PPIU ចុះអនុស្សរណៈជាមួយវិស័យឯកជន ជួយផ្ដល់អាហាររូបករណ៍ ការសិក្សាជំនាញខ្លីៗ និងផ្ដល់ការងារជូននិស្សិតកម្ពុជា
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន ភីធីធី (ខេមបូឌា) ដើម្បីបង្កើតកិច្ចសហប្រតិបត្តិលើការផ្ដល់អាហាររូបករណ៍ ការផ្តល់ការងារជូននិស្សិតកម្ពុជា។
ពិធីចុះអនុស្សរណៈនេះធ្វើឡើងនៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) ក្រោមអធិបតីភាពលោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្ដមបណ្ឌិត ហុង គឹមជាង អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។
ក្នុងកិច្ចសហប្រតិបត្ដិការនេះដែរ ភាគីទាំងពីរបានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ PPIU–PTT (Amazon) ហើយបានឯកភាពគ្នាលើចំណុចសំខាន់ៗ រួមមាន៖ ការផ្ដល់អាហាររូបករណ៍ ការផ្តល់ការងារជូននិស្សិត។ ជាងនេះទៅទៀត កិច្ចសហប្រតិបត្តិការនេះមានគោលដៅផ្តល់នូវកម្មវិធីសិក្សាជំនាញខ្លីៗបន្ថែម ដើម្បីពង្រឹងគុណភាពធនធានមនុស្សនៅកម្ពុជា៕