ឯកឧត្តម ចាន់ សុធា ដឹកនាំកិច្ចប្រជុំពិភាក្សាលើលិខិតបទដ្ឋានពាក់ ព័ន្ធការផ្ទេរមុខងារលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
ភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ទី២២ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើលិខិតបទដ្ឋានពាក់ព័ន្ធការផ្ទេរមុខងារលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានការអញ្ជើញចូលរួមពីតំណាងក្រសួងការងារ និងបណ្តុះបណា្តលវិជ្ជាជីវៈ ដឹកនាំដោយឯកឧត្តម ហួត ស៊ីនាដ រដ្ឋលេខាធិការ និងតំណាង អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ សរុប២០រូប ស្រី៤រូប នៅសាលប្រជុំលេខាធិការដ្ឋានគ.ជ.អ.ប.។
កិច្ចប្រជុំនេះមានគោលបំណងដើម្បីពិនិត្យ និងពិភាក្សាលើ៖
១.សេចក្តីព្រាងអនុក្រឹត្យស្តីពីការធ្វើប្រតិភូកម្មមុខងារក្នុងការផ្តល់សេវាសាធារណៈក្នុងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជូនរដ្ឋបាលរាជធានី ខេត្ត។
២.កម្រងសេវាសាធារណៈក្នុងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលត្រូវធ្វើប្រតិភូកម្ម ៕