**ឯកឧត្តមរដ្ឋមន្រ្តី ឈាង រ៉ា ចូលរួមសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងសុខាភិបាល»**បទវិភាគ៖អនាគតនៃ”កិច្ចសហប្រតិបត្តិការរវាងក្រុមប្រទេសBRICS”គួរឱ្យរំពឹងទុក**#បទវិភាគ៖សម្លឹងមើលភាពធន់និងភាពរស់រវើកនៃពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិនតាមរយៈពិព័រណ៍ទំនិញនាំចេញនាំចូលនៃប្រទេសចិន(ពិព័រណ៍ Caton )**កម្មវិធី«ប្រយោគបុរាណចិនដែលលោក Xi Jinpingចូលចិត្តប្រើ»វគ្គទី៣(ភាសារុស្ស៊ី)ចាក់ផ្សាយតាមប្រព័ន្ធសារព័ត៌មានសំខាន់ៗនៅប្រទេសរុស្ស៊ី**សកម្មភាពផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនដើម្បីអបអរសាទរខួប ៧៥ ឆ្នាំនៃការ បង្កើតទំនាក់ទំនងការទូតរវាងចិននិងរុស្ស៊ីបានរៀបចំធ្វើនៅក្រុង Kazan**ឯកឧត្តមបណ្ឌិត កៅ ថាច អនុញ្ញាតឲ្យប្រតិភូក្រុមហ៊ុនចំនួន ២ ជួបសម្តែងការគួរសម ពិភាក្សាការងារ និងស្វែងរកឱកាសវិនិយោគលើដំណាំបន្លែ**តើកិច្ចសហប្រតិបត្តិការប្រទេស BRICS បាននាំមកនូវអ្វីខ្លះជូនពិភពលោក ?**ឯកឧត្តម ចាន់ សុធា ដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីរបកគំហើញសំខាន់ៗ នៃការវាយតម្លៃកម្មវិធីជាតិសមា្រប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី១**អភិបាលខេត្តតាកែវ ស្នើធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្របសម្រួលក្រៅប្រព័ន្ធតុលាការ រាល់បញ្ហាសងប្រាក់ត្រលប់ទៅវិញ របស់ពលរដ្ឋ**ប្រវត្តិព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក**ទូតហុងគ្រី បង្ហាញនូវការប្ដេជ្ញាចិត្តបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងហុងគ្រី-កម្ពុជាឱ្យកាន់តែរឹងមាំថែមទៀត**ឯកឧត្តម វង សូត សង្ឃឹមថា លទ្ធផលនៃអង្គសន្និសីទពិភពលោកលើកទី២ ស្តីពីអរិយធម៌ចិន​ និងការលើកកម្ពស់ទំនើបភាវូបនីយកម្មពិភពលោក នឹងលើកទឹកចិត្តដល់មនុស្សជាតិ ឱ្យចាកផុតពីភាពខ្វែងគំនិតគ្នា**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញទៅពិនិត្យស្ថាបភាពផ្លូវចំនួនពីរខ្សែ និងទីតាំងសង់ស្ពានមួយកន្លែង ក្នុងភូមិសាស្ត្រខេត្តរតនគិរី**ក្រសួងការងារជូនដំណឹង ស្តីពី ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៤**ឯកឧត្តម ម៉ែន វិបុល និងឯកឧត្តម ប៉េង ពោធិ៍សា អញ្ជើញបើកវេទិកាស្តីពីការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០**រដ្ឋមន្ដ្រីមហាផ្ទៃ ប្រកាសប្រឆាំងដាច់ខាត ចំពោះបុគ្គលទាំងឡាយណា មានបំណងបំផ្លាញ សន្តិភាពនៅកម្ពុជា**ព្យុះត្រូពិច Trami បោកបក់ឆ្ពោះទៅហ្វីលីពីន ជាមួយនឹងភ្លៀងធ្លាក់ខ្លាំង**សមាគមក្លឹបទេសចរណ៍សៀមរាប ចែកលិខិតថ្លែងអំណរគុណដល់ប្រតិបត្តិករ និងអ្នកឧបត្ថម្ភកម្មវិធីទិវាទេសចរណ៍ពិភពលោក និងប្រកាសលទ្ធផលជ័យលាភី វីដេអូឯកសារ**ទិវាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស ឆ្នាំនេះប្រារព្ធឡើង ក្រោមប្រធានបទ «ការអប់រំសីលធម៌តាមវិស័យសាសនា បង្ការទប់ស្កាត់អំពើជួញដូរមនុស្សក្នុងសម័យឌីជីថល»**លោកខាងលិច រិះគន់ចិននៅឯអង្គការសហប្រជាជាតិ ពីបញ្ហាសិទ្ធិមនុស្ស

ទិវាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស ឆ្នាំនេះប្រារព្ធឡើង ក្រោមប្រធានបទ «ការអប់រំសីលធម៌តាមវិស័យសាសនា បង្ការទប់ស្កាត់អំពើជួញដូរមនុស្សក្នុងសម័យឌីជីថល»

ភ្នំពេញ៖ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បានសហការជាមួយមន្ទីរធម្មការ និងសាសនាខេត្ត ដោយទទួលបានការចូលរួមគាំទ្រពី រដ្ឋបាលសាលាខេត្តសៀមរាប អង្គការមូលនិធិអេ២១ប្រចាំនៅកម្ពុជា អង្គការបេសកកម្ម និងយុត្តិធម៌អន្តរជាតិ (IJM) និងអង្គការមូលនិធិអន្តរជាតិហាការ បានរៀបចំទិវាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស ក្រោមប្រធានបទ «ការអប់រំសីលធម៌តាមវិស័យសាសនា បង្ការទប់ស្កាត់អំពើជួញដូរមនុស្សក្នុងសម័យឌីជីថល» នៅបន្ទប់ប្រជុំសាលាខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម តោ គិមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត តំណាង ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត ជាអនុប្រធានអចិន្រ្តៃយ៍ គ.ខ.ប.ជ តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធាន គ.ខ.ប.ជ លោកជំទាវ ស៊ិន ណម សមាជិកាក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត (គ.ក.ស.ក) ព្រមទាំងមានការនិមន្តតំណាងសាសនាព្រះពុទ្ធទាំងពីរគណៈ លោកអ្នកដឹកនាំសាសនាឥស្លាម សាសនាគ្រឹស្ត (ពីរនិកាយ) ពុទ្ធសាសនាមហាយាន និងតំណាងមន្ទីរអង្គភាព ស្ថាប័ន គណៈអភិបាលក្រុង ស្រុក ចៅសង្កាត់ និងអង្គការដៃគូជាតិ អន្តរជាតិ សរុបជាង១៦០អង្គ/រូប នៅសាលាខេត្តសៀមរាប។

នៅក្នុងការប្រារព្ធទិវាជាតិអន្តរសាសនានេះផងដែរ អង្គប្រជុំពិធីបានរៀបចំតាមរបៀបវារៈដូចជា :
១. បានធ្វើការបង្ហាញជូនអំពីសាវតានៃការប្រារព្ធទីវាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស និងរបាយការណ៍សង្ខេបអំពីស្ថានភាពនៃការគ្រប់គ្រងសាសនានៅក្នុងខេត្តសៀមរាប។
២. បានធ្វើការផ្សព្វផ្សាយអំពីបទយកការណ៍ស្តីពី អ្នកកាន់សាសនាផ្សេងៗអំពាវនាវឱ្យរួមគ្នាប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស។
៣. បានធ្វើបទបង្ហាញអំពីយន្តការ រចនាសម្ព័ន្ធ និងរូបភាពនៃអំពីជួញដូរមនុស្សទាំងក្នុងនិងក្រៅប្រព័ន្ធអនឡាញ។
៤. ការឡើងសម្តែង និងមានមតិចូលរួមផ្តល់ឱវាទពីតំណាងសាសនាព្រះពុទ្ធ (គណៈមហានិកាយ និងគណៈធម្មយុត្តិកនិកាយ, តំណាងសាសនាឥស្លាម (គណៈអ៊ីមាំ), តំណាងសាសនាគ្រីស្ត (សហគមន៍កាតូលិកសន្តយ៉ូហាន, និកាយប្រូតេស្តង់) និងតំណាងពុទ្ធសាសនាមហាយាន។
៥. ការចែករំលែកបទពិសោធន៍អំពីការជួញដូរ និងការកេងប្រវ័ញ្ចកម្លាំងពលកម្ម នៅប្រទេសម៉ាឡេស៊ី (ការធ្វើចំណាកស្រុកតាមរយៈមេខ្យល់) ដោយអតិថិជនរបស់អង្គការ IJM។

បន្ទាប់ពីស្តាប់បទបង្ហាញរួច លោកស្រី ម៉ននី រង្សី បានស្នើឱ្យមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក និងអ្នកពាក់ព័ន្ធពង្រឹងទៅលើការគ្រប់គ្រង និងផ្សព្វផ្សាយឱ្យកាន់តែទូលាយបន្ថែមទៀតអំពីការទប់ស្កាត់ការធ្វើចំណាកស្រុកខុសច្បាប់។ បានអំពាវនាវដល់សាសនាទាំងអស់ក្នុងខេត្តឱ្យដាក់បញ្ចូលខ្លឹមសារអប់រំពាក់ព័ន្ធនឹងការប្រឆាំងការជួញដូរមនុស្សទៅក្នុងកម្មវិធីអប់រំរបស់សាសនានីមួយៗ និងបានជំរុញឱ្យអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ជួយបង្កលក្ខណៈ ឱ្យមានការធ្វើសកម្មភាពបែបសាសនា ក្នុងគោលដៅអប់រំសង្គម ឱ្យមានសុវត្ថិភាពនៅតាមបណ្តា ភូមិ ឃុំ សង្កាត់ទូទាំងខេត្ត ដែលនឹងជួយដល់សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ ក្នុងសង្គម ដោយសារតែមនុស្សមានការអប់រំនិងសណ្តាប់ធ្នាប់ល្អ។ លោកស្រីបានគូសបញ្ជាក់បន្ថែមថា តំណាងសាសនានីមួយៗដែលបានធ្វើការសម្តែង និងមានមតិចូលរួម បានធ្វើលើកឡើងអំពីការព្រួយបារម្មណ៍លើបញ្ហានៃការរំលោភបំពានផ្លូវភេទលើកុមារ ពិសេសតាមប្រព័ន្ធអនឡាញ និងបេ្តជ្ញាចូលរួមអប់ទំផ្សព្វផ្សាយ ទប់ស្កាត់ ផ្តល់កិច្ចសហការជាមួយអាជ្ញាធរមានសត្ថកិច្ចក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅតាមទម្រង់នៃសាសនានីមួយៗផងដែរ ៕    

អត្ថបទដែលជាប់ទាក់ទង