ឯកឧត្តម សួស ប្រាថ្នា ដឹកនាំកិច្ចប្រជុំក្រុមលេខាធិការកម្ពុជា-ថៃ ជាមួយលេខាធិការរងអចិន្ត្រៃយ៍ក្រសួងមហាផ្ទៃថៃ
ភ្នំពេញ៖ នៅថ្ងៃអង្គារ ទី២២ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃកម្ពុជា និងជាប្រធានក្រុមលេខាធិការកម្ពុជា បានអញ្ជើញធ្វើជាសហប្រធានដឹកនាំប្រជុំក្រុមលេខាធិការកម្ពុជា-ថៃ ជាមួយឯកឧត្តម ឯកឧត្តម ឆាំណានវីត តេរ៉ាត់ លេខាធិការរងអចិន្ត្រៃយ៍ក្រសួងមហាផ្ទៃថៃ និងជាប្រធានក្រុមលេខាធិការថៃ ដើម្បីពិភាក្សាលើរបៀបវារៈសំខាន់ៗត្រៀមសម្រាប់កិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់កម្ពុជា-ថៃ និងកិច្ចប្រជុំពេញអង្គក្នុងកិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃលើកទី៨ នៅសណ្ឋាគាររ៉េស៊ីដង់ សុខា ភ្នំពេញ។
កិច្ចប្រជុំនេះដែរមានការចូលរួមពីថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធកម្ពុជា និងប្រតិភូថៃជាច្រើនរូប។
សូមបញ្ជាក់ជូនថា កិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃលើកទី៨ ធ្វើឡើងនៅរាជធានីភ្នំពេញ មានរយ:បីថ្ងៃ ចាប់ពី ថ្ងៃទី២២-២៤ ខែតុលា ឆ្នាំ២០២៤ ៕