រដ្ឋសភាកម្ពុជា ប្រកាសលទ្ធផលនៃការចូលរួមរបស់ គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ក្នុងមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ នៅឡាវ
ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន (អាយប៉ា) លើកទី៤៥ នៅទីក្រុងវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤។
តាមសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ក្នុងការដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភា បានធ្វើឡើង តបតាមការអញ្ជើញរបស់ឯកឧត្តម សាយសំផន ភុមវិហាន (Xaysomphone Phomvihane) ប្រធានរដ្ឋសភានៃ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងជាប្រធានអោយប៉ាលើកទី៤៥ ៕