គណៈកម្មការទី៧រដ្ឋសភា ចុះឈ្វេងយល់ពីវឌ្ឍនភាពការងារ បញ្ហាប្រឈម ទិសដៅការងារពាក់ព័ន្ធនឹងវិស័យអប់រំ សាសនា វប្បធម៌ និងទេសចរណ៍ ក្នុងខេត្តប៉ៃលិន
ភ្នំពេញ៖ នារសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃរដ្ឋសភា (គណៈកម្មការទី៧) បានអញ្ជើញដឹកនាំ សមាជិក សមាជិកាគណៈកម្មការ ជួបប្រជុំពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្តប៉ៃលិន ដឹកនាំដោយ ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្ត ក្នុងគោលបំណងឈ្វេងយល់ពីស្ថានភាពទូទៅរបស់ខេត្ត និងរបាយការណ៍វឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិសដៅការងារពាក់ព័ន្ធនឹងវិស័យទាំង៤ រួមមាន៖ វិស័យអប់រំ សាសនា វប្បធម៌ និងទេសចរណ៍៕