**សម្តេច ឃួន សុដារី គាំទ្រការរៀបចំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី៩ ស្តីពីសុខភាពសកលនៅឆ្នាំ២០២៦ សហការរៀបចំដោយគណៈកម្មការទី៨សភា ជាមួយនឹង WHO**រដ្ឋបាលខេត្តព្រះសីហនុ ជូនដំណឹងស្តីពីការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងខេត្តព្រះសីហនុ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ**គណះកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ចេញផែនការណែនាំ​ ស្ដីពី​ការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ​ ឆ្នាំម្សាញ់​ សប្តស័ក​ ព.ស​.២៥៦៩​ គ.ស​.២០២៥**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ និងឯកឧត្តម អ៊ុំ រាត្រី អញ្ជើញចូលរួមពិធីបុណ្យសព ពលករខ្មែរ ឈ្មោះ មាស សាវ៉ាង ដែលបានទទួលមរណភាព ដោយសារការរញ្ជួយដីក្នុងប្រទេសថៃ**គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក រួមចំណែកទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ**នាវេលាម៉ោង ៤ និង ៤៨នាទីទៀបភ្លឺ ជាពេលវេលាកំណត់ទទួលទេវតាឆ្នាំថ្មី ព្រះនាម «គោរាគទេវី»**សម្តេចប្រធានរដ្ឋសភា សង្ឃឹមថា AFPPD នឹងពង្រីកវិសាលភាពការងារនៅកម្ពុជា ដើម្បីសុខុមាលភាពប្រជាពលរដ្ឋ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើសេវាសាធារណៈក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី**គណៈប្រតិភូយោធភូមិភាគ៥ នៃកងទ័ពប្រជាជាជនវៀតណាម អញ្ជើញសួរសុខទុក្ខ និងជូនពរថ្នាក់ដឹកនាំខេត្តរតនគិរី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មៃរ**ខេត្តបន្ទាយមានជ័យ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អនុមោទនា ពិធីបុណ្យខួបលើកទី ៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក**រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**ក្រសួងអប់រំ ណែនាំឱ្យលេងល្បែង និងរបាំប្រជាប្រិយខ្មែរ ក្នុងឱកាសត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ នៅតាមគ្រឹះស្ថានសិក្សា**រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**យោធាចិន ចាប់ផ្ដើមធ្វើសមយុទ្ធរួមគ្នានៃកងទ័ពជើងគោក ជើងទឹក និងកងកម្លាំងរ៉ុក្កែត នៅជុំវិញកោះតៃវ៉ាន់**ករណីរំលោភសេពសន្ថវៈកាលពីឆ្នាំ២០២៣ នៅស្រុកមោងឫស្សី ចាប់ខ្លួនជនត្រូវចោទបានហើយ**ឃាត់ខ្លួនជនសង្ស័យ ១៥នាក់ ពាក់ព័ន្ធករណីកាន់កាប់ដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងភូមិសាស្ត្រស្រុកបាទី**ក្មេងទំនើងប្រយ័ត្ន ចូលឆ្នាំក្នុងពន្ធនាគារ!**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់អាស៊ីអាគ្នេយ៍នៅខែមេសានេះ

ឯកឧត្តម វង សូត សង្ឃឹមថា លទ្ធផលនៃអង្គសន្និសីទពិភពលោកលើកទី២ ស្តីពីអរិយធម៌ចិន​ និងការលើកកម្ពស់ទំនើបភាវូបនីយកម្មពិភពលោក នឹងលើកទឹកចិត្តដល់មនុស្សជាតិ ឱ្យចាកផុតពីភាពខ្វែងគំនិតគ្នា

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ៦រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា បានអនុញ្ញាតឱ្យ​ លោក Huang Kejin ប្រធានប្រតិបត្តិសមាគមសភាពាណិជ្ជកម្មខេត្តហ្វូជាន នៃសាធារណរដ្ឋប្រជាមានិតចិន អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាស ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា គ្រោងនឹងអញ្ជើញធ្វើដំណើរបំពេញបេសកកម្មចូលរួមក្នុងសន្និសីទពិភពលោកលើកទី២ស្តីពីអរិយធម៌ចិន​ និងការលើកកម្ពស់ទំនើបភាវូបនីយកម្មពិភពលោក ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ នាក្រុង Nanping ខេត្ត Fujian នៃសាធារណរដ្ឋប្រជាមានិតចិន។

គួរបញ្ជាក់ថា ឯកឧត្តម វង សូត អនុប្រធានទី២ នឹងឡើងថ្លែងសុន្ទរកថាក្នុងពិធីបើកសន្និសីទពិភពលោកលើកទី២ ដែលរៀបចំដោយសមាគមចិនសម្រាប់ការយល់ដឹងអន្តរជាតិ (CAFIU) ដែលជាព្រឹត្តិការណ៍មួយសម្រាប់ពិភពលោកត្រូវមានការរួបរួមគ្នា និងពិភាក្សាកាន់តែមានភាពស៊ីជម្រៅជាមួយបណ្តាអ្នកនយោបាយ អ្នកសិក្សាស្រាវជ្រាវ សង្គមស៊ីវិល ដែលមកពីប្រទេសនានា អំពីបញ្ហាប្រឈមផ្សេងៗ សម្រាប់ការរៀនសូត្រពីវប្បធម៌នានា ដើម្បីនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍ។

ក្នុងជំនួបពិភាក្សានោះដែរ ឯកឧត្តម វង សូត សង្ឃឹមថា លទ្ធផលនៃអង្គសន្និសីទនឹងរួមចំណែកលើកទឹកចិត្តដល់មនុស្សជាតិ ឱ្យចាកផុតពីភាពខ្វែងគំនិតគ្នា តាមរយៈការរៀនសូត្រពីគ្នាទៅវិញទៅមកនូវវប្បធម៌ អរិយធម៌ចម្រុះ ដើម្បីធ្វើជាស្ពានតភ្ជាប់អរិយធម៌មនុស្សជាតិរួមគ្នា និងរួមគ្នាបង្កើនការយល់ដឹង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដើម្បីឆ្ពោះទៅកសាងសហគមន៍ជោគវាសនារួមគ្នា​ ៕

អត្ថបទដែលជាប់ទាក់ទង