**សម្ដេចធិបតី៖ យើងត្រូវខិតខំបន្តអភិវឌ្ឍន៍ និងផ្ដល់ប្រយោជន៍ទៅដល់ប្រជាពលរដ្ឋពិតប្រាកដ**សម្ដេចធិបតី៖ ធនាគារពិភពលោក បន្តផ្ដល់ការគាំទ្រដល់កម្ពុជា ក្នុងដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០**សម្ដេចធិបតី៖ ខេត្តព្រះសីហនុ ជាខេត្តសក្ដានុពលមួយដែលត្រូវកសាងមិនអាចអត់បានឡើយ**លោក Ding Xuexiang ឧបនាយករដ្ឋមន្រ្តីចិនគូសបញ្ជាក់នៅពេលចុះត្រួតពិនិត្យការងារនៅខេត្ត Hainan ថា ត្រូវជំរុញការអនុវត្តយ៉ាងប្រាកដប្រជានូវកិច្ចកសាងកំពង់ផែពាណិជ្ជកម្មសេរីដែលប្រកបដោយលក្ខណៈពិសេសចិនដើម្បីបង្កើតជាច្រកទ្វារដ៏សំខាន់សម្រាប់ជំរុញការបើកទូលាយចំពោះបរទេសក្នុងយុគសម័យថ្មី**អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តកំពង់ស្ពឺ ធ្វើការចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ**សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៣ ក្រោមប្រធានបទ «បណ្តុះទេពកោសល្យសម្រាប់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍»**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥**សម្តេចធិបតី អញ្ជើញសម្ពោធអគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន និងអគារទីចាត់ការនៅវិទ្យាល័យ ហ៊ុន សែន វាលរេញ**អាជ្ញាធរមីន និងអង្គការជំនួយប្រជាពលរដ្ឋន័រវេស្សន៍ប្រចាំនៅកម្ពុជា ចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបង្កេីនសមត្ថភាពក្នុងគម្រោងសកម្មភាពមីន**សម្តេចនាយករដ្ឋមន្ត្រី ចង់ឃើញក្បាច់គុនបុរាណខ្មែរ ត្រូវបានយកទៅបង្ហាត់បង្រៀន និងហ្វឹកហាត់នៅតាមបណ្តាប្រទេសនានា ឱ្យកាន់តែច្រើនបន្ថែមទៀត**ធនាគារពិភពលោក បន្តផ្ដល់ការគាំទ្រដល់កម្ពុជា ក្នុងដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០**យោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាមប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយបញ្ជាការដ្ឋានកងទ័ពជើងគោកកម្ពុជា**រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចុះសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធវរសេនាតូច លេខ៣៣៥ តំបន់ប្រតិបត្តិការសឹករងកំពតយោធភូមិភាគទី៣**រដ្ឋបាលខេត្តបាត់ដំបង សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ រៀបចំរថយន្តក្រុងចំនួន ៧៥គ្រឿង សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋរយៈពេល ៦ថ្ងៃ ដោយមិនបង់ប្រាក់**ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា៖ ក្រោមដំបូលសន្តិភាព និងវឌ្ឍនភាពដែលកម្ពុជាកំពុងមាន យើងត្រូវពង្រឹងសុខភាព អប់រំ និងការអភិវឌ្ឍសហគ្រាស**កងទ័ពអ៊ីស្រាអែល វាយប្រហារមូលដ្ឋានយោធាចំនួនពីរនៅកណ្តាលប្រទេសស៊ីរី**អាជ្ញាធរខេត្តបន្ទាយមានជ័យ នឹងចុះស្រង់ស្ថិតិចំនួនជនបរទេសដោយផ្ទាល់ នៅទីតាំងដែលមិនផ្តល់កិច្ចសហការជាមួយគណៈបញ្ជាការឯកភាពខេត្ត**ជប៉ុន និងចិន ប៉ះទង្គិចគ្នាជាថ្មីកាលពីថ្ងៃទី២៤មីនា**ឯកឧត្ដម ជា វុទ្ធី ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យពិភាក្សា លើសំណើសុំ ចុះបញ្ជីគម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ១២គម្រោង**រុស្ស៉ីបាញ់យន្តហោះដ្រូនព្រមទាំង​មីស៉ីលបាលិស្ទីគ ក្នុងការវាយប្រហារមួយ កាលពីវេលាយប់កន្លងទៅ បង្កឱ្យមនុស្ស ២នាក់រងរបួស និងខូចខាតអគារ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន

ខេត្តបន្ទាយមានជ័យ កំពុងប្រឈមនឹងជំនន់ទឹកភ្លៀងដែលធ្លាក់ពីខេត្តប៉ៃលិន តែមិនទាន់មានប៉ះពាល់ផ្ទះសម្បែងផ្លូវថ្នល់ និងស្រែរបស់ប្រជាពលរដ្ឋនៅឡើយទេ

ភ្នំពេញ៖ ទឹកប្រឡាយនិងព្រែកនៃឃុំសឿ និងឃុំចំណោមកំពុងហក់ឡើងខ្លាំង ខណៈដែលជំនន់ទឹកភ្លៀងពីធ្លាក់ខេត្តប៉ៃលិនមកឈមនឹងខេត្តបន្ទាយមានជ័យនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤នេះ។

បើតាមលោក ជា ទី មេឃុំសឿបានបញ្ជាក់ឱ្យដឹងថា នៅប្រឡាយព្រែកឃុំសៀទឹកកំពុងហក់ឡើងខ្លាំង ដែលនេះបណ្ដាលមកពីទឹកភ្លៀងដែលធ្លាក់ពីខេត្តប៉ៃលិន។ តែយ៉ាងណាក្ដីវាមិនទាន់មានប៉ះពាល់ផ្ទះសម្បែងផ្លូវថ្នល់ និងស្រែរបស់ប្រជាពលរដ្ឋនៅឡើយទេ ពោលគឺទឹក ហក់ឡើងខ្លាំងតែមិនទាន់ដល់កម្រិតប្រកាសអាសន្ននៅឡើយ។

សូមបញ្ជាក់ថាលោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរីបានបញ្ជាក់ដែរថា ទឹកដែលហក់ឡើងខ្លាំងនៅព្រែកឃុំសឿ និងព្រែកឃុំចំណោមអាចធ្លាក់ឃុំតហាត់ទឹក តែពេលនេះក៏មិនទាន់មានប៉ះពាល់ដល់ផ្ទះសម្បែង ផ្លូវថ្នល់ និងដំណាំកសិកម្មប្រជាកសិករ នៅឡើយទេ ព្រោះស្រូវត្រូវបានប្រជាកសិករច្រូតកាត់អស់ហើយដែលរួមមាន ប្រភេទស្រូវស្រាលជាដើម។

លោក ឡាយ សុធី អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា ទឹកដែលហក់ឡើងខ្លាំងនេះជាជំនន់ទឹកភ្លៀងដែលធ្លាក់ក្នុងរយៈពេល២-៣ថ្ងៃមកនេះ។ នៅផ្នែកខាងលើដែលស្រុងធ្លាក់មកប្រឈមខេត្តបន្ទាយមានជ័យ មានដូចជាឃុំសឿ ឃុំចំណោម និងឃុំរហាត់ទឹក ស្រុកមង្គលបូរី តែមិនប៉ះពាល់ដល់ប្រជាពលរដ្ឋនៅឡើយទេ គឺទឹកហក់ឡើងខ្លាំងតែនៅព្រែកសឿ ព្រែកចំណោមតែប៉ុណ្ណោះ ខណៈ នៅសំណង់ពោធិ៍២ដើម កម្រិតទឹកនៅ១ម៉ែត្រទៀតទើបប្រកាសអាសន្ន។

ចំពោះស្ថានភាពធាតុអាកាសនាថ្ងៃដដែលនេះវិញ បន្ទាប់ពីខេត្តបន្ទាយមានជ័យ  ទទួលឥទ្ធិពលពីកម្រិតសម្ពាធទាប ខេត្តនេះនឹងមានសីតុណ្ហភាពចាប់ពី ២៣អស្សាសេ-៣០អស្សាសេ ខ្យល់ប្រែប្រួលទិសមានល្បឿនពី ១-៤ម៉ែត្រ/វិនាទី។ នៅថ្ងៃនេះដល់ថ្ងៃទី២៤ តុលា ក៏អាចមានភ្លៀង ផ្គរ រន្ទះ ក្នុងកម្រិពីតតិចទៅច្រើន គ្របដណ្ដប់លើផ្ទៃដីប្រហែល ២០-២០ភាគរយ៕

អត្ថបទដែលជាប់ទាក់ទង