**ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ រដ្ឋបាលខេត្តកំពង់ស្ពឺ នឹងរៀបចំហេដ្ឋារចនាសម្ព័ន្ធដែលគាំទ្រទៅដល់បរិស្ថាន និងជីវភាពរបស់សហគមន៍តំបន់ការពារធម្មជាតិខ្នងផ្សារ**អភិបាលខេត្តកំពង់ធំ៖ លទ្ធផលការងារសុខាភិបាលដែលសម្រេចបានក្នុងឆ្នាំ២០២៤កន្លងទៅនេះ មានការរីកចម្រើនគួរឱ្យកត់សំគាល់**ឯកឧត្ដមអូន ព័ន្ធមុនីរ័ត្ន៖ ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា បាននិងកំពុងស្ថិតលើមាគ៌ាដ៏ត្រឹមត្រូវ**UN ចោទប្រកាន់អ៊ីស្រាអែលពីបទប្រព្រឹត្ត «អំពើប្រល័យពូជសាសន៍» ប្រឆាំងនឹងជនជាតិប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា**អភិបាលខេត្តកំពង់ចាម អះអាងថា សំណង់ទ្វារទឹកព្រែកតាយី ដែលមានលិទ្ធភាពស្តុកទឹកបានជាង ៤០ម៉ឺន ម៉ែត្រគូប នឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥នេះ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការងារសន្តិសុខតាមបណ្ដោយព្រំដែននៃរដ្ឋបាលខេត្តជាប់ព្រំដែនវៀតណាម ថៃ និងឡាវ**សម្តេចធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភសម្ភារប្រើប្រាស់មួយចំនួន ជូនអង្គភាព តំបន់ប្រតិបត្តិការសឹងរងព្រះវិហារ**ផ្លូវជាតិលេខ១ (ភ្នំពេញ-ស្វាយរៀង-បាវិត) ជាផ្លូវយុទ្ធសាស្រ្តសេដ្ឋកិច្ចយ៉ាងសំខាន់!**ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋបាលខេត្តជាប់ព្រំដែនប្រទេសវៀតណាម ថៃ និងប្រទេសឡាវ ស្តីពីការងារសន្តិសុខតាមព្រំដែន**ក្រសួងបរិស្ថាន៖ ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី១៣ ខែមីនា ចាប់ពីម៉ោង ៦ ព្រឹក ដល់ម៉ោង ៦ ល្ងាច គឺ “ល្អណាស់”**ធនាគារជាតិនៃកម្ពុជា ជូនដំណឹង​ស្តីពី​ ការដាក់ឱ្យដំណេីរការសេវាអេឡិចត្រូនិច​ សម្រាប់ធុរកិច្ច​ សម្រាប់ការស្នេីសុំអាជ្ញាបណ្ណអាជីវកម្មប្តូរប្រាក់**អាណិតណាស់! ផ្លូវចិត្តប៉ះទង្គិច ព្រោះសម្តីមនុស្សជុំវិញខ្លួន**ការិយាល័យប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មកំពូលរបស់ឥណ្ឌា បានឱ្យដឹងថា អាជ្ញាធរបានចាប់ខ្លួន អ្នកគ្រប់គ្រងម្នាក់នៃទីផ្សារជួញដូរ crypto ទៅតាមសំណើពីសហរដ្ឋអាមេរិក ដោយចោទប្រកាន់ពីបទសមគំនិត ក្នុងការលាងលុយកខ្វក់**មន្ត្រីជាន់ខ្ពស់វិមានក្រឹមឡាំងបាននិយាយថា បទឈប់បាញ់រយៈពេល ៣០ ថ្ងៃដែលស្នើឡើងដោយសហរដ្ឋអាមេរិក និងទទួលយកដោយអ៊ុយក្រែន នឹងជួយដល់ទីក្រុង Kyiv ដោយផ្តល់ការសម្រាកដល់យោធារបស់ខ្លួន**លោក Zhao Leji អញ្ជើញសួរសុខទុក្ខអ្នកប្រកបអាជីពខាងវិស័យសារព័ត៌មានដែលចូលរួមការផ្សាយដំណឹងអំពីមហាសន្និបាតលើកទី៣នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤**បទវិភាគ៖”ធ្វើពហិការចំពោះទំនិញអាមេរិក” ការគំរាមកំហែងខាងពន្ធគយរបស់លោកត្រាំធ្វើឱ្យប្រជាជនអឺរ៉ុបខឹងសម្បា**សំណួររបស់លោក Xi Jinping ក្នុងអំឡុងពេលមហាសន្និបាតសភាទាំងពីរ**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងទិសដៅអនុវត្តការងារបន្ត ឆ្នាំ២០២៥ របស់នាយកដ្ឋានបញ្ជិកា និងភាគទាន នៃប.ស.ស.**រុស្ស៊ីនិយាយថា ខ្លួនបានដណ្តើមយកទីក្រុងសំខាន់ក្នុងតំបន់ Kursk មកវិញ ខណៈដែលលោក Trump និយាយថាសន្តិភាពគឺអាស្រ័យលើរុស្ស៊ី!**ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា ណែនាំដល់ប្រធានមន្ទីរសាធារណការខេត្តព្រះសីហនុថ្មី ឱ្យប្រកាន់ខ្ជាប់នូវកិច្ចខិតខំប្រឹងប្រែង និងបំពេញការងារប្រកបដោយភាពបុរេសកម្ម

អភិបាលខេត្តតាកែវ ស្នើធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្របសម្រួលក្រៅប្រព័ន្ធតុលាការ រាល់បញ្ហាសងប្រាក់ត្រលប់ទៅវិញ របស់ពលរដ្ឋ

ភ្នំពេញ៖ ក្នុងឱកាសជួបសំណេះសំណាលពិភាក្សាការងារ ជាមួយប្រតិភូធនាគារជាតិនៃកម្ពុជាសាខាខេត្តតាកែវ និងសាខាគ្រឹះស្ថានធនាគារ និងហិរញ្ញ ក្នុងខេត្តតាកែវ នៅថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ ២០២៤នេះ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានស្នើឱ្យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ ដែលកំពុងតែប្រតិបត្តិការ សូមបន្តដោះស្រាយក្រៅប្រពន្ធតុលាការ រាល់បញ្ហាកើតឡើងរវាងប្រជាពលរដ្ឋ ដែលបានខ្ចីប្រាក់ហើយមានបញ្ហាសងត្រលប់ទៅវិញ។

ឯកឧត្តមអភិបាលខេត្តតាកែវ បានថ្លែងបន្តថា បច្ចុប្បន្ននេះមានបងប្អូនប្រជាពលរដ្ឋមួយចំនួន កំពុងតែមានបញ្ហាហិរញ្ញវត្ថុ ឬលំហូរសាច់ប្រាក់ ដែលនាំឱ្យការសងត្រលប់ទៅធនាគារ ឬមីក្រូហិរញ្ញវត្ថុ មានការយឹតយ៉ាវ ដូច្នោះធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ត្រូវធ្វើការសម្របសម្រួលគ្រប់បែបយ៉ាងក្រៅប្រព័ន្ធតុលាការជាមួយភាគីអ្នកខ្ចី ដោយជៀសវាងការដាក់ពាក្យបណ្ដឹងទៅតុលាការ ដើម្បីចាត់ការបញ្ហានេះ។

ឯកឧត្តមអភិបាលខេត្តតាកែវ បានបន្ថែមថា កន្លងមកមានបញ្ហាមួយចំនួន បានកើតឡើងរវាងភាគីធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាមួយប្រជាពលរដ្ឋ ដែលបានខ្ចីប្រាក់ រហូតមានការបង្ហោះតាមបណ្ដាញសង្គមជាដើម។ ដើម្បីលុបបំបាត់បញ្ហានេះ ភាគីទាំង២ ត្រូវជួបជជែកដោះស្រាយគ្នា និងមានការយោគយល់អធ្យាស្រ័យឱ្យគ្នា ទើបបញ្ហានេះមិនអាចទៅដល់តុលាការបាន។

នៅក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តតាកែវ ក៏បានណែនាំដល់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ មុននឹងសម្រេច ឱ្យបងប្អូនប្រជាពលរដ្ឋធ្វើការខ្ចីប្រាក់ សូមពិនិត្យមើលឱ្យបានច្បាស់លាស់ថា ពួកគាត់យកលុយទៅប្រកបមុខរបបអ្វី ដើម្បីធ្វើយ៉ាងណាជៀសវាងមានបញ្ហា ពេលដែលសងត្រលប់មកវិញ ហើយមានការប្ដឹងផ្ដល់គ្នាទៅតុលាការដើម្បីដោះស្រាយបញ្ហា។

ឆ្លើយតបទៅនឹងការលើកឡើងរបស់ ឯកឧត្តម អភិបាលខេត្តតាកែវ ភាគីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានយល់ព្រមទៅនឹងសំណើររបស់ ឯកឧត្តម អភិបាលខេត្ត ដែលបានស្នើឱ្យភាគីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្របសម្រួលដោះស្រាយក្រៅប្រព័ន្ធតុលាការ ជាមួយប្រជាពលរដ្ឋដែលខ្ចីប្រាក់ហើយមានបញ្ហាសងត្រលប់មកវិញ ៕

អត្ថបទដែលជាប់ទាក់ទង