អភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សារបៀបវារៈចំនួន២
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាតាមរបៀបវារៈរួមមាន៖ ១.ពិនិត្យពិភាក្សាអត្រាកំណើនសេដ្ឋកិច្ចខេត្ត និងទី២.ពិនិត្យទិន្នន័យបណ្តាញផ្លូវក្នុងខេត្តព្រះសីហនុ។
កិច្ចប្រជុំដោយមានការចូលរួមពីលោក លោកស្រីអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត អភិបាលរងក្រុង ស្រុក និងប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត៕