**ការកាន់កាប់មូលបត្របំណុលរបស់បរទេសនៃប្រាក់យ៉េនឈានដល់កម្រិតខ្ពស់ជាប្រវត្តិសាស្ត្រ**កម្មវិធីប្រកួតប្រជែងជំនាញ ថ្នាក់ជាតិលើកទី៩ ជាឱកាសបញ្ចេញសមត្ថភាពឆ្ពោះទៅ ការប្រកួតថ្នាក់អាស៊ាន ឆ្នាំ២០២៥**ក្រុមប្រឹក្សាខេត្តកណ្តាល រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកណ្ដាល អាណត្តិទី៤ លើកទី១ ឆ្នាំ២០២៤ ជាមួយពលរដ្ឋ នៅស្រុកអង្គស្នួល**ក្រសួងមុខងារសាធារណៈ និងក្រសួងយុត្តិធម៌ សហការរៀបចំសិក្ខាសាលា ស្តីពីការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងយុត្តិធម៌**រដ្ឋលេខាធិការក្រសួងធនធានទឹក អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តគម្រោងស្តង់ដាជាតិប្រព័ន្ធធារាសាស្ត្រលើកទី២**អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ៖ ក្នុងមួយឆ្នាំៗ មានប្រជាពលរដ្ឋមិនតិចនាក់ទេ ដែលជួបប្រទះករណីបាត់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ**ខុទ្ទកាល័យអនុប្រធានទី២រដ្ឋសភា អញ្ជើញគោរពជូនពរ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧៨ឆ្នាំ ឈានចូល ៧៩ឆ្នាំ**បុរសម្នាក់បើកម៉ូតូ បុកទ្រូងផ្លូវបណ្តាលឲ្យផ្លោងទៅចំណែកផ្លូវម្ខាងទៀត ត្រូវរថយន្តកិនស្លាប់តែម្តង**ឯកឧត្តម សុខ លូ ប្រគល់ផ្ទះ១ខ្នងជូនពលរដ្ឋក្រីក្រ និងផ្តល់អំណោយមនុស្សធម៌ដល់ពលរដ្ឋងាយរងគ្រោះចំនួន៥០គ្រួសារ នៅស្រុកគាស់ក្រឡ**គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ បុកម៉ូតូ នៅក្រុងសិរីសោភ័ណ បណ្តាលឲ្យបុរស ២នាក់ រងរបួស**រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី៖ ខេត្តកែបជាទីក្រុងទេសចរណ៍ ដូច្នេះមន្ត្រីគ្រប់ជាន់ថ្នាក់ត្រូវផ្តោត សម្រេចឱ្យបាននូវចក្ខុវិស័យយុទ្ធសាស្រ្ត បញ្ចកោណដំណាក់កាលទី១**គ.ជ.ប៖ អ្នកបោះឆ្នោតជាង ១១ម៉ឺននាក់ នឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត**ឯកឧត្ដម នួន ផារ័ត្ន នាំយកពូជស្រូវជិត ២០០តោន របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ចែកជូនប្រជាពលរដ្ឋ រងផលប៉ះពាល់ដោយគ្រោះទឹកជំនន់**ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ អំពាវនាវដល់ពលរដ្ឋ មេត្តាចូលរួមឧបត្ថម្ភថវិកា សម្ភារៈគ្រឿងឧបភោគ ដើម្បីគាំទ្រដល់កីឡាករចំណុះទូ ង តេជះសែនជ័យបារមីនាគស**កម្ពុជា ចុះហត្ថលេខាជំរុញការហោះហើរត្រង់ ដឹកជញ្ជូនអ្នកដំណើរ និងទំនិញមកពីបណ្តាប្រទេសមជ្ឈឹមបូព៌ា និងអឺរ៉ុប**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យក្រុមការងារប្រឆាំងការសម្អាតប្រាក់នៃក្រសួងមហាផ្ទៃបន្តរក្សាស្ថានភាពល្អ និងរិះរកវិធីសាស្រ្តថ្មីៗដើម្បីពង្រឹងការងារ**នាយឧត្ដមសេនីយ៍ សៅ សុខា ដឹកនាំប្រតិភូដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព ឧត្ដមសេនីយ៍ឯក សាន ប៊ុនធឿន**នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អញ្ជើញប្រកាសតែងតាំងមុខតំណែង មេបញ្ជាការយោធភូមិភាគទី៣ កងទ័ពជើងគោក**កាកបាទក្រហមកម្ពុជា ប្រារព្ធទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ១៣ តុលា ២០២៤ នៅខេត្តកំពង់ចាម ដោយមានអ្នកចូលរួមប្រមាណជិត ៥០០នាក់**ឯកឧត្តម ប្រាក់ សំអឿន នាំយកថវិកាដើម្បីឧបត្ថមដល់អធិការនគរបាលស្រុកជើងព្រៃ ខេត្តកំពង់ចាម ក្នុងការចំណាយលើការសាងសង់ប៉ុស្ដិ៍រដ្ឋបាលត្រពាំងគរថ្មី

គ.ជ.ប៖ អ្នកបោះឆ្នោតជាង ១១ម៉ឺននាក់ នឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត

ភ្នំពេញ៖ ផ្អែកតាមតួលេខបញ្ជីបោះឆ្នោតដំបូង ប្រជាពលរដ្ឋ ដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត មានចំនួនសរុប ១១១.៨៨៩នាក់ គ្រាដែលអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតថ្មីគិតត្រឹមឆ្នាំ២០២៤នេះ មានជាង៩លាន ៩៩ម៉ឺននាក់ (ក្នុងនោះស្រ្តីជាង ៥លាននាក់) ស្មើនឹង៨៩,០៧ភាគរយ ។

ថ្លែងក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនៅថ្ងៃទី២២ ខែតុលានេះ ឯកឧត្តម យិច សមិទ្ធិ សមាជិក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប បានឱ្យដឹងថា អ្នកដែលនឹងត្រូវលុបចេញ ពីបញ្ជីបោះឆ្នោត ដោយសារមូលហេតុផ្លាស់ចេញ ស្លាប់ ឈ្មោះស្ទួន និងការដកសិទ្ធិបោះឆ្នោត ផ្អែកតាម ឯកសារសំអាងត្រឹមត្រូវ និងច្បាស់លាស់។

ឯកឧត្តម បានបញ្ជាក់ថា «បន្ទាប់ពីបានពិនិត្យផ្ទៀងផ្ទាត់បញ្ជីឈ្មោះបោះឆ្នោត ក្នុងប្រព័ន្ធផ្ទុកទិន្នន័យរួចរាល់ គ.ជ.ប ត្រូវធ្វើការបោះពុម្ពបញ្ជីបោះឆ្នោតដំបូង រួមនឹងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញ ពីបញ្ជីបោះឆ្នោតក្នុងឃុំ សង្កាត់នីមួយៗ ចំនួន៣ច្បាប់ ដើម្បីផ្តល់ជូនក្រុមប្រឹក្សាឃុំ សង្កាត់ និងសម្រាប់បិទ ផ្សាយជាសាធារណៈ ក្នុងនោះបិទផ្សាយ១ច្បាប់ នៅតាមសាលាឃុំ សង្កាត់, បិទផ្សាយ១ច្បាប់ នៅទីតាំង ណាមួយក្នុងឃុំ សង្កាត់ និងផ្តល់ជូនក្រុមប្រឹក្សាឃុំសង្កាត់១ច្បាប់ សម្រាប់ប្រើប្រាស់តាមការចាំបាច់។

សូមបញ្ជាក់ថា ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញ ពីបញ្ជីបោះឆ្នោត ឆ្នាំ២០២៤ នឹងត្រូវធ្វើនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ដែលការបិទផ្សាយត្រូវធ្វើព្រមគ្នា នៅគ្រប់ឃុំ សង្កាត់ទូទាំងប្រទេស ហើយបញ្ជីទាំងពីរនេះ ត្រូវបិទនៅទន្ទឹមគ្នាលើទីតាំងតែមួយ ដើម្បីឱ្យ អ្នកបោះ-ឆ្នោតងាយស្រួលក្នុងការពិនិត្យ ផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យរបស់ខ្លួន។ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការពិនិត្យមើលឈ្មោះ និងទិន្នន័យនៅក្នុងបញ្ជី បោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត គ.ជ.ប បានបង្ហោះ បញ្ជីទាំងពីរនេះ នៅលើគេហទំព័ររបស់ គ.ជ.ប voterlist.nec.gov.kh និងកម្មវិធីទូរសព្ទដៃ (App) NEC KH ផងដែរ។

ឯកឧត្តម យិច សមិទ្ធិ បានថ្លែងថា គោលដៅនៃការផ្សព្វផ្សាយ គឺដើម្បីឱ្យអ្នកបោះឆ្នោត ដែលបានចុះឈ្មោះ បោះឆ្នោតរួចហើយ ទៅពិនិត្យ ផ្ទៀងផ្ទាត់ទិន្នន័យរបស់ខ្លួន ហើយអាចធ្វើការប្តឹងតវ៉ា ឬ/និងប្តឹងជំទាស់ ៕

អត្ថបទដែលជាប់ទាក់ទង