**ប្រធានរដ្ឋសភាកម្ពុជា ជួបពិភាក្សាការងារជាមួយអនុប្រធានសភាអាល់ហ្សេរ៉ឺ ដើម្បីរឹតចំណងមិត្តភាពប្រទេសទាំងពីរ**អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ៖ ២សប្តាហ៍ ប្រជាពលរដ្ឋជាង១៩ម៉ឺននាក់ បានយល់ដឹងអំពីគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពនៅទូទាំងប្រទេស**នាយឧត្តមសេនីយ៍ វង្ស ពិសេន ទទួលជួបគណៈប្រតិភូកងកម្លាំងប៉ូលីសប្រដាប់អាវុធនៃកងទ័ពរំដោះប្រជាជនចិន**វឌ្ឍនភាពផ្លូវជាតិលេខ៣១ (បែកគុស-កំពង់ត្រាច) បានបញ្ចប់ស្ទើរទាំងស្រុងហើយ**ឧត្តមសេនីយ៍ទោ ដាញ់ អេង ប៊ុនចាន់ ដឹកនាំប្រជុំប្រកាសសមាសភាពកងអនុសេនាធំទប់ទល់និងបង្រ្កាបបាតុក ម្មខុសច្បាប់ ចំណុះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង**អភិបាលខេត្តកំពង់ធំ ចែកស្រូវពូជជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ដោយសារគ្រោះទឹកជំនន់ នៅស្រុកបារាយណ៍ និងស្រុកសន្ទុក**រដ្ឋលេខាធិការ ក្រសួងសាធារណការ បើកកិច្ចប្រជុំពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធនឹង P4I និង Austroads ដើម្បីធ្វើបច្ចុប្បន្នភាពបទដ្ឋានបច្ចេកទេសផ្លូវថ្នល់នៅកម្ពុជា**នាយឧត្តមសេនីយ៍ សៅ សុខា ទទួលស្វាគមន៍ការគណៈប្រតិភូប៉ូលីសប្រដាប់អាវុធ នៃកងទ័ពរំដោះប្រជាជនចិន**រដ្ឋបាលខេត្តកណ្តាល ចាប់ផ្តើមបើកវេទិកា និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៤ នៅស្រុកកណ្តាលស្ទឹង**ឯកឧត្តម ហ៊ូ ស្រ៊ី សមាជិករដ្ឋសភាកម្ពុជា ទទួលពានរង្វាន់កិត្តិយសឥស្សរជនឆ្នើមរបស់អាយប៉ា**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ទទួលជួបពិភាក្សាការងារជាមួយតំណាងកាកបាទក្រហមកម្ពុជា**រដ្ឋមន្រ្តីសុខាភិបាល៖ មានតែការឆ្លុះបញ្ចាំងរួមគ្នា ដែលអាចជួយយើងឆ្លើយតបប្រកបដោយប្រសិទ្ធភាពខ្ពស់ ចំពោះមុខបញ្ហាប្រឈមទាំងអស់**សម្ដេចតេជោ ផ្ញើសារអបអរសាទរលោក លឿង គ្រឿង ដែលទើបជាប់ឆ្នោតជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម**សម្តេច ឃួន សុដារី អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ចូលរួមពិធីបិទមហាសន្និបាតអាយប៉ាលើកទី៤៥ នៅប្រទេសឡាវ**កម្ពុជា-ជប៉ុន អះអាងសាជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងការពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ**ព្យុះសង្ឃរាវាយប្រហារប្រទេសគុយបា ចំពេលមានការដាច់ភ្លើងដ៏ធំមួយ**អ៊ីស្រាអែល​ ​ទាមទារ​ទៅ​អាមេរិក​ឱ្យ​បញ្ចប់​សង្គ្រាម​នៅ​លីបង់**អ៊ីស្រាអែល​ ​ទាមទារ​ទៅ​អាមេរិក​ឱ្យ​បញ្ចប់​សង្គ្រាម​នៅ​លីបង់**ប្រធានាធិបតីឥណ្ឌូណេស៊ីថ្មី លោក ប្រាបូវ៉ូ ស៊ូបៀនតូ នឹងប្រើមន្ត្រីច្រើនជាងគេបំផុតចាប់តាំងពីឆ្នាំ១៩៦៦**នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជីញ ដាក់គោលដៅក្តោបតំណែងជាប្រទេសមានសេដ្ឋកិច្ចធំជាងគេទី៤ នៅអាស៊ីអាគ្នេយ៍ឆ្នាំក្រោយ

កម្ពុជា-ជប៉ុន អះអាងសាជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងការពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ

ភ្នំពេញ៖ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបសន្ទនាតាមទូរស័ព្ទប្រកបដោយផ្លែផ្កាជាមួយ ឯកឧត្តម IWAYA Takeshi រដ្ឋមន្ត្រីការបរទេសជប៉ុន ដែលទើបទទួលបានការតែងតាំងថ្មី។

នៅក្នុងជំនួបតាមទូរស័ព្ទនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអបអរសាទរជាថ្មីចំពោះការតែងតាំងរបស់ ឯកឧត្តម IWAYA Takeshi។

រដ្ឋមន្ត្រីទាំងពីរបានពិភាក្សាយ៉ាងទូលំទូលាយអំពីទំនាក់ទំនងទ្វេភាគី និងបានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងមិត្តភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការពហុភាគី។ ភាគីទាំងពីរបានអះអាងសាជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងការពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលឹកពីការរួមចំណែកដ៏សំខាន់របស់ប្រទេសជប៉ុនក្នុងដំណើរការសន្តិភាព និងការកសាងឡើងវិញរបស់កម្ពុជា និងបានថ្លែងអំណរគុណចំពោះប្រទេសជប៉ុនដែលបានបន្តផ្តល់ជំនួយគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា។

ឯកឧត្តម IWAYA Takeshi បានសម្តែងការប្តេជ្ញាចិត្តក្នុងការជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដ៏ល្អដែលមានស្រាប់ ក្នុងផ្នែកពាណិជ្ជកម្ម និងការវិនិយោគ ការអប់រំ សុខាភិបាល ការពារជាតិ និងសន្តិសុខ ការសម្អាតមីន និងការតភ្ជាប់។

រដ្ឋមន្ត្រីទាំងពីរក៏បានផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់រួម ៕

អត្ថបទដែលជាប់ទាក់ទង