**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត**ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងអំណរគុណភាគីវៀតណាម ដែលបានសម្រួលនិងការពារសុវត្ថិភាពជូនអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២**ប្រជាជនអ៊ឺរ៉ុបជឿថា ទ្វីបនេះគួរតែបន្តផ្លូវឯករាជ្យមួយបន្ថែមទៀតនៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ជាជាងពឹងផ្អែកលើសហរដ្ឋអាមេរិក**ប្រធានាធិបតី ម៉ិចស៊ិក ត្រៀម ខ្លួន សម្រាប់ ការ និរទេស ជន ចំណាក ស្រុក ដ៏ច្រើន របស់ សហរដ្ឋ អាមេរិក**តួកគី បដិសេធមិនឱ្យយន្តហោះរបស់ប្រធានាធិបតីអ៊ីស្រាអែលចូលទៅកាន់ដែនអាកាសរបស់ខ្លួន**ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump តែងតាំងមហាសេដ្ឋីជាវិនិយោគិន លោក Scott Bessent ជារដ្ឋមន្ត្រីហិរញ្ញវត្ថុ**លោក វ្ល៉ាឌីមៀ ពូទីន៖ រុស្ស៊ីយកអ៊ុយក្រែន ជាទីលានសាកល្បងមីស៊ីលថ្មី**សម្តេច ហេង សំរិន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម**ទំនាក់ទំនងពាណិជ្ជកម្មចិន-អាមេរិក៖ បញ្ហាប្រឈម និងភាពធន់នៃសេដ្ឋកិច្ចចិនក្នុងអាណត្តិប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ**សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រទេសទាំងអស់ ស្ថាប័ន បុគ្គល រួមគ្នារក្សា និងស្វែងរកសន្តិភាពយូរអង្វែង**សម្តេចធិបតី៖ តួនាទីរបស់កម្ពុជា ក្នុងការថែរក្សាសន្តិភាពសកលលោក និងការរំដោះមីន ក្រោមឆ័ត្រ UN បានឆ្លុះបញ្ជាំង​ពីភាពធន់របស់កម្ពុជា ក្នុងការប្រឈមមុខទៅនឹងអតីតកាលដ៏លំបាក**ប្រធានរដ្ឋសភាវៀតណាម លើកឡើងអំពីការអភិវឌ្ឍន៍របស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការីកចម្រើនយ៉ាងឆាប់រហ័ស។

រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី៖ ខេត្តកែបជាទីក្រុងទេសចរណ៍ ដូច្នេះមន្ត្រីគ្រប់ជាន់ថ្នាក់ត្រូវផ្តោត សម្រេចឱ្យបាននូវចក្ខុវិស័យយុទ្ធសាស្រ្ត បញ្ចកោណដំណាក់កាលទី១

ភ្នំពេញ៖ ឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប បានបញ្ជាក់ថា ខេត្តកែបជាទីក្រុងទេសចរណ៍ ដូចនេះមន្ត្រីគ្រប់ជាន់ថ្នាក់ត្រូវផ្តោតសម្រេចឱ្យបាននូវចក្ខុវិស័យយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ក្នុងការផ្គត់ផ្គង់ទឹក ភ្លើង ផ្លូវ ដោយឡែកធនធានមនុស្ស និងបច្ចេកវិទ្យា ត្រូវផ្ដើមចេញពីសេវាពេញលេញផ្នែកទូរគមនាគមន៍។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល៩ខែ ឆ្នាំ២០២៤ និងលើកទិសដៅបន្ដរបស់ក្រុមការងារ​រាជ​រដ្ឋាភិបាល​ចុះមូលដ្ឋានខេត្តកែប នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ នៅសាលាខេត្តកែប ដោយមានការចូលរួមពីសំណាក់ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​ និងអភិបាល​ខេត្ត​កែប ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានមានប្រសាសន៍ថា ខេត្តកែប​ជាខេត្តដែលមានសក្តានុពលលើវិស័យទេសចរណ៍ ដូច្នេះរាល់ការអភិវឌ្ឍខេត្តត្រូវផ្តោតសំខាន់ទៅលើការកែលម្អសោភ័ណភាព ហេដ្ឋារចនាសម្ពន្ធ តួយ៉ាងកន្លងមក ខេត្តកែបសម្រេចបានជាបណ្តើរៗនូវសមិទ្ធផលដែលគាំទ្រដល់វិស័យទេសចរណ៍ ដូចជា ឆ្នេរ២,៧០០ម៉ែត្រ ផែទេសចរណ៍កោះទន្សាយទាំងលើគោ​កនិងលើកោះ ផ្លូវប្របមាត់សមុទ្រ ភ្ជាប់ពីរមណីយដ្ឋានក្រុងកែប ឆ្ពោះទៅកាន់ឆ្នេរអង្កោល ប្រវែងប្រមាណជាង១២គីឡូម៉ែត្រ ទីលានចាក់សម្រាម និងសមិទ្ធផលនានាជាច្រើនទៀត និងមានគម្រោង ផ្លូវជិះកង់ពីខេត្តកែបទៅខេត្តកោះកុង ការកែលម្អតាមបណ្តាកោះ ឆ្នេរ ឧទ្យានជាតិនៅចំកណ្ដាលក្រុង ដែលសុទ្ធសឹងតែជាសក្កានុពលក្នុងវិស័យទេសចរណ៍។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានណែនាំដល់មន្ទីរ អង្គភាពជំនាញបន្តអនុវត្តតួនាទីភារកិច្ចអោយបានល្អប្រសើរ​ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ជាពិសេសជំរុញឱ្យមាន​ហេដ្ឋារចនាសម្ពន្ធ​ ផ្លូវ​​ អគ្គីសនី និងប្រព័ន្ធធារាសាស្រ្តឱ្យបានគ្រប់គ្រាន់ទៅដល់ជនបទ។

​នាឱកាសនោះដែរ ឯកឧត្ដម សោម​ ពិសិដ្ឋ​ អភិបាលខេត្តកែប បានបន្តថា​ តាមរយៈរាជរដ្ឋាភិបាលដែលបានដាក់ឱ្យអនុវត្តនូវគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ដិភាព ខេត្តកែប​ ជាបន្តបន្ទាប់ បានប្រឹងប្រែងអនុវត្តក្នុងរយ:ពេល៩ខែដើមឆ្នាំ២០២៤នេះ ខេត្តសម្រេចបាននូវលទ្ធផលល្អប្រសើរ។

ជាមួយគ្នានោះ ខេត្តបានជំរុញលើកទឹកចិត្តប្រជាពលរដ្ឋគ្រប់មជ្ឃដ្ឋាន រួមគ្នាបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសគ្រប់ប្រភេទនៅតាមមូលដ្ឋាន ពិសេសបទល្មើសគ្រឿងញៀន ក្មេងទំនើង ការជួញដូរមនុស្សសកម្មភាពលួចឆក់ប្លន់ និងល្បែងស៊ីសងខុសច្បាប់ជាដើម ព្រោះបទល្មើសទាំងនោះ​ សុទ្ធសឹងតែជាបទល្មើសដែលបង្ករអសន្ដិសុខនៅក្នុងមូលដ្ឋាន។

ឯកឧត្ដមអភិបាលខេត្តបន្ថែមថា តាមរយៈក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប ខេត្តនៅតែបន្តអនុវត្តបណ្តាសកម្មភាពជាអាទិភាពនានា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ធ្វើឱ្យសម្រេចបាននូវចក្ខុវិស័យប្រទេសកម្ពុជា ជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ តាមរយៈការកៀគរដៃគូអភិវឌ្ឍនានាមកអភិវឌ្ឍខេត្ត ដើម្បីបង្កើនមុខរបរ​និងប្រាក់ចំណូលជូនប្រជាពលរដ្ឋ ៕

អត្ថបទដែលជាប់ទាក់ទង