**ឆ្នាំនេះ រាជរដ្ឋាភិបាលសម្ដេចធិបតី រកបានកូនចៅអ្នកភូមិ ប្រមាណ ៧០០នាក់ ឱ្យត្រៀមទៅបំពេញការងារប៉ុស្តិ៍នគរបាល នៅស្រុកកំណើត**លោក ឡុង ឌីម៉ង់៖ ខេត្តព្រះសីហនុ មានអត្រាកំណើនសេដ្ឋកិច្ច៦ភាគរយ**រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នឹងដឹកនាំគណៈប្រតិភូ ចូលរួមវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២៥ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសម៉ាឡស៊ី ចាប់ថ្ងៃទី១៧-២១ ខែមករា ឆ្នាំ២០២៥**ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បើកកិច្ចប្រជុំពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគចំនួន ១៧គម្រោង**ឯកឧត្តម ជា សុមេធី និងលោកជំទាវ ជា ផល្គុន អញ្ជើញទស្សនកិច្ច នៅមជ្ឈមណ្ឌលកុមារកំព្រាខេត្តប៉ៃលិន និងមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តប៉ៃលិន**ឯកឧត្តម ស៊ុន ចាន់ថុល ដឹកនាំកិច្ចប្រជុំរបស់ក្រុមប្រឹក្សាជាតិភស្ដុភារកម្មដើម្បីពិនិត្យពិភាក្សាលើសូចនាករគន្លឹះ “ពិន្ទុនៃសន្ទស្សន៍ប្រតិបត្តិការភស្តុភារកម្ម”**បទវិភាគ៖កិច្ចសហប្រតិបត្តិការឬការបដិបក្ខគ្នា រដ្ឋាភិបាលអាមេរិកអាណត្តិថ្មីត្រូវគិតពិចារណាឱ្យបានហ្មត់ចត់**ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ចុះពិនិត្យខ្សែផ្លូវដែលគ្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ នៅតំបន់ដីសម្បទានសង្គមកិច្ច ក្នុងឃុំក្រយា ស្រុកសន្ទុក**អ្នកឃ្លាំមើលទីផ្សារអាមេរិកប្តឹងលោក Elon Musk ជុំវិញការចោទប្រកាន់ថាមិនបានបង្ហាញពីការទិញភាគហ៊ុនដំបូងរបស់ខ្លួនក្នុង Twitter នៅដើមឆ្នាំ២០២២**អ៊ីស្រាអែល និងក្រុមហាម៉ាស់ ជិតឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអ៊ីស្លាមអ៊ីរ៉ង់ប្រចាំនៅកម្ពុជា**នាយករដ្ឋមន្ត្រីបារាំង ប្តេជ្ញាផ្តោតលើស្ថិរភាព ការសន្ទនា កំណែទម្រង់ប្រាក់សោធននិវត្តន៍**ឯកឧត្ដមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារ របស់អនុគណៈកម្មការខ្លឹមសារ នៃគណៈកម្មការរៀបចំសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ**ឧបនាយករដ្ឋមន្ត្រី នេត សាវឿន ណែនាំឱ្យធ្វេីការបង្ក្រាបបទល្មើសដែលប៉ះពាល់ធ្ងន់ធ្ងរដល់សង្គម ដូចជាគ្រឿងញៀន និងល្បែងអនឡាញខុសច្បាប់**ប្រមុខការទូតរុស្សុី៖ ភាពជាដៃគូរវាងរុស្ស៊ី-ចិន ជាគន្លឹះនៃស្ថិរភាពពិភពលោក**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជួបសំណេះសំណាលជាមួយសិស្សមន្រ្តីដែលទើបប្រឡងជាប់ និងត្រៀមខ្លួនចូលរៀននៅសាលាភូមិន្ទរដ្ឋបាល ជាង២០០នាក់**រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ លើកទី១៨**រដ្ឋបាលលោក Biden ចាត់ទុកគុយបាជារដ្ឋឧបត្ថម្ភភេរវកម្ម**តួនាទី ភារកិច្ច សិទ្ធិអំណាចក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម និងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងព្រំដែនគោកកម្ពុជា-វៀតណាម

អ្នកជំនាញបញ្ជាក់ថា BRICS ផ្តល់មូលនិធិជំនួស ជម្រើសការទូតសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍

បរទេស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែតុលាថា អ្នកជំនាញជនជាតិអាហ្រ្វិកខាងត្បូងម្នាក់បានបញ្ជាក់ថា BRICS បានផ្តល់ជម្រើសថវិកាបន្ថែមទៀត ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍ក្នុងប្រទេសកំពុងរីកចម្រើន និងពង្រឹងសំឡេងរបស់ Global South ក្នុងទំនាក់ទំនងអន្តរជាតិ។

លោក Emmanuel Matambo នាយកស្រាវជ្រាវនៃមជ្ឈមណ្ឌលសម្រាប់ការសិក្សាអាហ្រ្វិក-ចិននៅសាកលវិទ្យាល័យ Johannesburg បានធ្វើការកត់សម្គាល់ក្នុងអំឡុងពេលបទសម្ភាសន៍ថ្មីៗនេះជាមួយស៊ីនហួ។

លោក Matambo បានកត់សម្គាល់ថា BRICS បានផ្តល់ជម្រើសថវិកាជំនួសសម្រាប់ទីផ្សារដែលកំពុងរីកចម្រើន និងប្រទេសកំពុងអភិវឌ្ឍន៍ ដែលអនុញ្ញាតឱ្យពួកគេដោះស្រាយបញ្ហាដូចជា ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ វិបត្តិថាមពល និងការប្រែប្រួលអាកាសធាតុ។

លោក​បាន​បន្ត​ថា​ នេះ​ជា​រឿង​សំខាន់​ព្រោះ​ប្រទេស​ទាំងនេះ​តែងតែ​ប្រឈម​នឹង​លក្ខខណ្ឌ​តឹងរ៉ឹង​ពី​ស្ថាប័ន​លោកខាងលិច​ដូចជា​ធនាគារពិភពលោក​និង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF)​។

លោកបានកត់សម្គាល់ថា ការអភិវឌ្ឍន៍ដ៏សំខាន់បំផុតក្នុងន័យនេះគឺការបង្កើតធនាគារអភិវឌ្ឍន៍ថ្មីក្នុងឆ្នាំ២០១៥ ដែលផ្តល់ប្រាក់កម្ចីអំណោយផលជាងប្រាក់កម្ចីពី IMF ឬធនាគារពិភពលោក។

អ្នកជំនាញរូបនេះបានបន្តថា BRICS ជំរុញឱ្យមានការបង្កើតសណ្តាប់ធ្នាប់អន្តរជាតិដែលត្រឹមត្រូវ និងស្ថិរភាពជាងមុន ដោយផ្អែកលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច សន្តិសុខនយោបាយ និងការផ្លាស់ប្តូរវប្បធម៌។

លោកបានកត់សម្គាល់ថា BRICS បានកោះប្រជុំកំពូលរួមវិសាមញ្ញកាលពីខែវិច្ឆិកាឆ្នាំមុន ដើម្បីដោះស្រាយស្ថានការណ៍នៅហ្គាហ្សា។ មេដឹកនាំដែលចូលរួមកិច្ចប្រជុំកំពូលបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពប៉ាឡេស្ទីន-អ៊ីស្រាអែល ហើយបានថ្កោលទោសរាល់អំពើហឹង្សាលើជនស៊ីវិល។

លោលោកបានបន្ថែម​ថា​ រណសិរ្ស​ការទូត​បង្រួបបង្រួម​នេះ​បាន​ពង្រឹង​សំឡេង​អន្តរជាតិ​របស់ BRICS។

ក្នុង​ឆ្នាំ២០០៦ រដ្ឋមន្ត្រី​ការបរទេស​ប្រេស៊ីល រុស្ស៊ី ឥណ្ឌា និង​ចិន​បាន​បើក​កិច្ច​ប្រជុំ​មួយ​ដែល​បង្ហាញ​ពី​ការ​ចាប់​ផ្តើម​កិច្ច​សហប្រតិបត្តិការ BRIC។ ជាការឆ្លើយតបទៅនឹងវិបត្តិហិរញ្ញវត្ថុអន្តរជាតិឆ្នាំ២០០៨ មេដឹកនាំនៃប្រទេសទាំងបួនបានបើកកិច្ចប្រជុំនៅប្រទេសរុស្ស៊ីក្នុងខែមិថុនាឆ្នាំ២០០៩ ហើយបានបើកដំណើរការជាផ្លូវការនូវយន្តការសហប្រតិបត្តិការ BRIC។

នៅខែធ្នូ ឆ្នាំ២០១០ ប្រទេសទាំងបួនបានទទួលស្គាល់ជាផ្លូវការនូវអាហ្រ្វិកខាងត្បូងក្នុងការដាក់ជាក្រុម ដោយប្រែក្លាយ BRIC ទៅជា BRICS។ នៅក្នុងកិច្ចប្រជុំកំពូលកាលពីឆ្នាំមុន ក្រុមនេះបានធ្វើការសម្រេចចិត្តដ៏សំខាន់មួយលើការពង្រីកបន្ថែមទៀត។

អ្នកជំនាញបានបញ្ជាក់ថា BRICS ចាត់ទុកសមាជិកនីមួយៗស្មើភាពគ្នាក្នុងការសម្រេចចិត្ត ហើយប្រទេសនានាត្រូវបានទាក់ទាញចំពោះរចនាសម្ព័ន្ធសមភាពនេះ។

អត្ថបទដែលជាប់ទាក់ទង