**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

នាយឧត្តមសេនីយ៍ វង្ស ពិសេន ទទួលជួបគណៈប្រតិភូកងកម្លាំងប៉ូលីសប្រដាប់អាវុធនៃកងទ័ពរំដោះប្រជាជនចិន

ភ្នំពេញ៖ នារសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានទទួលជួបគណៈប្រតិភូកងកម្លាំងប៉ូលីសប្រដាប់អាវុធនៃកងទ័ពរំដោះប្រជាជនចិន ដឹកនាំដោយ ឧត្តមសេនីយ៍ឯក ជូ គួរពីវ អនុប្រធាននយោបាយ ខណៈដែលគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងជំនួបនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្តែងនូវការស្វាគមន៍ និងសោមនស្សរីករាយបំផុត ចំពោះដំណើរបំពេញទស្សនកិច្ចរបស់គណៈប្រតិភូកងកម្លាំងប៉ូលីសប្រដាប់អាវុធនៃកងទ័ពរំដោះប្រជាជនចិននៅកម្ពុជា ស្របពេលដែលទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងប្រទេស និងកងទ័ពប្រទេសទាំងពីរកំពុងមានការរីកចម្រើន។

ឧត្តមសេនីយ៍ឯក ជូ គួរពីវ ក៏បានសម្តែងនូវសេចក្តីសោមនស្សរីករាយចំពោះដំណើរមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាជាលើកដំបូង ដោយមានការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំកម្ពុជា ហើយតាមរយៈទស្សនកិច្ចនេះ ឧត្តមសេនីយ៍ឯក ជូ គួរពីវ បានមានជំនឿថា និងទទួលបានជោគជ័យផ្លែផ្កាថ្មីៗបន្ថែមទៀត។

ឧត្តមសេនីយ៍ឯក ជូ គួរពីវ បានលើកឡើងពីចំណងមិត្តភាពកម្ពុជា ចិន ដែលដែលជាមិត្តយូរអង្វែង បង្ហាញយ៉ាងប្រចក្សពីគោលនយោបាយការទូត តម្កល់ទុកគ្នាក្នុងឋានៈអាទិភាព ពិសេសការរួមសុខរួមទុក្ខជាមួយគ្នានៃប្រទេសទាំងពីរ បានក្លាយជាគំរូភាពនៃទំនាក់ទំនងមេត្រីភាពរវាងប្រទេសធំ តូច និងឆ្លុះបញ្ចាំងពីការគោរពគ្នា ភាពសុខដុមរមនាជាមួយគ្នា។

ជាកិច្ចឆ្លើយតប នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងនូវការចូលរួមអបអរសាទរខួបលើកទី៧៥ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ក៏ដូចជាខួបលើកទី៦៦ នៃចំណងការទូត កម្ពុជា-ចិន ដែលជាទំនាក់ទំនងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ហើយបានក្លាយជាទំនាក់ទំនងការទូតគម្រូផងដែរ។

នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានបញ្ជាក់ថា សម្រាប់ឆ្នាំ២០២៤នេះ ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានកំណត់យកជា “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន” ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ ការតភ្ជាប់រវាងប្រទេសទាំងពីរ និងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំរីកចម្រើន។

នាយឧត្តមសេនីយ៍ បានថ្លែងអំណរគុណចំពោះបក្ស រដ្ឋាភិបាល និងប្រជាជនចិន ដែលបានជួយឧបត្ថម្ភយ៉ាងធំធេង ទាំងសម្ភារៈថវិកា ដើម្បីរួមចំណែកអភិវឌ្ឍន៍ព្រះរាជាណាចក្រកម្ពុជាឲ្យមានការរីកចម្រើនលើគ្រប់វិស័យរហូតដល់សព្វថ្ងៃ ហើយមើលមុខស្មើមាត់ជាមួយបណ្ដាប្រទេសនៅលើសាកលលោក។

នាយឧត្តមសេនីយ៍ ក៏បានថ្លែងអំណរគុណដល់សាធារណរដ្ឋប្រជាមានិតចិន ដែលបានឧបត្ថម្ភថវិកាក្នុងពេលថ្មីៗនេះក្នុងជំនួបរវាងនាយករដ្ឋមន្ត្រីប្រទេសទាំងពីរ និងបានអរគុណចំពោះការជួយទំនុកបម្រុងដល់ការកសាងទំនើបកម្មក្នុងកងយោធពលខេមរភូមិន្ទ ដូចជានៅវិទ្យាស្ថានកងទ័ពជើងគោក នៅមូលដ្ឋានរាម ទៅបញ្ជាការដ្ឋានការពារអាកាស ក៏ដូចជានៅបញ្ជាការដ្ឋានកាំភ្លើងធំ និងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ។

នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ក៏បានសំណូមដល់ភាគីចិន ក្នុងការផ្លាស់ប្ដូរទស្សនកិច្ចគ្នានៅគ្រប់កម្រិត ការផ្ដល់ព័ត៌មានពីគ្នាទៅវិញទៅមកដើម្បីប្រឆាំងពួកជ្រុលនិយម ការផ្លាស់ប្ដូរព័ត៌មានប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែននានា ការជួញដូរមនុស្ស និងការជួញដូរគ្រឿងញៀនជាដើម ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការកសាងធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទ។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបញ្ជាក់ជាថ្មីអំពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់របស់កម្ពុជា ចំពោះ«គោលនយោបាយចិន មួយ» ដោយទទួលស្គាល់សាធារណរដ្ឋប្រជាមានិតចិន ជាអាជ្ញាធរស្របច្បាប់តែមួយគត់តំណាងឱ្យប្រទេសចិន និងប្រឆាំងដាច់ខាតរាល់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន៕

អត្ថបទដែលជាប់ទាក់ទង