**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់

រដ្ឋលេខាធិការក្រសួងធនធានទឹក អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តគម្រោងស្តង់ដាជាតិប្រព័ន្ធធារាសាស្ត្រលើកទី២

ភ្នំពេញ៖ ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋ លេខាធិការ និងជានាយកគម្រោងស្តង់ដាជាតិប្រព័ន្ធធារាសាស្ត្រ (ប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹក) ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ នេះ បានអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំលើកទី២ របស់គណៈកម្មាធិការតាមដាន និងត្រួតពិនិត្យការអនុវត្តគម្រោងស្តង់ដាជាតិប្រព័ន្ធធារាសាស្ត្រ ។

សូមជម្រាបថា កិច្ចប្រជុំនេះមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ និងមន្ត្រីបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយម តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ជំនាញការប្រចាំគម្រោង តំណាងក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងក្រសួងអភិវឌ្ឍន៍ជនបទ តំណាងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងតំណាងសកលវិទ្យាល័យភូមិន្ទកសិកម្មជាច្រើននាក់ផងដែរ។

ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា គោលបំណងសំខាន់នៃកិច្ចប្រជុំនាថ្ងៃនេះ គឺដើម្បីពិនិត្យ និងផ្តល់អនុសាសន៍លើ ទី១)សេចក្តីព្រាងចុងក្រោយនៃឯកសារលក្ខណៈវិនិច្ឆ័យសម្រាប់ការងារប្រឡាយ និងការងារបណ្តុំសំណង់មេ (ក្បាលហុងទឹក) ទី២)សេចក្ដីព្រាងសៀវភៅបទដ្ឋានបច្ចេកទេស និងសេចក្តីព្រាងគំនូសប្លង់បច្ចេកទេសសម្រាប់ការងារប្រឡាយ និងការងារបណ្តុំសំណង់មេ (ក្បាល ហុងទឹក) និងទី៣)ការបង្ហាញអំពីទំហំការងារ រយៈ ពេលអនុវត្ត និងវឌ្ឍនភាពការងារគម្រោងដែលសម្រេចមកទល់ពេលនេះជូនដល់សមាជិក សមាជិការបស់គណៈកម្មាធិការតាមដាន និងត្រួតពិនិត្យការអនុវត្តគម្រោងស្តង់ដាជាតិប្រព័ន្ធធារាសាស្ត្រ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការបានសំណូមពរដល់សមាជិក សមាជិការបស់គណៈកម្មាធិការតាមដាន និងត្រួតពិនិត្យការអនុវត្តគម្រោងស្តង់ដាជាតិប្រព័ន្ធធារាសាស្ត្រ សូមសហការគ្នាឱ្យបានល្អ និងផ្តល់នូវអនុសាសន៍ពាក់ព័ន្ធនឹងបញ្ហាប្រឈមនានា ក្នុងអំឡុងពេលនៃការអនុវត្តស្តង់ដាជាតិប្រព័ន្ធធារាសាស្ត្រនេះ។

សូមបញ្ជាក់ថា គម្រោងនេះ មានរយៈពេល ៤ឆ្នាំ ដោយបានចាប់ផ្តើមដំណើរការសកម្ម ភាពគម្រោងនៅក្នុងខែមីនា ឆ្នាំ២០២២ ហើយគ្រោងនឹងបញ្ចប់នៅក្នុងខែមីនា ឆ្នាំ ២០២៦ ខាងមុខ។ គម្រោងស្តង់ដាជាតិនេះ មានសារៈសំខាន់សម្រាប់ការសិក្សាគ្រោងប្លង់ និងការរៀបចំផែនការគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រនៅទូទាំងប្រទេស៕

អត្ថបទដែលជាប់ទាក់ទង