**គណៈប្រតិភូរដ្ឋសភាកម្ពុជា ជួបពិភាក្សាការងារជាមួយនឹងគណៈប្រតិភូសភាបារ៉ែន ក្នុងឱកាសមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ នៅទីក្រុងវៀងច័ន្ទន៍**ឥណ្ឌា និងចិន ឈានដល់កិច្ចព្រមព្រៀងជម្លោះព្រំដែន**មេបញ្ជាការកងជីវពលកំពូលប្តូរភាគីនៅក្នុងរដ្ឋអាហ្វ្រិកដែលហែកហួរដោយសង្រ្គាម**លោក Modi កោតសរសើរភាពជាដៃគូ BRICS ដែលមានឯកសិទ្ធិ**ការកាន់កាប់មូលបត្របំណុលរបស់បរទេសនៃប្រាក់យ៉េនឈានដល់កម្រិតខ្ពស់ជាប្រវត្តិសាស្ត្រ**កម្មវិធីប្រកួតប្រជែងជំនាញ ថ្នាក់ជាតិលើកទី៩ ជាឱកាសបញ្ចេញសមត្ថភាពឆ្ពោះទៅ ការប្រកួតថ្នាក់អាស៊ាន ឆ្នាំ២០២៥**ក្រុមប្រឹក្សាខេត្តកណ្តាល រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកណ្ដាល អាណត្តិទី៤ លើកទី១ ឆ្នាំ២០២៤ ជាមួយពលរដ្ឋ នៅស្រុកអង្គស្នួល**ក្រសួងមុខងារសាធារណៈ និងក្រសួងយុត្តិធម៌ សហការរៀបចំសិក្ខាសាលា ស្តីពីការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងយុត្តិធម៌**រដ្ឋលេខាធិការក្រសួងធនធានទឹក អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តគម្រោងស្តង់ដាជាតិប្រព័ន្ធធារាសាស្ត្រលើកទី២**អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ៖ ក្នុងមួយឆ្នាំៗ មានប្រជាពលរដ្ឋមិនតិចនាក់ទេ ដែលជួបប្រទះករណីបាត់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ**ខុទ្ទកាល័យអនុប្រធានទី២រដ្ឋសភា អញ្ជើញគោរពជូនពរ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧៨ឆ្នាំ ឈានចូល ៧៩ឆ្នាំ**បុរសម្នាក់បើកម៉ូតូ បុកទ្រូងផ្លូវបណ្តាលឲ្យផ្លោងទៅចំណែកផ្លូវម្ខាងទៀត ត្រូវរថយន្តកិនស្លាប់តែម្តង**ឯកឧត្តម សុខ លូ ប្រគល់ផ្ទះ១ខ្នងជូនពលរដ្ឋក្រីក្រ និងផ្តល់អំណោយមនុស្សធម៌ដល់ពលរដ្ឋងាយរងគ្រោះចំនួន៥០គ្រួសារ នៅស្រុកគាស់ក្រឡ**គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ បុកម៉ូតូ នៅក្រុងសិរីសោភ័ណ បណ្តាលឲ្យបុរស ២នាក់ រងរបួស**រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី៖ ខេត្តកែបជាទីក្រុងទេសចរណ៍ ដូច្នេះមន្ត្រីគ្រប់ជាន់ថ្នាក់ត្រូវផ្តោត សម្រេចឱ្យបាននូវចក្ខុវិស័យយុទ្ធសាស្រ្ត បញ្ចកោណដំណាក់កាលទី១**គ.ជ.ប៖ អ្នកបោះឆ្នោតជាង ១១ម៉ឺននាក់ នឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត**ឯកឧត្ដម នួន ផារ័ត្ន នាំយកពូជស្រូវជិត ២០០តោន របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ចែកជូនប្រជាពលរដ្ឋ រងផលប៉ះពាល់ដោយគ្រោះទឹកជំនន់**ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ អំពាវនាវដល់ពលរដ្ឋ មេត្តាចូលរួមឧបត្ថម្ភថវិកា សម្ភារៈគ្រឿងឧបភោគ ដើម្បីគាំទ្រដល់កីឡាករចំណុះទូ ង តេជះសែនជ័យបារមីនាគស**កម្ពុជា ចុះហត្ថលេខាជំរុញការហោះហើរត្រង់ ដឹកជញ្ជូនអ្នកដំណើរ និងទំនិញមកពីបណ្តាប្រទេសមជ្ឈឹមបូព៌ា និងអឺរ៉ុប**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យក្រុមការងារប្រឆាំងការសម្អាតប្រាក់នៃក្រសួងមហាផ្ទៃបន្តរក្សាស្ថានភាពល្អ និងរិះរកវិធីសាស្រ្តថ្មីៗដើម្បីពង្រឹងការងារ

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ៖ ក្នុងមួយឆ្នាំៗ មានប្រជាពលរដ្ឋមិនតិចនាក់ទេ ដែលជួបប្រទះករណីបាត់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ


ភ្នំពេញ៖ បើតាមការសង្កេត និងសំយោគជារួម ដោយលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងមួយឆ្នាំៗ មានប្រជាពលរដ្ឋមិនតិចនាក់ទេ ដែលជួបប្រទះករណីបាត់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដែលពេលខ្លះកើតចេញពីការធ្វេសប្រហែស ឬទុកដាក់មិនបានត្រឹមត្រូវ និងខ្លះទៀតបានធ្វើឱ្យខូចអត្តសញ្ញាណបណ្ណតែម្ដង ក្រោមរូបភាពយកទៅកេះ គាស់ ឬឆ្កឹះរបស់រឹងដែលបណ្ដាលឱ្យបាក់ ឬខ្លះទុកឱ្យត្រូវថ្ងៃខ្លាំង ឬទទឹកភ្លៀង ខណៈខ្លះទៀតថែមទាំងយកអត្តសញ្ញាណបណ្ណនោះទៅធ្វើជាវត្ថុបញ្ចាំខុសពីគោលការណ៍ច្បាប់។

បើតាមលោកបណ្ឌិត ទូច សុឃៈ ព្រោះតែរឿងហេតុដូចបានបញ្ជាក់ខាងដើមនេះហើយ ទើបបានជាក្នុងមួយឆ្នាំៗ មន្រ្តីទទួលបន្ទុកការងារអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានទទួលការស្នើសុំធ្វើអត្តសញ្ញាណបណ្ណឡើងវិញ ហៅថា ទុតិយតា ឬធ្វើលើកទី២ ពីប្រជាពលរដ្ឋជាច្រើននាក់ ជាក់ស្ដែងរបាយការណ៍ពីអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានឱ្យដឹងថាក្នុងមួយឆ្នាំៗ គ្រាន់តែអ្នកបាត់បង់ ខូចខាត ឬស្នើកែតម្រូវ មានប្រមាណពី១៥ ទៅ១៨ម៉ឺនសន្លឹកឬនាក់។

ក្រៅពីហេតុផលខាងលើ តើព្រោះតែសេវាធ្វើអត្តសញ្ញាណបណ្ណថ្មី ឬសេវាស្នើសុំឡើងវិញនេះ រដ្ឋមិនបានយកកម្រៃ ឬយ៉ាងណា? នេះជាការចោទសួរបែបពញ្ញាក់ស្មារតី ពីលោកបណ្ឌិត ទូច សុឃៈ។ អ្នកនាំពាក្យរងរូបនេះបានបន្ថែមទៀតថា ព្រោះតែប្រជាពលរដ្ឋខ្វះការទទួលខុសត្រូវបែបនេះ បានធ្វើឱ្យរាជរដ្ឋាភិបាលចំណាយថវិកាច្រើនក្នុងការបោះពុម្ព ខណៈមន្ត្រីអត្តសញ្ញាណកម្ម និងអាជ្ញាធរមូលដ្ឋាន ក៏ត្រូវចំណាយពេលវេលាច្រើនសម្រាប់ផ្តល់សេវាដែលមានភាពមមាញឹកខ្លាំងមួយនេះដែរ។

អត្តសញ្ញាណបណ្ណ គឺជាបណ្ណសម្គាល់ខ្លួនរបស់ប្រជាពលរដ្ឋខ្មែរ ដែលក្នុងនោះបានកំណត់បង្ហាញនូវ ឈ្មោះ ភេទ ថ្ងៃខែឆ្នាំកំណើត ទីកន្លែងកំណើត អាសយដ្ឋាន ក៏ដូចជាភិនភាគបុគ្គលផងដែរ។ ពលរដ្ឋទាំងពីរភេទ មានអាយុចាប់ពី១៥ឆ្នាំឡើងទៅមានសិទ្ធិធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដោយគ្រាន់តែផ្តល់ដំណឹងទៅអាជ្ញាធរមូលដ្ឋានក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដើម្បីដំណើរការនីតីវិធី។

ថ្មីៗនេះ មានបុរសម្នាក់ ទំនងជាតន្ត្រីករ បានយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឈ្មោះ សែម សីហា ភេទប្រុស ទីកន្លែងកំណើត នៅឃុំគូស ស្រុកត្រាំកក់ ខេត្តតាកែវ មកធ្វើជាឧបករណ៍ដេញហ្គីតា ឬសូឡូក៏មិនដឹង ខណៈអត្តសញ្ញាណបណ្ណនោះ នៅមានសុពលភាពដល់ឆ្នាំ២០៣១។ ទង្វើនេះបានទទួលការរិះគន់យ៉ាងព្រោងព្រាតពីអ្នកប្រើប្រាស់បណ្ដាញសង្គម រហូតមានការអំពាវនាវសមត្ថកិច្ចចាត់វិធានការលើបុគ្គលនោះ ដើម្បីកុំឱ្យមានអ្នកយកតម្រាប់តាម និងក៏ដើម្បីជំរុញចលនា”ស្រលាញ់អត្តសញ្ញាណបណ្ណ”៕

អត្ថបទដែលជាប់ទាក់ទង