**អ្នកស្រាវជ្រាវទំនាក់ទំនងកម្ពុជាចិន៖ ម្ហូបអាហារជាចំណែកមួយសំខាន់ទាក់ទាញទេសចរ និងវិនិយោគិនចិនឱ្យមកកម្ពុជា**សម្ដេច ឃួន សុដារី អបអរសាទរប្រទេសឡាវក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងមហាសន្និបាតអាយប៉ា និងប្តេជ្ញាបន្តពង្រឹងទំនាក់ទំនងទ្វេភាគី**រដ្ឋបាលខេត្តកណ្តាល នឹងរៀបចំវេទិកាសន្ទនា ជាមួយនឹងសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានា នៅតាមមូលដ្ឋានក្នុងខេត្ត**ក្រសួងធម្មការ សហការជាមួយអង្គការ Danmission ធ្វើសិក្ខាសាលាស្ដីពី កិច្ចសន្ទនាអន្តរជំនឿសាសនា ដើម្បីកិច្ចការពារបរិស្ថាន បេតិកភណ្ឌ និងទេសចរណ៍សាសនា នៅខេត្តត្បូងឃ្មុំ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ឱកាសស្មើៗគ្នា និងជាបន្តបន្ទាប់ ដល់យុវជន យុវនារី ក្នុងការសម្រេចការប៉ងប្រាថ្នា និងក្តីស្រមៃក្លាយជាមន្ត្រីរាជការស៊ីវិល**មូលនិធិរូបិយវត្ថុអន្តរជាតិ ទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចពិភពលោក និងព្រមានពីការកើនឡើងហានិភ័យ**បេក្ខជនចូលរួមកម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា លើកទី៩ ថាការប្រកួតនៅឆ្នាំនេះជាឱកាសបញ្ចេញសមត្ថភាពដើម្បីឆ្ពោះទៅការប្រកួតថ្នាក់អាស៊ានឆ្នាំ២០២៥**ក្រសួងសុខាភិបាល បង្ហាញឆន្ទៈយ៉ាងមុតមាំ ក្នុងការសហការជាមួយក្រសួងមុខងារសាធារណៈ ដើម្បីអនុវត្តកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈ**គណៈកម្មការទី៧រដ្ឋសភា ចុះឈ្វេងយល់ពីវឌ្ឍនភាពការងារ បញ្ហាប្រឈម ទិសដៅការងារពាក់ព័ន្ធនឹងវិស័យអប់រំ សាសនា វប្បធម៌ និងទេសចរណ៍ ក្នុងខេត្តបន្ទាយមានជ័យ**គ.ជ.ប បិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត នៅតាមឃុំ សង្កាត់ទូទាំងប្រទេស**ចិនចេញបញ្ជីគម្រោងវិនិយោគដែលមានតម្លៃ ២០០ពាន់លានយន់**ឧបនាយករដ្ឋមន្ដ្រី ស សុខា អបអរសាទរខួបលើកទី៣៣ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា**រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការរៀបចំកម្មវិធីក្នុងក្របខណ្ឌ ឆ្នាំផ្លាស់ប្តូរកម្ពុជា-ចិន និង ឆ្នាំទស្សនាកម្ពុជា-ឥណ្ឌា**ក្រសួងធនធានទឹក ចេញផ្សយព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹកប្រចាំថ្ងៃទី២៣ ខែតុលា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដឹកនាំកិច្ចប្រជុំពិភាក្សាស្ដីពីវឌ្ឍនភាពនៃការងារត្រៀមរៀបចំបុណ្យសមុទ្រ លើកទី១១ ឆ្នាំ២០២៤**គណៈបញ្ជាការឯកភាពខេត្តបាត់ដំបង ណែនាំអភិបាលក្រុង ស្រុក កងកម្លាំងបន្តការងាររក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ**IMF រក្សាការព្យាករណ៍កំណើនពិភពលោកឆ្នាំ២០២៤ ត្រឹម ៣.២% ព្រមានពីភាពតានតឹងភូមិសាស្ត្រនយោបាយ**ក្រសួងទេសចរណ៍ ចេញសេចក្តីបំភ្លឺពាក់ព័ន្ធគំនិតផ្តួចផ្តើម « Six countries, One destination»**សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ជូនដល់តំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ យោធភូមិភាគទី៣**អរគុណ២៣ តុលា អរគុណសន្តិភាព!

អរគុណ២៣ តុលា អរគុណសន្តិភាព!


ភ្នំពេញ៖ ៣៣ឆ្នាំបន្ទាប់ពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ប្រជាជាតិនិងប្រជាជនកម្ពុជាពិតជារីករាយនឹងអ្វីដែលយើងមានសព្វថ្ងៃនេះ ដែលខុសគ្នាដូចមេឃនិងដី បើប្រៀបធៀបទៅនឹងអតីតកាលខ្មែរក្រហមដ៏មហាអស្ចារ្យ និងមហាលោតផ្លោះ។

ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ យើងអបអរសាទរទិវាជាប្រវត្តិសាស្ត្រនេះ ដែលនាំមកនូវការបញ្ចប់ជម្លោះផ្ទៃក្នុង ការបង្រួបបង្រួមជាតិ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការលើកកំពស់សិទ្ធិមនុស្ស និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។

សមិទ្ធិផលដែលមាននៅថ្ងៃនេះ គឺយើងមិនអាចបំភ្លេចនូវគុណូបការៈ និងជំនួបជាប្រវត្តិសាស្ត្រលើកទី១រវាងសម្តេចព្រះបរមតរនកោដ្ឋ នរោត្តមសីហនុ និងសម្តេចតេជោ ហ៊ុន សែន នៅ FERE-EN-TARDENOIS កាលពីថ្ងៃទី០២-០៤ ខែធ្នូ ឆ្នាំ១៩៨៧ និងលើកទីពីរ នៅ SAINT-GERMAIN-EN-LAYE ថ្ងៃទី២០-២១ ខែធ្នូ ឆ្នាំ១៩៨៨ នាសាធារណរដ្ឋបារាំង។

វីរបុរសទាំងពីរបានស្វែងរកឃើញការឯកភាពជាតិ១ មុននឹងកិច្ចព្រមព្រៀងទីក្រុងប៉ារីសត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដោយភាគីជម្លោះទាំងបួន និងចូលរួមដោយប្រទេសហត្ថលេខីចំនួន១៩ប្រទេស។

បន្ទាប់ពីការបោះឆ្នោតនៅឆ្នាំ១៩៩៣ ប្រទេសទាំងនេះបានបញ្ចប់បេសកកម្មរបស់ខ្លួនទាំងស្រុង គ្មាននៅសេសសល់ភារកិច្ចអ្វីទៀតទេ ហើយព្រះរាជាណាចក្រកម្ពុជាបានក្លាយជារដ្ឋអធិបតេយ្យ និងស្មើមុខស្មើមាត់ ដូចការថ្លែងរបស់លោក Jean David Levitte អតីតមន្រ្តីការទូតជាន់ខ្ពស់នៃក្រសួងការបរទេសបារាំងដែលបានចូលរួមតាំងពីដំបូងក្នុងដំណើរការចរចារស្វែងរកសន្តិភាពសម្រាប់ជម្លោះដ៏រាំរ៉ៃនៅកម្ពុជា តាមរយៈដំណើរទស្សនកិច្ចរបស់លោកមកកាន់កម្ពុជា កាលពីខែតុលា ឆ្នាំ២០១៦។

ដូចការគូសបញ្ជាក់របស់លោក Jean David Levitte

“គណបក្សប្រឆាំង និងសង្គមស៊ីវិលមួយចំនួនគួរតែបញ្ឈប់ចំពោះការនិយាយច្រំដែលពីតួនាទីរបស់ប្រទេសហត្ថលេខីទាំងនោះទៀត”។

សម្តេចតេជោ ហ៊ុន សែន គឺជាស្ថាបនិកតែមួយគត់ដែលបាននិង កំពុងធានាបន្តមរតកទាំងនេះ ជាពិសេសការធានាសន្តិភាពដែលជាមូលដ្ឋានគ្រឹះនៃសិទ្ធិមនុស្ស និងការអភិវឌ្ឍ ដើម្បីកូនចៅជំនាន់ក្រោយបន្តវេន ដែលមានសម្តេចធីបតី ហ៊ុន ម៉ាណែត ជាអ្នកបន្តកាច់ចង្កូតនាវាកម្ពុជាក្នុងល្បឿនមួយដ៏គួរឲ្យកត់សម្គាល់។

មាត្រា១៥នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសបានចែងថា”មនុស្សគ្រប់រូបនៅក្នុងប្រទេសកម្ពុជា និងជនភៀសខ្លួន និងជនផ្លាស់ប្តូរទីកន្លែងនៅក្នុងប្រទេសកម្ពុជាទាំងអស់ ត្រូវមានសិទ្ធិ និងសេរីភាពដូចមានចែងក្នុងសេចក្តីប្រកាសជាសាកលស្តីពីសិទ្ធិមនុស្ស និងក្នុងបណ្តាកិច្ចព្រមព្រៀងទាំងឡាយដែលពាក់ព័ន្ធដល់សិទ្ធិមនុស្ស“។

ខ្លឹមសារទាំងនេះត្រូវបានដាក់បញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាក្នុងជំពូកទី៣ស្តីពីសិទ្ធិនិងករណីកិច្ចរបស់ប្រជាពលរដ្ឋ(ចាប់ពីមាត្រា៣១ដល់មាត្រ៥០)ដែលចែងពីសិទ្ធិជាមូលដ្ឋានចំនួន៥គឺសិទ្ធិពលរដ្ឋ សិទ្ធិនយោបាយ សិទ្ធិសេដ្ឋកិច្ច សិទ្ធិសង្គម និងសិទ្ធិវប្បធម៌។

មាត្រា៣១នៃរដ្ឋធម្មនុញ្ញចែងថា”ព្រះរាជាណាចក្រកម្ពុជាទទួលស្គាល់ និងគោរពសិទ្ធិមនុស្សដូចមានចែងក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ សេចក្តីប្រកាសជាសាកលស្តីពីសិទ្ធិមនុស្ស និងកតិកាសញ្ញា ព្រមទាំងអនុសញ្ញាទាំងឡាយទាក់ទងទៅនឹងសិទ្ធិមនុស្ស សិទ្ធិនារី និងសិទ្ធិកុមារ “។ ប្រជាពលរដ្ឋខ្មែរមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ មានសិទ្ធិសេរីភាព និងករណីកិច្ចដូចគ្នាទាំងអស់ ដោយឥតប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿសាសនា និន្នាការនយោបាយ ដើមកំណើតជាតិ ឋានៈសង្គម ធនធាន ឬស្ថានភាពឯទៀតឡើយ។ ការប្រើសិទ្ធិសេរីភាពនេះ ត្រូវប្រព្រឹត្តតាមលក្ខខណ្ឌកំណត់ក្នុងច្បាប់។

ក្នុងន័យនេះ គ្មានរណាម្នាក់អាចប្រកែកនឹងការពិតនេះបានទេ ហើយសិទ្ធិគ្រប់យ៉ាងរបស់ពលរដ្ឋខ្មែរត្រូវបានធានាដោយ រដ្ឋធម្មនុញ្ញក្រោមម្លប់សន្តិភាព។

ប៉ុន្តែបើយើងក្រលេកទៅមើលសង្រ្គាមនៅហ្គាស្សា លោក Didier Fassin គ្រូបង្រៀននៅ Princeton និងជាសាស្រ្តាចារ្យនៅអនុវិទ្យាល័យបារាំងបានមានប្រសាសន៍ថា ”ពិតណាស់គឺពិភពបស្ចិមប្រទេសគ្មានមេរៀនសិទ្ធិមនុស្សដែលត្រូវផ្តល់ឲ្យទៀតទេដល់ប្រទេសដទៃជាច្រើនក្នុងពិភពលោក“ ដូចការចុះផ្សាយរបស់ France 24 កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ ( https://f24.my/AfFT) ។

អរគុណ២៣តុលា  អរគុណសន្តិភាព!

ហេតុអ្វីបានជាត្រូវអរគុណសន្តិភាព?

អរគុណសន្តិភាព!ពាក្យនេះត្រូវបានសាទរយ៉ាងឱឡារិកដោយប្រជាជនខ្មែរទាំងក្នុងនិងក្រៅប្រទេស ព្រមទាំងប្រជាជននានានៅលើសកលលោក ហើយជាពិសេសនៅឆ្នាំ២០២៣នេះ លោក Antonio Guterres  អគ្គលេខាធិការអង្គការសហប្រជាជាតិបានដាក់ចេញនូវពាក្យមួយគឺ “របៀបវារៈថ្មីសម្រាប់សន្តិភាព”  (New Agenda for Peace) ដោយបង្ហាញពីចក្ខុវិស័យពាក់ព័ន្ធនឹងរបៀបដែលសហគមន៍អន្តរជាតិអាចទប់ស្កាត់ជម្លោះ និងធ្វើឲ្យកាន់តែមានប្រសិទ្ធភាពនូវនិរន្តរភាពនៃសន្តិភាព នៅពេលដែលពិភពលោកកំពុងតែជួបប្រទះវិបត្តិច្រំដែល និងធ្ងន់ធ្ងរដែលមិនធ្លាប់មានពីមុនមក។

តាមគេហទំព័ររបស់កម្មវិធីអភិវឌ្ឍនៃអង្គការសហប្រជាជាតិ (UNDP) ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ “របៀបវារៈថ្មីសម្រាប់សន្តិភាព”ផ្តោតសំខាន់ទៅលើប្រាំចំណុចដូចខាងក្រោម៖
-ពិភពលោកដែលកំពុងតែបែកបាក់កាន់តែខ្លាំង យើងត្រូវកសាង ទំនុកចិត្ត សាមគ្កីភាព និងគណនេយ្យភាពឡើងវិញ។

វេទិកាដែលអាចធ្វើបានដូចជា ”កិច្ចសន្ទនាអន្តរជាតិស្តីពីការ កសាងសន្តិភាពនិងការកសាងរដ្ឋ”(IDPS)

-ការគាំទ្រភាពជាម្ចាស់របស់ប្រទេសដើម្បីការទប់ស្កាត់គឺជារឿង ដ៏មានសារៈសំខាន់ជាងគេ -ដំណោះស្រាយថ្មីគឺទាមទារសម្លេងថ្មី នៅលើតុធ្វើការសម្រេចចិត្ត -ការរួមបញ្ចូលគ្នាគឺជាកត្តាសំខាន់បំផុត

សម្រាប់រកបានសន្តិភាពនិងនិរន្តរភាពនិង ការទប់ស្កាត់ គួរតែជាគោលដៅសកល សម្រាប់គ្រប់ប្រទេស មិនសម្រាប់តែប្រទេសដែលមានជម្លោះនោះទេ។

តើចក្ខុវិស័យនេះមានប្រសិទ្ធិភាពដែរឬទេ ឬមួយអង្គការសហប្រជាជាតិ ជាជនកំសាក (l’ONU est un machin) ដែលជាសារដ៏ ល្បីល្បាញរបស់លោក Charles De Gaule អតីតប្រធានាធីបតីបារាំង ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ១៩៦០។

ជារៀងរាល់ឆ្នាំ អង្គការសហប្រជាជាតិរៀបចំមហាសន្និបាតនៅទី ក្រុងញូវយកដែលនៅទីនោះប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងរដ្ឋមន្រ្តីការបរទេសបានប្តូរវេនគ្នាឡើងថ្លែងសន្ទរកថាតាមខ្លឹមសាររៀងៗខ្លួន។

តើលោក Benjamin Netanyahu នាយករដ្ឋមន្រ្តីអ៊ីស្រាអែល បានថ្លែងអ្វីខ្លះនៅទីនោះកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤  ក្នុងពេលដែលប្រទេសរបស់គាត់កំពុងធ្វើសង្គ្រាមជាមួយ ភេវរករហាម៉ាសនៅតំបន់ហ្គាស្សា និងនៅមជ្ឈិមបូព៌ា?

គាត់បានរិះគន់យ៉ាងខ្លាំងក្លាចំពោះភាពស្ងប់ស្ងៀមរបស់សហគម អន្តរជាតិ និងបានស្តីបន្ទោសប្រទេសដែលជាសមាជិកអង្គការសហប្រជាជាតិថាមិនបានថ្កោលទោសគ្រប់គ្រាន់ចំពោះ ទង្វើរបស់ក្រុម Hamas និងHezbollah ដែលគាត់ចាត់ទុកថា ជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរចំពោះសន្តិភាពក្នុងតំបន់ ហើយ គាត់យល់ថាអាកប្បកិរិយាស្ងប់ស្ងាត់ឬអព្យាក្រឹត្យនេះ គឺមានន័យ ស្មើនឹងទម្រង់នៃការអត់អោនចំពោះភេវរកម្មដែលប៉ះពាល់ដល់ សុវត្ថិភាពពិភពលោកនិងសុវត្ថិភាពអ៊ីស្រាអែលនិយាយដោយឡែក។

ស្មេរពិតជាឆ្ងល់ថាហេតុអ្វីលោក Benjamin Netanyahu ហ៊ានថ្លែងសារខ្លាំងៗស្តីបន្ទោសប្រទេសចូលរួមជាច្រើនដែល អង្គុយស្តាប់គាត់និយាយយ៉ាងស្ងៀមស្ងាត់ ឬមកពីអ៊ីស្រាអែលមាន បងធំនៅពីក្រោយ “សហរដ្ឋអាមេរិក”?

ពិតជាគ្មាននរណាជឿទេថាសង្រ្គាមរវាងអ៊ីស្រាអែល និងហាម៉ាស  អាចផ្ទុះឡើងបានយ៉ាងសន្ធោសន្ធៅបែបនេះពីព្រោះថាអ៊ីស្រាអែល

មានសន្តិភាពរយៈពេល៥០ឆ្នាំគត់ តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ១៩៧៣ ។ ថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៣ កន្លះសតវត្សរ៍ក្រោយមក សង្រ្គាមបានផ្ទុះឡើងនៅពេលដែលអ៊ីស្រាអែល ជាពិសេសយុវវ័យ កំពុងតែអបអរសាទរបុណ្យឯករាជ្យ រាំលេងកំសាន្តសប្បាយ ក្នុងបរិយាកាសជឿជាក់ ហើយប្រជាជនអ៊ីស្រាអែល បានឱកាសឈប់សម្រាក។ ហាម៉ាសបានសម្លាប់យុវជនអ៊ីស្រាអែលដោយគ្មានញញើតដៃ ចាប់រំលោភស្រ្តី បោះទារកជាល្បែងដូចលេងបាល់ទាត់មុននឹងសម្លាប់ ចាប់បងប្អូនអ៊ីស្រាអែលជាចំណាប់ខ្មាំង ព្រៃផ្សៃដូចសត្វតិរិច្ឆាន ។

អស់រយៈពេលជាងពីរឆ្នាំហើយដែលសង្រ្គាមរវាងរុស្សី និងអ៊ុយក្រែនបានផ្ទុះឡើងយ៉ាងសន្ធោសន្ធៅនៅមាត់ច្រកទ្វារនៃទ្វីបអ៊ឺរ៉ុប ដែលធ្វើឲ្យសហគមអ៊ឺរ៉ុបទាំង២៧ប្រទេស ត្រូវរួបរួមគ្នា ពីព្រោះថាភ្លើងសង្រ្គាមបាននិងកំពុងឆាបឆេះនៅជាប់នឹងរបងផ្ទះ បើមិនជួយពន្លត់ទេ សង្រ្គាមនឹងរីករាលដាលដល់ផ្ទះរបស់ខ្លួន។

បច្ចុប្បន្ននេះ យើងបាននិងកំពុងឃើញហើយថាជម្លោះខាងលើនេះ មិនដឹងជាថ្ងៃណាត្រូវបញ្ចប់ទេ ហើយក៏មិនដឹងថានឹងរីករាលដាលដល់ណាទៀតដែរ ហើយសង្គ្រាមលោកលើកទីបីអាចនឹងចេញជារូបរាងពិតប្រាកដឬយ៉ាងណា គ្មាននរណាអាចនឹងទស្សន៍ទាយត្រូវនោះទេ ប៉ុន្តែអ្វីដែលត្រូវគឺថានៅកម្ពុជាមានសន្តិភាពពិតប្រាកដ គឺសន្តិភាពដែលយើងរកបានដោយកំរ តាមរយៈការលះបង់ដ៏ធំធេង និងច្រើនឥតគណនា ហើយត្រូវនាំគ្នាថែរក្សាឲ្យស្ថិតស្ថេរគង់វង្សជាដរាបតរៀងទៅ។

អរគុណសន្តិភាព!

សម្តេចតេជោ ហ៊ុន សែន គឺជាស្ថាបនិកតែមួយគត់ដែលបាននិងកំពុងធានាបន្តមរតកទាំងនេះ ជាពិសេសការធានាសន្តិភាពដែលជាមូលដ្ឋានគ្រឹះនៃសិទ្ធិមនុស្ស និងការអភិវឌ្ឍ ដើម្បីកូនចៅជំនាន់ក្រោយបន្តវេនដែលមានសម្តេចធីបតី ហ៊ុន ម៉ាណែត ជាអ្នកបន្តកាច់ចង្កូតនាវាកម្ពុជាក្នុងល្បឿនមួយដ៏គួរឲ្យកត់សម្គាល់។

ចំពោះការគិតរបស់ជនអគតិមួយចំនួន ឬអ្នកមិនបានឆ្លងកាត់មហាវិនាសកម្មនាសតវត្សរ៍ទី២០នៅកម្ពុជា ដែលមិនគាំទ្រ និងរិះគន់ថាតើត្រូវអរគុណសន្តិភាពអីទៀត បើកម្ពុជាមានសន្តិភាពជាច្រើនឆ្នាំមកហើយ តាំងពីចុងឆ្នាំ១៩៩៨ គឺជារឿងរបស់ពួកគេ ព្រោះថាការលើកឡើងបែបនេះ មិនខុសពីពាក្យចាស់ពោលថា “បើស្រលាញ់ ផឹកទឹកទន្លេក៏ផ្អែម ហើយបើស្អប់ ស៊ីអំពៅក៏ជូរ “៕

ដោយខាល (KARL)  

អត្ថបទដែលជាប់ទាក់ទង