ឯកឧត្តម ប្រាក់ សំអឿន នាំយកថវិកាដើម្បីឧបត្ថមដល់អធិការនគរបាលស្រុកជើងព្រៃ ខេត្តកំពង់ចាម ក្នុងការចំណាយលើការសាងសង់ប៉ុស្ដិ៍រដ្ឋបាលត្រពាំងគរថ្មី
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ សំអឿន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បាននាំយកថវិកាដើម្បីឧបត្ថមដល់អធិការនគរបាលស្រុកជើងព្រៃ ខេត្តកំពង់ចាម ក្នុងការចំណាយលើការសាងសង់ប៉ុស្ដិ៍រដ្ឋបាលត្រពាំងគរថ្មី ដែលនៅជំពាក់ថវិកាសាងសង់ចំនួន ៣០.០០០.០០០រៀល។
ក្រៅពីនេះមានសំណើរបស់ប្រជាពលរដ្ឋក្នុងវេទិកាសាធារណៈ នៅក្នុងឃុំស្ដៅជុំ ដោយស្នើសុំគ្រួសក្រហមចំនួន ៤០ ឡានស្មើនឹងថវិកាចំនួន ៧.២០០.០០០រៀល នៅភូមិផ្តៅជុំកើត និងចូលរួមបង្ហើយចំណាយសាងសង់ទីឈាបនដ្ឋានចំនួន ៣.០០០.០០០រៀលនៅភូមិចាំនាង៕