**អវកាសយានិក Shenzhou-18 ជួបជាមួយអ្នកសារព័ត៌មាន បន្ទាប់ពីត្រឡប់មកពីអវកាស**ប្រមុខការទូតអាមេរិក៖ ការកាន់កាប់ Greenland នឹងមិនកើតឡើងទេ**បណ្តាប្រទេសអ៊ឺរ៉ុបឆ្លើយតបទៅនឹងការកត់សម្គាល់របស់លោក Trump លើ Greenland ដោយសង្កត់ធ្ងន់លើការគោរពអធិបតេយ្យភាព**ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ អញ្ជើញដឹកនាំកិច្ចប្រជុំស្តីអំពីវឌ្ឍនភាពនៃគម្រោងពិពិធកម្មកសិកម្មកម្ពុជា (PIU-CASDP)**គណបក្ស​ប្រឆាំង​របស់​កូរ៉េ​ខាង​ត្បូង​ដាក់​ពង្រាង​ច្បាប់​នៃ​ការ​ស៊ើប​អង្កេត​ពិសេស​របស់​លោក​ប្រធានាធិបតី Yoon Suk-yeol**ក្រុមហ៊ុន Apple នៅតែមិនអាចលក់ទូរសព្ទ iPhone 16 នៅឥណ្ឌូណេស៊ី**ឆ្នាំ២០២៤ ថៃ ទទួលបានភ្ញៀវទេសចរបរទេសជាង ៣៥,៥៤លាននាក់**សាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសលើជនជាប់ចោទឈ្មោះ ជី មីង ឱ្យជាប់ពន្ធនាគារអស់មួយជីវិត ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន**ភ្លើងឆេះព្រៃសន្ធោសន្ធៅនៅទីក្រុងឡូសអេនជឺឡេស សម្លាប់មនុស្សយ៉ាងហោចណាស់ ៥នាក់ បំផ្លាញអគាររាប់រយខ្នង**ឧត្តមសេនីយ៍ទោ សែម រតនា ស្នើបារាំង បន្តហ្វឹកហ្វឺនបណ្តុះបណ្តាល ដល់ទ័ពមួកខៀវកម្ពុជា លើកជំនាញបោសសម្អាតមីន កម្ទេចគ្រាប់មិនទាន់ផ្ទុះ EOD និងគ្រាប់កែច្នៃ**រដ្ឋមន្ត្រីក្រសួងធនធានទឹក បើកកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលការងារ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៥ របស់អាជ្ញាធរទន្លេសាប**នគរបាលអន្តរជាតិកម្ពុជា និងមន្រ្តីជាន់ខ្ពស់ទីភ្នាក់ងារសេវាកិច្ចការព្រំដែនប្រទេសកាណាដា ជួបពិភាក្សាបង្កើនទំនាក់ទំនងអន្តរជាតិ និងទំនាក់ទំនងទ្វេភាគី ដើម្បីរួមគ្នាទប់ស្កាត់ និងប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ**ឯកឧត្តម សេរី ជំនះ ៖ យុវជនស្ម័គ្រចិត្ត បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកអនុវត្តកម្មវិធីនានា របស់អគ្គនាយកដ្ឋានយុវជន**EDC ជូនដំណឹងពីការរអាក់រអួលចរន្ត នៅតាមតំបន់មួយចំនួនចាប់ពីថ្ងៃ១០-១៣ ខែមករា**រដ្ឋបាលខេត្តតាកែវ បើកកិច្ចប្រជុំសាមញ្ញលើកទី៨ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥**រដ្ឋបាលបាលខេត្តស្វាយរៀង បេីកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥**តើអ្នកដឹងទេ? ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សុទ្ធអាចដោះស្រាយវិវាទយើងបាន?**នាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋ ដឹកនាំកិច្ចប្រជុំស្ដីពីការបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងផ្សព្វផ្សាយទិសដៅការងាររបស់អង្គសន្និបាតអគ្គនាយកដ្ឋានអន្តោប្រវេសន៍ របស់នាយកដ្ឋានច្រកទ្វារទី២**សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ផ្ញើសារជូន ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន ចូលរួមសោកស្តាយពីគ្រោះធម្មជាតិរញ្ជួយដីនៅតំបន់ស៊ីហ្សាង

USAID  ផ្តល់ជំនួយជាមូលនិធិដល់កម្ពុជាជាង ១៧លានដុល្លារ លើគម្រោងថ្មីៗមួយចំនួន ដើម្បីលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន សកម្មភាពដោះមីន និងប្រយុទ្ធប្រឆាំងជាមួយជំងឺរបេង

ភ្នំពេញ៖ ទីភ្នាក់ងារផ្តល់ជំនួយរបស់សហរដ្ឋអាម៉េរិក ហៅកាត់ថា USAID បានប្រកាសផ្តល់ជំនួយជាមូលនិធិដល់កម្ពុជាប្រមាណជាង ១៧លានដុល្លារ លើគម្រោងថ្មីៗមួយចំនួន ដើម្បីលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន សកម្មភាពដោះមីន និងប្រយុទ្ធប្រឆាំងជាមួយជំងឺរបេង សម្រាប់រយៈពេល៥ឆ្នាំ។

តាមសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃ២២ ខែតុលា ឆ្នាំ២០២៤ នាយិកាទីភ្នាក់ងារផ្តល់ជំនួយរបស់សហរដ្ឋអាម៉េរិក (USAID) លោកស្រី Samantha Power បានឱ្យដឹងថា ដំបូងលោកស្រី បានប្រកាសពីគម្រោងរយៈពេល៥ឆ្នាំ ដើម្បីពង្រឹងការប្រយុទ្ធប្រឆាំងនឹងជំងឺរបេងនៅក្នុងប្រទេសកម្ពុជា ដែលជំងឺនេះបានសម្លាប់មនុស្សរាប់ពាន់នាក់នៅកម្ពុជាជារៀងរាល់ឆ្នាំ។

លោកស្រី បានបន្តថា USAID សន្យាផ្តល់មូលនិធិចំនួន៤លានដុល្លារ សម្រាប់ឆ្នាំដំបូងនៃគម្រោងនេះ ដោយ USAID នឹងសហការជាមួយកម្ពុជាដើម្បីលើកកម្ពស់ការរុករកករណីរោគរបេងសកម្ម ដោយធ្វើការជាមួយសហគមន៍ក្នុងមូលដ្ឋាន ដើម្បីកែលម្អការត្រួតពិនិត្យ និងការធ្វើរោគវិនិច្ឆ័យលើជំងឺរបេង កែលម្អការរាយការណ៍តាមប្រព័ន្ធឌីជីថលនៃករណីជំងឺរបេង និងបង្កើនការទទួលបានការបង្ការ និងការថែទាំជំងឺនេះ។

មួយវិញទៀត លោកស្រី ក៏បានប្រកាសអំពីការសន្យាផ្តល់មូលនិធិចំនួនជាង១លានដុល្លារ សម្រាប់ការងារសហការជាមួយនឹងអង្គការយូនីសេហ្វ និងរាជរដ្ឋាភិបាលកម្ពុជា ដោយការសហការនេះ រួមមាន ការគាំទ្រការអង្កេតថ្នាក់ជាតិដំបូង ដើម្បីវាយតម្លៃកម្រិតនៃធាតុដែកធ្ងន់ ដូចជាជាតិសំណ និងជាតិអាសេនិក ក្នុងចំណោមកុមារ ស្ត្រីមានផ្ទៃពោះ ក្នុងបរិស្ថាន និងផលិតផលផ្សេងៗ។ លទ្ធផលនៃការអង្កេតនេះ នឹងជួយរដ្ឋាភិបាលកម្ពុជាក្នុងការធ្វើការសម្រេចចិត្តដោយផ្អែកលើភស្តុតាង ដើម្បីកែលម្អគោលនយោបាយ ស្តង់ដារ និងបទបញ្ជាទាក់ទងនឹងសារធាតុលោហៈធ្ងន់ៗ ដើម្បីឱ្យប្រជាជនកម្ពុជាមានសុខភាពល្អ ហើយអាចបំពេញការងារដោយពេញលេញ។ ដោយឡែក ចុងក្រោយលោកស្រីប្រកាសផ្តល់មូលនិធិចំនួន១២លានដុល្លារ ដើម្បីគាំទ្រសកម្មភាពដោះមីន រួមទាំងការបោសសម្អាតគ្រាប់មីន និងការអប់រំអំពីគ្រោះថ្នាក់សម្រាប់សហគមន៍មូលដ្ឋានផងដែរ។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ ដៃគូរបស់សហរដ្ឋអាម៉េរិកបានបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទះបានចំនួនជាង១,៥លាន នៅលើទំហំផ្ទៃដីប្រមាណ២៣ម៉ឺនហិកតា នៅប្រទេសកម្ពុជា ហើយការបន្តការងារនេះនឹងជួយសង្គ្រោះជីវិត និងធ្វើឱ្យប្រទេសកម្ពុជាមានសុវត្ថិភាព ហើយប្រជាជនមានសុខភាពល្អ។ ការលើកកម្ពស់សន្តិសុខផ្នែកសុខភាពនៅកម្ពុជា គឺជាផ្នែកសំខាន់មួយនៃយុទ្ធសាស្ត្ររបស់សហរដ្ឋអាម៉េរិក នៅតំបន់ឥណ្ឌា-ប៉ាស៊ីហ្វិក។ មនុស្សទាំងអស់គ្នាមានសុវត្ថិភាពកាន់តែច្រើន នៅពេលដែលជំងឺឆ្លងដូចជាជំងឺរបេងមានកម្រិតទាប ហើយនឹងកាន់តែរឹងមាំ នៅពេលទទួលបានការថែទាំសុខភាពដោយស្មើភាពគ្នា។ ការវិនិយោគទាំងនេះជំរុញផលប្រយោជន៍រួមរបស់យើង ហើយវាបង្ហាញពីភាពជាដៃគូជ្រាលជ្រៅរវាង USAID និងប្រជាជនកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង