**ប្រធានក្រុមប្រឹក្សាសកលដើម្បីភាពអត់ឱន និងសន្តិភាព៖ កម្ពុជា ជាប្រទេសមានសុខសុវត្ថិភាព ជាមួយប្រជាជនដែលមានភាពរួសរាយរាក់ទាក់បំផុត**រដ្ឋមន្ត្រីការពារវៀតណាម ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលេីវិស័យការពារជាតិ​ ឱ្យកាន់តែរឹងមាំ**ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន អញ្ជើញធ្វើបទបង្ហាញស្តីពី “បេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ” ក្នុងសម័យប្រជុំពេញអង្គវគ្គ១**សម្តេចធិបតី៖ កម្ពុជា ជាសក្ខីភាពបញ្ជាក់ពីឥទ្ធិពលនៃសន្តិភាពនាំមកនូវការប្រែប្រួល និងមានឆន្ទៈខ្ពស់ចែករំលែកបទពិសោធទៅដល់បណ្តាប្រទេសជុំវិញពិភពលោក**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ កម្ពុជាកំពុងស្ថិតនៅលើមាគ៌ាដ៏ច្បាស់លាស់ ក្នុងការចាកចេញពីស្ថានភាព នៃប្រទេសមានការអភិវឌ្ឍតិចតួច នៅឆ្នាំ២០២៩**សម្ដេចធិបតី៖ នយោបាយឈ្នះឈ្នះ ផ្ដល់មូលដ្ឋានគ្រឹះសម្រាប់ការផ្សះផ្សាជាតិ និងស្ថិរភាពយូរអង្វែងរហូតមកទល់សព្វថ្ងៃ**សម្តេចធិបតី៖ កិច្ចខិតខំប្រឹងប្រែងក្នុងការស្វែងរកសន្តិភាព ត្រូវតែមានភាពបុរេសកម្ម ហើយយើងត្រូវពួតដៃប្រឹងប្រែងរួមគ្នា**សម្តេចធិបតី៖ កិច្ចខិតខំប្រឹងប្រែងក្នុងការស្វែងរកសន្តិភាព ត្រូវតែមានភាពបុរេសកម្ម ហើយយើងត្រូវពួតដៃប្រឹងប្រែងរួមគ្នា**សម្ដេចតេជោ រំលឹករឿងឈឺចាប់ដែលធ្លាប់រងរបួស ៥លើក ពិការភ្នែកម្ខាង ក្នុងសមរភូមិសង្គ្រាម ១០៥លើក**សម្តេចតេជោ៖ ក្រោយទ័ពវៀតណាម ដកចេញពីកម្ពុជា ធ្វើឱ្យសម្តេចមានទម្ងន់កាន់តែខ្លាំង លើកិច្ចចរចារកសន្តិភាពនៅកម្ពុជា**សម្ដេចប្រធានព្រឹទ្ធសភា៖ ទោះសម្ដេចស្លាប់ទៅដល់ទីណា ក៏នៅតែខ្វាយខ្វល់ពីសន្ដិភាព ព្រោះការស្វែងរកសន្ដិភាពលំបាកខ្លាំង មិនដូចបញ្ឆេះសង្គ្រាមឡើយ**សម្តេចតេជោ បង្ហើបថា ពេលស្នាក់នៅវៀតណាម ប៉ុល ពត តែងវាយប្រហារវៀតណាម ហើយសម្តេចប្រាប់មេដឹកនាំវៀតណាម ពីចំណុចដែល ប៉ុល ពត ត្រូវវាយ តែវៀតណាមមិនជឿ**សម្តេចតេជោ៖ ការកាត់ទោសមេដឹកនាំខ្មែរក្រហម បង្ហាញថា របបប្រល័យពូជសាសន៍ ប៉ុល ពត គឺពិតជាមាន**សម្តេចតេជោ ហ៊ុន សែន ចែករំលែកបទពិសោធន៍ នៃការដឹកនាំប្រទេសទៅកាន់សម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីការអត់ឱន និងសន្តិភាព លើកទី១១**សម្ដេចតេជោ ហ៊ុន សែន រំលឹកពីការអនុវត្តន៍នយោបាយឈ្នះឈ្នរបស់សម្តេច បើគ្មានតួអង្គសម្តេចពិជ័យសេនា ទៀ បាញ់ ទេនោះ តើអាចជោគជ័យដែរឬទេ?**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ

ចក្រភពអង់គ្លេស នឹងផ្តល់ប្រាក់កម្ចីដល់អ៊ុយក្រែនចំនួន ២,៩៤ពាន់លានដុល្លារ ដើម្បី ទិញ សព្វាវុធ និងកសាងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតឡើងវិញ

ឡុងដ៍៖ ចក្រភពអង់គ្លេស នឹងផ្តល់ប្រាក់កម្ចីដល់អ៊ុយក្រែនចំនួន ២,៩៤ពាន់លានដុល្លារ ជាផ្នែកមួយនៃប្រាក់កម្ចីដែលបានគ្រោងទុកដ៏ច្រើន ដោយបានមកពីក្រុមប្រទេសអ្នកមានទាំង៧ ក្រោយបង្កកទ្រព្យសម្បត្តិរបស់ធនាគារកណ្តាលរុស្ស៊ី ដើម្បីជួយទិញអាវុធ និងកសាងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតឡើងវិញ នៅក្នុងប្រទេសអ៊ុយក្រែន។

រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក ចន ហាឡី បាននិយាយថា ប្រាក់ដែលផ្តល់ដោយចក្រភពអង់គ្លេស គឺសម្រាប់តែយោធាអ៊ុយក្រែនប៉ុណ្ណោះ ហើយអាចប្រើដើម្បីជួយអភិវឌ្ឍយន្តហោះគ្មានមនុស្សបើក មានសមត្ថភាពធ្វើដំណើរបានឆ្ងាយជាងមីស៊ីលរយៈចម្ងាយឆ្ងាយមួយចំនួន។

លោក ហាឡី បានលើកឡើងថា ការរួមចំណែករបស់អង់គ្លេសនៃប្រាក់កម្ចី G7 គឺជាលក្ខណៈពិសេសនៃកិច្ចពិភាក្សារវាងប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី និងនាយករដ្ឋមន្ត្រីអង់គ្លេស លោក គា ស្តាមើ (Keir Starmer) ក្នុងកិច្ចពិភាក្សានៅរាជធានីឡុងដ៍កាលពី២សប្តាហ៍មុន និងរដ្ឋមន្ត្រីការពារជាតិនៃក្រុមG7 នៅក្នុងប្រទេសអ៊ីតាលី កាលពីចុងសប្តាហ៍។

នៅពេលសួរថា តើចក្រភពអង់គ្លេសនឹងផ្តល់លុយឱ្យអ៊ុយក្រែន ប្រើប្រាស់ដើម្បីទិញមីស៊ីល Storm Shadow ផលិតដោយអង់គ្លេស ដើម្បីវាយប្រហារគោលដៅជ្រៅនៅក្នុងប្រទេសរុស្ស៊ីឬយ៉ាងណា..? លោក ហាឡី បានប្រាប់អ្នកយកព័ត៌មានថា៖«ពួកគេកំពុងអភិវឌ្ឍយ៉ាងខ្លាំងក្នុងការប្រើប្រាស់យន្តហោះគ្មានមនុស្សបើករយៈចម្ងាយឆ្ងាយ[..]»។ G7 បានប្រកាសកាលពីខែមិថុនាថា ខ្លួននឹងផ្តល់ប្រាក់កម្ចីចំនួន ៥០ពាន់លានដុល្លារ ដើម្បីជួយអ៊ុយក្រែន ដែលផ្តល់សេវាកម្មដោយប្រាក់ចំណេញបង្កើតបានប្រហែល៣០០ពាន់លានដុល្លារ នៅក្នុងទ្រព្យសម្បត្តិអធិបតេយ្យភាពរបស់រុស្ស៊ីដែលត្រូវបានបង្កកនៅលោកខាងលិច។ ទ្រព្យសកម្មត្រូវបានបង្កកភ្លាមៗបន្ទាប់ពីរុស្ស៊ីបានចាប់ផ្តើមការលុកលុយពេញលេញលើអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២។ យ៉ាងណា រុស្ស៊ីបានគំរាមកំហែងម្ដងហើយម្ដងទៀត ចំពោះការសងសឹកជុំវិញការប្រើប្រាស់ទ្រព្យសម្បត្តិរបស់រដ្ឋធានីមូស្គូ ដែលបានបង្កកដើម្បីផ្តល់ហិរញ្ញប្បទានដល់អ៊ុយក្រែន៕

អត្ថបទដែលជាប់ទាក់ទង