**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

រដ្ឋបាលខេត្តកណ្តាល រៀបចំកិច្ចប្រជុំផ្សព្វផ្សាយគោលការណ៍ណែនាំផ្នែកគោនយោបាយ សម្រាប់ការកសាងផែនការអភិវឌ្ឍន៍ខេត្តរយៈពេល ៥ឆ្នាំ ២០២៥-២០២៩ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល

ភ្នំពេញ៖ លោក ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្ដាល បានបញ្ជាក់ថា កិច្ចប្រជុំនេះធ្វើឡើងដើម្បីផ្សព្វផ្សាយព័ត៌មានដល់ អ្នកពាក់ព័ន្ធ ដើម្បីរៀបចំឯកសារ និងព័ត៌មាននានាពាក់ព័ន្ធនឹងផែនការអភិវឌ្ឍខេត្ត និងផ្សព្វផ្សាយពីការចាប់ផ្តើមដំណើរការរៀបចំផែនការអភិវឌ្ឍខេត្ត ២០២៥-២០២៩ ឱ្យអ្នកពាក់ព័ន្ធទាំងអស់បានយល់ដឹង និងបានចូលរួមក្នុងដំណើរការ នៃការរៀបចំ និងកសាងផែនការអភិវឌ្ឍខេត្តបានត្រឹមត្រូវ ឆាប់រហ័ស សំដៅធ្វើឱ្យខេត្តមានកំណើនសេដ្ឋកិច្ច មានការអភិវឌ្ឍន៍ដោយចីរភាព និងលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋបានកាន់តែប្រសើរឡើង។

លោកអភិបាលរងខេត្ត បានបញ្ជាក់ដូច្នេះ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយគោលការណ៍ណែនាំផ្នែកគោល នយោបាយ សម្រាប់ការកសាងផែនការ អភិវឌ្ឍន៍ខេត្តរយៈពេល ៥ឆ្នាំ ២០២៥-២០២៩ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម-លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត មន្ទីរជុំវិញខេត្ត និងអាជ្ញាធរក្រុង-ស្រុកទាំង១៣ នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤នេះ នៅសាលប្រជុំសាលាខេត្តកណ្ដាល។

ឯកឧត្តមអភិបាលរងខេត្ត បានបញ្ជាក់បន្តថា ដោយអនុវត្តតាមច្បាប់ស្តីពីការគ្រប់គ្រង​រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងតាមប្រកាសអន្តរក្រសួង គឺក្រសួងមហាផ្ទៃ និង​ក្រសួងផែនការ ក្រោយពីបោះ​ឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌរួចមក រដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវរៀបចំកសាងផែនការអភិវឌ្ឍន៍សម្រាប់អាណត្តិរបស់ខ្លួន និង​រៀបចំកសាង​កម្មវិធីវិនិយោគបីរំកិលជារៀងរាល់ឆ្នាំ។ ឯកឧត្តមអភិបាលរងខេត្ត បានបន្ថែមថា ក្នុងកិច្ចប្រជុំនេះ ក្រៅពីការផ្សព្វផ្សាយប្រតិទិនការងារ និងឯកសារគោលការណ៍ណែនាំផ្នែកគោលនយោបាយសម្រាប់ការកសាងផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ ក្រុមការងារនឹងធ្វើបទបង្ហាញណែនាំអពីរបៀបបំពេញ តារាង១.២ ស្តីពីការវិភាគស្ថានភាពរបស់អ្នពាក់ព័ន្ធ តារាងនេះបំពេញដោយរដ្ឋបាលខេត្ត និង រដ្ឋបាលក្រុង ស្រុកនិងមន្ទីរ អង្គភាពជុំវិញខេត្ត។ របៀបបំពេញទម្រង់ធាតុចូលអំពីកម្មវិធីអភិវឌ្ឍន៍មូលដ្ឋានតារាងនេះបំពេញដោយរដ្ឋបាល ខេត្ត និងមន្ទីរ អង្គភាពជុំវិញខេត្ត និងការកំណត់កាលបរិច្ឆេទបញ្ជូនតារាង១.២ មកក្រុមការងារកសាងផែនការវិញដើម្បីបូកសរុប។

លោកអភិបាលរងខេត្ត បានមានប្រសាសន៍ថា ដើម្បីឱ្យការកសាងផែនការអភិវឌ្ឍន៍ ២០២៥-២០២៩ មានលក្ខណៈគ្រប់ជ្រុងជ្រោយ និងស្របតាមនីតិវិធី គឺត្រូវតែគោរពគោលការណ៍ទាំង៩ចំណុចរួមមាន៖ ១.ការចែករំលែកព័ត៌មាន, ២.តម្លាភាព, ៣.សង្គតិភាព និងសុខដុមនីយកម្ម, ៤.ការចូលរួមពីគ្រោះយោបល់ជាទូទៅ, ៥.ការឆ្លើយតបនឹងតម្រូវការ, ៦.គណនេយ្យភាពសង្គមតាមបែបប្រជាធិបតេយ្យ, ៧.ប្រសិទ្ធភាព សុក្រឹតភាពសេដ្ឋកិច្ច​សង្គម, ៨.ការធានាចីរភាពធនធានធម្មជាតិ និងបរិស្ថាន និង៩.ការធានាសមធ៌ម។

លោក ម៉ីន ឈុន ប្រធានមន្ទីរផែនការខេត្តកណ្ដាល បានសំណូមពរឱ្យអ្នកពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ សហការចូលរួមអនុវត្តន៍ក្នុងការរៀបចំកសាងផែនការអភិវឌ្ឍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលប្រចាំឆ្នាំ ឱ្យអស់ពីកម្លាំងកាយចិត្តតាមលំដាប់លំដោយ នៃប្រតិទិនការងារដែលក្រុមប្រឹក្សាខេត្តបានពិនិត្យនិងអនុម័ត។ ហើយត្រូវយកចិត្តទុកដាក់លើការធ្វើបទបង្ហាញរបស់ក្រុមការងារអំពី ប្រតិទិនការងារសម្រាប់រៀបចំ និងកសាងផែនការអភិវឌ្ឍរយៈពេល៥ឆ្នាំ ស្របទៅតាមគោលការណ៍ណែនាំផ្នែកគោលនយោបាយសម្រាប់កសាងផែនការអភិវឌ្ឍនិងកម្មវិធីវិនិយោគបីឆ្នាំរំកិល និងទម្រង់ធាតុចូលនានាដែលក្រុមការងារនឹងបង្ហាញជូន ករណីមានចម្ងល់សូមធ្វើការសួរបញ្ជាក់ឱ្យបានច្បាស់លាស់នូវបញ្ហា ដែលកើតមានជាក់ស្តែង ដើម្បីយកទៅរៀបចំឱ្យបានត្រឹមត្រូវ និងបញ្ជូនមកក្រុមការងារវិញបានទាន់ពេលវេលាកំណត់ ៕

អត្ថបទដែលជាប់ទាក់ទង