្រាម​នៅ​លីបង់**អ៊ីស្រាអែល​ ​ទាមទារ​ទៅ​អាមេរិក​ឱ្យ​បញ្ចប់​សង្គ្រាម​នៅ​លីបង់**ប្រធានាធិបតីឥណ្ឌូណេស៊ីថ្មី លោក ប្រាបូវ៉ូ ស៊ូបៀនតូ នឹងប្រើមន្ត្រីច្រើនជាងគេបំផុតចាប់តាំងពីឆ្នាំ១៩៦៦**នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជីញ ដាក់គោលដៅក្តោបតំណែងជាប្រទេសមានសេដ្ឋកិច្ចធំជាងគេទី៤ នៅអាស៊ីអាគ្នេយ៍ឆ្នាំក្រោយ

ប្រធានាធិបតីឥណ្ឌូណេស៊ីថ្មី លោក ប្រាបូវ៉ូ ស៊ូបៀនតូ នឹងប្រើមន្ត្រីច្រើនជាងគេបំផុតចាប់តាំងពីឆ្នាំ១៩៦៦

ហ្សាការតា៖ សមាជិក១០៩នាក់នៃគណៈរដ្ឋមន្ត្រីថ្មីរបស់ប្រទេសឥណ្ឌូណេស៊ី បានស្បថចូលកាន់តំណែងនៅថ្ងៃចន្ទទី២១ ខែតុលា ។ «គណៈរដ្ឋមន្ត្រីក្រហម និងស» ជាឈ្មោះដែលប្រធានាធិបតិថ្មី ដាក់ឱ្យរដ្ឋមន្ត្រីក្នុងអាណត្តិនៃរដ្ឋបាលរបស់លោក។ នេះជាគណៈរដ្ឋមន្ត្រីដ៏ធំបំផុតរបស់ប្រទេសឥណ្ឌូណេស៊ី ចាប់តាំងពីឆ្នាំ១៩៦៦។

លោក ប្រាបូវ៉ូ ស៊ូបៀនតូ បានចូលកាន់តំណែងកាលពីថ្ងៃអាទិត្យទី២០តុលា ក្នុងនាមជាប្រធានាធិបតីឥណ្ឌូណេស៊ីទី៨ បន្តតំណែងពីលោក ចូកូ វីដូដូ។

ថ្លែងនៅក្នុងសុន្ទរកថា ដ៏ក្ដៅគគុកទៅកាន់សមាជិកសភា លោក ប្រាបូវ៉ូ បានសន្យាថា នឹងលុបបំបាត់អំពើពុករលួយ និងមានបំណងសម្រេចបានខ្លួនឯងនូវការផ្គត់ផ្គង់អាហារ និងថាមពលដោយមិនចាំបាច់ពឹងពាក់បរទេស។ ខុទ្ទកាល័យរបស់ ប្រាបូវ៉ូ មានក្រសួងចំនួន៤៨ មានរដ្ឋមន្ត្រី និងអនុរដ្ឋមន្រ្តីជាង១០០នាក់ ខណៈដែលលោកស្រី ស្រ៊ី មូលីយ៉ានី ឥន្ទ្រាវ៉ាទី (Sri Mulyani Indrawati) បន្តកាន់តំណែងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងលោក បាលីល ឡាហាដាលីយ៉ា (Bahlil Lahadalia) ជារដ្ឋមន្ត្រីក្រសួងថាមពលដដែល។ ដោយឡែក រដ្ឋមន្ត្រី ការ បរទេស ថ្មី របស់ ឥណ្ឌូណេស៊ី គឺ  លោក ស៊ូហ្គីណូ (Sugiono) ។

លោកស្រី ស្រ៊ី មូលីយ៉ានី នឹងធ្វើជាតួអង្គមិនអាចខ្វះបានក្នុងគោលនយោបាយសំខាន់ៗរបស់លោក ប្រាបូវ៉ូ រួមទាំងការផ្ដល់អាហារឥតគិតថ្លៃដល់កុមារប្រហែល២០លាននាក់ អាចនឹងចំណាយថវិការដ្ឋចំនួន៧១ពាន់ពាន់លានរូពៀ ឬស្មើ៤,៦០ពាន់លានដុល្លារក្នុងឆ្នាំដំបូង។ អតីតនាយកគ្រប់គ្រងធនាគារពិភពលោករូបនេះ ទទួលបានការសរសើរចំពោះការកែទម្រង់ប្រព័ន្ធពន្ធដារ ពេលធ្វើការក្រោមប្រធានាធិបតី២មុន។

លោក ប្រាបូវ៉ូ នឹងនាំសមាជិកគណៈរដ្ឋមន្ត្រីរបស់លោកទៅប្រជុំរយៈពេល៣ថ្ងៃនៅឯសាលាយោធា ដែលមានទីតាំងនៅជួរភ្នំ Javanese ជាកន្លែងដែលពួកគេនឹងដេកនៅក្នុងតង់ ជាការចាប់ផ្តើមមិនធម្មតាសម្រាប់រដ្ឋាភិបាលនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍។ សាលាយោធានេះហ៊ុំព័ទ្ធដោយភ្នំភ្លើងប្រហែល៥០០គីឡូម៉ែត្រ ភាគខាងកើតនៃរដ្ឋធានីហ្សាការតា។ កិច្ចប្រជុំនេះ គឺមានគោលបំណងបង្កើតចំណងរវាងរដ្ឋមន្ត្រី និងអនុរដ្ឋមន្ត្រី ដែលជាក្រុមចម្រុះនៃអ្នកនយោបាយ អ្នកបច្ចេកទេស អតីតមន្ត្រីយោធា និងមេដឹកនាំសាសនា។ លោក ប្រាបូវ៉ូ ចង់ធ្វើឱ្យប្រាកដថា សមាជិកគណៈរដ្ឋមន្ត្រីរបស់គាត់យល់ពីចក្ខុវិស័យរបស់គាត់៕

អត្ថបទដែលជាប់ទាក់ទង