**នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អញ្ជើញប្រកាសតែងតាំងមុខតំណែង មេបញ្ជាការយោធភូមិភាគទី៣ កងទ័ពជើងគោក**កាកបាទក្រហមកម្ពុជា ប្រារព្ធទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ១៣ តុលា ២០២៤ នៅខេត្តកំពង់ចាម ដោយមានអ្នកចូលរួមប្រមាណជិត ៥០០នាក់**ឯកឧត្តម ប្រាក់ សំអឿន នាំយកថវិកាដើម្បីឧបត្ថមដល់អធិការនគរបាលស្រុកជើងព្រៃ ខេត្តកំពង់ចាម ក្នុងការចំណាយលើការសាងសង់ប៉ុស្ដិ៍រដ្ឋបាលត្រពាំងគរថ្មី**ឈ្វេងយល់ពីតម្រិះប្រាជ្ញាចិនក្នុងកិច្ចសហប្រតិបត្តិការBRICSពីកំណាព្យបុរាណបីឃ្លា**ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋាន គ.វ.រ. លើកទី៣ ដើម្បីពិនិត្យ និងពិភាក្សាលើឯកសារបទដ្ឋានគតិយុត្តចំនួន២**ប្រធានអាយប៉ាលើកទី៤៥ រៀបចំលៀងសាយភោជន៍ជូនគណៈប្រតិភូចូលរួមមហាសន្និបាតអាយប៉ា**ឱកាស! ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រកាសជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា ចំនួន ១៦ រូប**ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ណែនាំអភិបាលស្រុក មេឃុំ ត្រូវខិតខំយកចិត្តទុកដាក់តួនាទីភារកិច្ចរបស់ខ្លួន ក្នុងការបម្រើសេវាសាធារណៈជូនពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់**នគរបាលឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីជួញដោយខុសច្បាប់ នូវសារធាតុញៀន នៅខណ្ឌដង្កោ**អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ៖ ២សប្តាហ៍ចុងក្រោយនេះ ករណីល្បែងស៊ីសងថយចុះគួរឱ្យកត់សម្គាល់**នៅសល់តែ ៤ ថ្ងៃ ទៀតប៉ុណ្ណោះ ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៤ នឹងចាប់ផ្តើមហើយ!**រដ្ឋមន្ត្រីមហាផ្ទៃ អញ្ជើញជាអធិបតីប្រកាសសេចក្តីសម្រេច កែសម្រួលសមាសភាពក្រុមការងារត្រួតពិនិត្យឡើងវិញ (RPG)**ក្រុមអ្នកវិភាគ៖ ​ក្រុម​ហាម៉ាស​មិន​ត្រូវ​ដួល​រលំ​ទេ​បើ​ទោះ​បី​លោក Sinwar ស្លាប់​ក៏​ដោយ**ធនាគារកណ្តាលរបស់ប្រទេសចិនធ្វើប្រតិបត្តិការ SFISF ជាលើកដំបូង**ចិនផ្តល់ជំនួយផ្នែកវេជ្ជសាស្រ្តដ៏សំខាន់ដល់លីបង់ ចំពេលមានជម្លោះកាន់តែខ្លាំង**លោក Wang Yi សន្ទនាតាមទូរស័ព្ទជាមួយមន្ត្រីសន្តិសុខជាតិជប៉ុន**ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ការចូលរួមពីអ្នកស្រឡាញ់បរិស្ថានពិតប្រាកដ គឺស្រឡាញ់កម្ពុជា មិនធ្វើនយោបាយធ្វើបាបខ្មែរ ធ្វើឱ្យខ្មែរអាប់ឱនកិត្តិយសនោះទេ**ក្រសួងបរិស្ថាន និងកងយោធពលខេមរភូមិន្ទ ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការការពារធនធានធម្មជាតិនិងខឿនការពារជាតិ**មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្សព្វផ្សាយបទបញ្ជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ**ឆៀកចល័តនៅខេត្តព្រៃវែង ពោធិ៍សាត់ ត្បូងឃ្មុំ កំពុងបន្តផ្តល់សេវារហូតដល់ថ្ងៃទី ២៥តុលា

នគរបាលឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីជួញដោយខុសច្បាប់ នូវសារធាតុញៀន នៅខណ្ឌដង្កោ

ភ្នំពេញ៖ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង១៦:០០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីជួញដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចផ្លូវបេតុង ស្ថិតនៅភូមិព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ ខណៈកម្លាំងកំពុងល្បាតក្នុងមូលដ្ឋាន។

ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់៖
១-ឈ្មោះម៉ា គឹមស្រេង ភេទប្រុស ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិបឹងឈូក សង្កាត់គីឡូតិ៍លេខ៦ ខណ្ឌឬស្សីកែវ។
២-ឈ្មោះឌឹក យិនអ៊ី ភេទប្រុស ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិធម្មត្យ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ។
៣-ឈ្មោះសាន វណ្ណី ភេទប្រុស ជនជាតិខ្មែរ មុខរបរជាងថត មានទីលំនៅភូមិធម្មត្យ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ។

វត្ថុតាងចាប់យក៖ ក្រាមពណ៌សថ្លា ចំនួន០៣កញ្ចប់ថង់ (ធំល្មម ចំនួន០២កញ្ចប់ថង់, តូច ចំនួន១កញ្ចប់ថង់), ទូរសព្ទ័ដៃ ម៉ាក iPhone 15 Pro Max ពណ៌ខ្មៅ, ទូរសព្ទ័ដៃ ម៉ាកiPhone 15 Pro ពណ៌ទឹកប្រាក់, ទូរសព្ទ័ដៃម៉ាកSamsung Z fold 4 ទឹកប្រាក់, រថយន្ដម៉ាកToyota Prius ណ៌ស ផ្លាកលេខ ភ្នំពេញ 2BV-2155, រថយន្ដម៉ាកToyota Prius ពណ៌ប្រផះ ផ្លាកលេខ ភ្នំពេញ2BY-4398, រថយន្ដ ម៉ាកLexus Gs300 ពណ៌ស ផ្លាកលេខ ភ្នំពេញ2BP-4641, ជញ្ចឹងអេឡិចត្រូនិច ចំនួន០១គ្រឿង, ខ្សែដៃលោហ:ធាតុពណ៌លឿងចំនួនមួយខ្សែ, ជញ្ចៀនលោហ:ធាតុពណ៌លឿង ចំនួនមួយវង់។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង