ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ទទួលជួបពិភាក្សាការងារជាមួយតំណាងកាកបាទក្រហមកម្ពុជា
ភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ៤រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ បានទទួលជួបពិភាក្សាការងារជាមួយនឹងលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា។
កិច្ចជំនួបពិភាក្សានេះ បានពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងសេចក្ដីសម្រេចចំនួន៥ ស្ដីពីការពង្រឹងច្បាប់មនុស្សធម៌អន្តរជាតិក្នុងបរិការណ៍សាកលលោកបច្ចុប្បន្ន ដើម្បីត្រៀមចូលរួមក្នុងសន្និសីទអន្តរជាតិលើកទី៣៤ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុងហ្សឺណែវ ៕