**ទូតហុងគ្រី បង្ហាញនូវការប្ដេជ្ញាចិត្តបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងហុងគ្រី-កម្ពុជាឱ្យកាន់តែរឹងមាំថែមទៀត**ឯកឧត្តម វង សូត សង្ឃឹមថា លទ្ធផលនៃអង្គសន្និសីទពិភពលោកលើកទី២ ស្តីពីអរិយធម៌ចិន​ និងការលើកកម្ពស់ទំនើបភាវូបនីយកម្មពិភពលោក នឹងលើកទឹកចិត្តដល់មនុស្សជាតិ ឱ្យចាកផុតពីភាពខ្វែងគំនិតគ្នា**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញទៅពិនិត្យស្ថាបភាពផ្លូវចំនួនពីរខ្សែ និងទីតាំងសង់ស្ពានមួយកន្លែង ក្នុងភូមិសាស្ត្រខេត្តរតនគិរី**ក្រសួងការងារជូនដំណឹង ស្តីពី ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៤**ឯកឧត្តម ម៉ែន វិបុល និងឯកឧត្តម ប៉េង ពោធិ៍សា អញ្ជើញបើកវេទិកាស្តីពីការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០**រដ្ឋមន្ដ្រីមហាផ្ទៃ ប្រកាសប្រឆាំងដាច់ខាត ចំពោះបុគ្គលទាំងឡាយណា មានបំណងបំផ្លាញ សន្តិភាពនៅកម្ពុជា**ព្យុះត្រូពិច Trami បោកបក់ឆ្ពោះទៅហ្វីលីពីន ជាមួយនឹងភ្លៀងធ្លាក់ខ្លាំង**សមាគមក្លឹបទេសចរណ៍សៀមរាប ចែកលិខិតថ្លែងអំណរគុណដល់ប្រតិបត្តិករ និងអ្នកឧបត្ថម្ភកម្មវិធីទិវាទេសចរណ៍ពិភពលោក និងប្រកាសលទ្ធផលជ័យលាភី វីដេអូឯកសារ**ទិវាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស ឆ្នាំនេះប្រារព្ធឡើង ក្រោមប្រធានបទ «ការអប់រំសីលធម៌តាមវិស័យសាសនា បង្ការទប់ស្កាត់អំពើជួញដូរមនុស្សក្នុងសម័យឌីជីថល»**លោកខាងលិច រិះគន់ចិននៅឯអង្គការសហប្រជាជាតិ ពីបញ្ហាសិទ្ធិមនុស្ស**ក្រសួងបរិស្ថាន បង្ហាញស្ថានភាពគុណភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី២២ ខែតុលា គិតជាមធ្យមភាគទូទាំងប្រទេស គឺល្អណាស់**USAID  ផ្តល់ជំនួយជាមូលនិធិដល់កម្ពុជាជាង ១៧លានដុល្លារ លើគម្រោងថ្មីៗមួយចំនួន ដើម្បីលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន សកម្មភាពដោះមីន និងប្រយុទ្ធប្រឆាំងជាមួយជំងឺរបេង**អ្នកស្រាវជ្រាវទំនាក់ទំនងកម្ពុជាចិន៖ ម្ហូបអាហារជាចំណែកមួយសំខាន់ទាក់ទាញទេសចរ និងវិនិយោគិនចិនឱ្យមកកម្ពុជា**សម្ដេច ឃួន សុដារី អបអរសាទរប្រទេសឡាវក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងមហាសន្និបាតអាយប៉ា និងប្តេជ្ញាបន្តពង្រឹងទំនាក់ទំនងទ្វេភាគី**រដ្ឋបាលខេត្តកណ្តាល នឹងរៀបចំវេទិកាសន្ទនា ជាមួយនឹងសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានា នៅតាមមូលដ្ឋានក្នុងខេត្ត**ក្រសួងធម្មការ សហការជាមួយអង្គការ Danmission ធ្វើសិក្ខាសាលាស្ដីពី កិច្ចសន្ទនាអន្តរជំនឿសាសនា ដើម្បីកិច្ចការពារបរិស្ថាន បេតិកភណ្ឌ និងទេសចរណ៍សាសនា នៅខេត្តត្បូងឃ្មុំ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ឱកាសស្មើៗគ្នា និងជាបន្តបន្ទាប់ ដល់យុវជន យុវនារី ក្នុងការសម្រេចការប៉ងប្រាថ្នា និងក្តីស្រមៃក្លាយជាមន្ត្រីរាជការស៊ីវិល**មូលនិធិរូបិយវត្ថុអន្តរជាតិ ទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចពិភពលោក និងព្រមានពីការកើនឡើងហានិភ័យ**បេក្ខជនចូលរួមកម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា លើកទី៩ ថាការប្រកួតនៅឆ្នាំនេះជាឱកាសបញ្ចេញសមត្ថភាពដើម្បីឆ្ពោះទៅការប្រកួតថ្នាក់អាស៊ានឆ្នាំ២០២៥**ក្រសួងសុខាភិបាល បង្ហាញឆន្ទៈយ៉ាងមុតមាំ ក្នុងការសហការជាមួយក្រសួងមុខងារសាធារណៈ ដើម្បីអនុវត្តកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈ

ក្រសួងធម្មការ សហការជាមួយអង្គការ Danmission ធ្វើសិក្ខាសាលាស្ដីពី កិច្ចសន្ទនាអន្តរជំនឿសាសនា ដើម្បីកិច្ចការពារបរិស្ថាន បេតិកភណ្ឌ និងទេសចរណ៍សាសនា នៅខេត្តត្បូងឃ្មុំ

ភ្នំពេញ៖ ឯកឧត្តម សាយ អំណាន រដ្ឋលេខាធិការ ឯកឧត្តម ឃី រតនៈ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអញ្ជើញចូលរួមក្នុងពិធីបើក និងបិទសិក្ខាសាលាស្ដីពី កិច្ចសន្ទនាអន្តរជំនឿសាសនា ដើម្បីកិច្ចការពារបរិស្ថាន បេតិកភណ្ឌ និងទេសចរណ៍សាសនា នៅសាលប្រជុំ សាលាខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤។

ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ ព្រះមន្ត្រីសង្ឃ ឯកឧត្តម លោកជំទាវ ប្រតិភូក្រសួង លោក ភីតធើ ហៀរម ប្រធានអង្គការ Danmission ប្រចាំនៅកម្ពុជា លោក ហាក់ ហុន ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត លោកនាយក នាយករង រដ្ឋបាល និងនាយក នាយករងទីចាត់ការ នៃរដ្ឋបាលខេត្ត លោកប្រធានមន្ទីរជំនាញ ព្រះសង្ឃ អ៉ីម៊ាំស្រុក លោកគ្រូគង្វាល តំណាងមេដឹកនាំសាសនា អាជ្ញាធរក្រុងស្រុកទាំង៧ យុវជនសមាគមក្មេងវត្ត យុវជនសមាគមទិសអាគ្នេយ៍ យុវជនស.ស.យ.ក យុវជនកាយរឹទ្ធិ និងអ្នកពាក់ព័ន្ធជាច្រើនរូប។

លោក ភីតធើ ហៀរម ប្រធាន អង្គការ Danmission ប្រចាំនៅកម្ពុជា បានឲ្យដឹងថា សិក្ខាសាលានាពេលនេះ ដើម្បីផ្សព្វផ្សាយជ្រួតជ្រាប ទៅដល់សហគមន៍ទេសចរណ៍ ក៏ដូចជាការការពារបរិស្ថាន និងផ្តល់សារៈសំខាន់មិនត្រឹមតែសម្រាប់ក្រុមសាសនា មួយប៉ុណ្ណោះទេ តែសម្រាប់ទាំងអស់គ្នា។

លោកបន្តថា សហគមន៍ព្រះពុទ្ធសាសនា ឥស្លាម សាសនា គ្រីស្តសាសនា និងជំនឿផ្សេងៗ បានលើកទឹកចិត្តជាយូរមកហើយឱ្យមានការការពារធនធានធម្មជាតិ។

ថ្លែងសុន្ទរកថា បើកសិក្ខាសាលា ឯកឧត្តម ឃី រតនៈ បានមានប្រសាសន៍ថា សិក្ខាសាលានេះ មានគោលបំណង ៣សំខាន់គឺ៖ ទី១.ផ្ដោតទៅលើការផ្សព្វផ្សាយអំពីកិច្ចការពារបរិស្ថាន បេតិកភណ្ឌ និងទេសចរណ៍សាសនា ដល់សហគមន៍អន្តរជំនឿ និងសាសនានៅកម្ពុជា, ទី២.ការចូលរួមចំណែកដើម្បីសម្រេចបានផែនការយុទ្ធសាស្ត្រ និងកម្មវិធីសុខដុមនីយកម្មសាសនា របស់ក្រសួង និងទី៣.ការពង្រឹងកិច្ចសហប្រតិបត្តិការ អន្តរជាតិជំនឿ-សាសនា ដើម្បីកិច្ចការពារបរិស្ថាន បេតិកភណ្ឌ និងលើកកម្ពស់វិស័យទេសចរសាសនា នៅតាមបណ្ដារាជធានី-ខេត្ត។

ឯកឧត្តមរដ្ឋលេខាធិការ បានបន្តថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រហូតដល់ពេលនេះ ក្រសួងធម្មការ និងសាសនា បានរៀបចំកម្មវិធីជាច្រើន មានដូចជា កម្មវិធីសំណេះសំណាលជាមួយសហគមន៍សាសនាគ្រិស្ត សាសនាឥស្លាម និងសំណេះសំណាលជាមួយអាចារ្យ និងអនុសំវច្ចរមហាសន្និបាតមន្ត្រីសង្ឃនៅទូទាំងប្រទេសជាដើម។

ឯកឧត្តម សាយ អំណាន បានគូសបញ្ជាក់បន្ថែមថា ការចូលរួមនៅថ្ងៃនេះ គឺជាការបង្ហាញយ៉ាងច្បាស់នូវការចូលរួមរបស់គ្រប់សាសនានៅកម្ពុជា ក្នុងកិច្ចការពារបរិស្ថាន បេតិកភណ្ឌ និងទេសចរណ៍សាសនា។ តាមរយៈ អង្គសិក្ខាសាលានៅថ្ងៃនេះ នឹងផ្ដោតការពិភាក្សាផ្លាស់ប្ដូរទស្សនៈ មតិយោបល់ និងចែករំលែកបទពិសោធន៍ល្អៗ ក្នុងការជំរុញការអនុវត្ត និងការដាក់ចេញនូវវិធានការណ៍ ឬយន្តការគន្លឹះថ្មីៗបន្ថែមទៀត ដើម្បីអនុវត្តន៍ឱ្យសមស្រប និងទទួលបានលទ្ធផល ទៅតាមការវិវត្តន៍របស់សង្គម ដើម្បីរួមចំណែកលើកស្ទួយសុខដុមនីយកម្មសាសនា និងចូលរួមអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលឲ្យទទួលបានជោគជ័យ។

ជាចុងបញ្ចប់សិក្ខាសាលា គណៈអធិបតី និងអង្គការម្ចាស់ជំនួយ ព្រមទាំងសិក្ខាកាមទាំងអស់ បានចូលរួមដាំកូនឈើរួមគ្នា នៅទីតាំងសួនច្បារ ខាងមុខអាគារផ្ទះស្នាក់មន្ត្រី ក្នុងតំបន់រដ្ឋបាលខេត្តផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង