**នាយករដ្ឋមន្ត្រីថៃ បដិសេធពីការជ្រៀតជ្រែក ក្នុងការដោះស្រាយជម្លោះដីធ្លីដ៏ល្បីចំនួនពីរ**បណ្ឌិត កៅ ថាច ចង់ឃើញសិប្បកម្មកែច្នៃកសិផលខ្មែរ និងត្រីសាច់ក្នុងស្រុកមានឧត្តមភាពខ្ពស់អាចផ្គត់ផ្គង់លើទីផ្សារប្រកបដោយនិរន្តភាព**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និង លើកផែនការសកម្មភាពការងារឆ្នាំ២០២៥ របស់ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី»**ក្រសួងមុខងារសាធារណៈ ប្រជុំពិភាក្សាត្រៀមរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិលចំនួន៤ ក្រសួង ស្ថាប័ន**កម្ពុជា និងជប៉ុន ចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន**ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី៖ ក្រសួងឧស្សាហកម្មដាក់ចេញទិសដៅយុទ្ធសាស្ត្រចំនួន៧ ដើម្បីសម្រេចយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងនគរបាលក្រោមឱវាទប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមីនា ឆ្នាំ២០២៥ និងផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ**រដ្ឋបាលខេត្តកំពង់ចាម ដាក់ផែនការចាត់តាំងអនុវត្តសកម្មភាពរៀបចំសង្ក្រាន្ត ដើម្បីអបអរសាទរចូលឆ្នាំថ្មី និងបង្កលក្ខណៈឱ្យសប្បាយរីករាយជូនប្រជាពលរដ្ឋ**អគ្គនាយកធនាគារ ARDB អញ្ជើញផ្សព្វផ្សាយស្តីពីឥណទានដល់សហគមន៍ដាំបន្លែ ចិញ្ចឹមសត្វ ក្នុងស្រុកស្ទោងខេត្តកំពង់ធំ និងខេត្តសៀមរាប**ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងសង្គមកិច្ច**មហាយក្សចិន នៅតែជាប្រទេសដែលគំរាមកំហែងកំពូលទាំងផ្នែកយោធា និងតាមអ៊ីនធឺណិតចំពោះសហរដ្ឋអាម៉េរិក**នាយករដ្ឋមន្ត្រីថៃ បានឆ្លងផុតការបោះឆ្នោតដកសេចក្ដីទុកចិត្តនៅក្នុងរដ្ឋសភាយ៉ាងងាយស្រួល**លោក JD Vance នឹងដឹកនាំគណៈប្រតិភូអាមេរិក ធ្វើទស្សនកិច្ចទៅកាន់ដែនដី Greenland នៅក្នុងសប្ដាហ៍នេះ**សម្តេចធិបតី សង្ឃឹមថា ឆ្នាំ២០២៥នេះ នឹងអាចឈានទៅដល់ការសម្អាតខេត្តព្រះសីហនុ ជាកន្លែងសុវត្ថិភាពល្អ**វៀតណាម នឹងកាត់បន្ថយពន្ធរបស់ខ្លួនលើផលិតផលអាម៉េរិកមួយចំនួន រួមទាំងឧស្ម័នធម្មជាតិរាវ LNG និងរថយន្ត**សហរដ្ឋអាម៉េរិក ឈានដល់កិច្ចព្រមព្រៀងទាំងជាមួយអ៊ុយក្រែន និងរុស្ស៊ី ដើម្បីផ្អាកការវាយប្រហារនៅសមុទ្ទ និងហេដ្ឋារចនាសម្ព័ន្ធថាមពល **យ៉ាងហោចណាស់មនុស្ស១៨នាក់បានបាត់បង់ជីវិត ដោយសារភ្លើងឆេះព្រៃនៅទូទាំងតំបន់ភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង**អ្នកនាំពាក្យ៖ សាធារណជនសូមពិនិត្យនិងតាមដានការប្រែប្រួលគុណភាពខ្យល់ តាមប្រព័ន្ធផ្សព្វផ្សាយរបស់ក្រសួងបរិស្ថាន ព័ត៌មានផ្ទាល់តាមរយៈឧបករណ៍នៅទូទាំងប្រទេស**ប្រធានាធិបតីអ៊ុយក្រែនអះអាងថា ប្រទេសរុស្ស៊ីអាចមានឥទ្ធិពល លើសមាជិកនៃរដ្ឋបាលសហរដ្ឋអាមេរិក “តាមរយៈព័ត៌មាន”**នាយករដ្ឋមន្ត្រីអ៊ីស្រាអែល កំពុងរៀបចំផែនការវាយលុកលើដីថ្មីដ៏ធំមួយ ដែលគ្រោងនឹងដណ្តើមយកទឹកដីដ៏ធំនៅក្នុងតំបន់ហ្គាហ្សា

រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken ទទូចឱ្យអ៉ីស្រាអែល ព្យាយាមបិទបញ្ចប់សង្រ្គាមនៅតំបន់ហ្កាហ្សា

ហ៊្សេរុយសាឡិម៖ នាថ្ងៃពុធ ទី២៣ ខែតុលា រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken បានទទូចឱ្យអ៉ីស្រាអែល ព្យាយាមបិទបញ្ចប់សង្រ្គាមនៅតំបន់ហ្កាហ្សា តាមរយៈការប្រើប្រាស់ឱកាស ដែលបង្កើតឡើងដោយការស្លាប់នៃមេដឹកនាំហាម៉ាស លោក Yahya Sinwar និងការបំផ្លិចបំផ្លាញសមត្ថភាពមួយភាគធំ របស់ក្រុមហាម៉ាស ក្នុងជម្លោះរយៈពេលជាង​១ឆ្នាំមកនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

លោក Blinken បាននិយាយថា អ៉ីស្រាអែល បានទទួលជោគជ័យ ក្នុងការធានាថា មិនអាចមានការកើតឡើងម្តងទៀតឡើយ នូវព្រឹត្តិការណ៍ឆ្មក់វាយប្រហារទ្រង់ទ្រាយធំ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដែលបានបង្កជាសង្រ្គាមហ្កាហ្សា ហើយអ៉ីស្រាអែលឥឡូវនេះ គួរតែងាកទៅផ្តោតលើការនាំយកចំណាប់ខ្មាំងចំនួន ១០១នាក់ ដែលនៅសល់ ត្រឡប់មកវិញ រួចបញ្ចប់ការប្រយុទ្ធគ្នា។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន មុនពេលបន្តទស្សនកិច្ចទៅកាន់ ទីក្រុងរីយ៉ាដនៃប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាគោលដៅបន្ទាប់ ក្នុងដំណើរទស្សនកិច្ចរបស់លោក នៅតំបន់មជ្ឈិមបូព៌ា លោកប្រមុខការទូតអាមេរិក បាននិយាយដូច្នេះថា «ឥឡូវគឺជាពេលដែល ត្រូវប្រែក្លាយភាពជោគជ័យទាំងនោះ ទៅជាជោគជ័យយុទ្ធសាស្រ្ត ដែលរឹងមាំយូរអង្វែងមួយ។ អ្វីដែលសំខាន់ នាពេលនេះ ចាំបាច់គួរផ្តោតទៅលើ ការនាំយកចំណាប់ខ្មាំងត្រឡប់មកផ្ទះវិញ ហើយបិទបញ្ចប់សង្រ្គាម ព្រមទាំងមានផែនការច្បាស់លាស់មួយ សម្រាប់អ្វីដែលត្រូវកើតឡើងបន្ទាប់»។

គួរបញ្ជាក់ថា សង្រ្គាមរបស់អ៉ីស្រាអែល បានបង្កភាពវិនាសហិនហោច នៅទូទាំងតំបន់ហ្កាហ្សា និងបានបង្ខំឱ្យប្រជាជនប៉ាឡេស្ទីនភាគច្រើន ត្រូវពាត់ប្រាសពីផ្ទះសម្បែងរបស់ពួកគេ ហើយស្នាក់នៅតាមកន្លែងជ្រកកោនបណ្តោះអាសន្ន។ រដ្ឋាភិបាលអ៉ីស្រាអែល មិនទាន់​មានចក្ខុវិស័យច្បាស់លាស់ណាមួយនៅឡើយទេ សម្រាប់តំបន់ហ្កាហ្សានៅក្រោយសង្រ្គាម ក្រៅតែពីគោលដៅត្រូវធ្វើយ៉ាងណា កម្ទេចកម្លាំងប្រដាប់អាវុធ និងសមត្ថភាពដឹកនាំរបស់ក្រុមហាម៉ាស នៅហ្កាហ្សា៕

អត្ថបទដែលជាប់ទាក់ទង