**រដ្ឋមន្ត្រីការបរទេសតូហ្គោ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**១០ថ្ងៃ មន្រ្តី ផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ជាង៦ពាន់លើក**អ៊ុយក្រែន អះអាងថា ខ្លួនបានបាញ់ទម្លាក់ដ្រូន ១៣០គ្រឿង ក្នុងការវាយប្រហាពេញមួយយប់របស់រុស្ស៉ី**ព្រះមហាក្សត្រ ត្រាស់បង្គាប់ដំឡើងឋានន្តរសក្តិ ថ្នាក់ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទ ជូនសម្តេច ម៉ែន សំអន**ព្រះមហាក្សត្រ ត្រាស់បង្គាប់ដំឡើងឋានន្តរសក្តិ ថ្នាក់ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទ ជូន សម្តេច ទៀ បាញ់**មន្ទីរបញ្ចកោណ ស្នើឱ្យយោធាផ្តល់ការការពារសុវត្ថិភាព ជុំវិញការចូលទៅកាន់ព្រែកជីកប៉ាណាម៉ា**ផ្លូវថ្មើរជើង (Walk Street) ភ្នំពេញ បាននិងកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីពលរដ្ឋ ជាពិសេសពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេ ញ**ព្រឹត្តិការណ៍សម្តែងសិល្បៈអន្តរជាតិសៀមរាប-អង្គរ ពង្រឹងទំនាក់ទំនងចំណងមិត្តភាពរវាងកម្ពុជា និងអន្តរជាតិ**អភិបាលខេត្តកំពង់ចាម អញ្ជើញទស្សនកិច្ច មជ្ឈមណ្ឌលព្យាបាល និងស្ដារនីតិសម្បទា អ្នកញៀនគ្រឿងញៀន**ក្រសួងទេសចរណ៍ ជូនដំណឹង ស្តីពីបាតុភូតព្រះអាទិត្យរះចំកំពូលកណ្តាលនៃប្រាសាទអង្គរ “សមរាត្រីប្រាសាទអង្គរ Equinox Angkor”**មេទ័ពជើងគោកកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីពង្រឹងភាពជាដៃគូទ្វេភាគី កងទ័ពជើងគោក កម្ពុជា-ហ្វីលីពីន**ក្រសួងបរិស្ថាន៖ ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ ល្ងាច ដល់ម៉ោង ៦ ព្រឹក ថ្ងៃទី១៦ ខែមីនា គឺ “ល្អណាស់”**មន្រ្តីរដ្ឋាភិបាលអ៊ុយក្រែន បាននិយាយថា ទីក្រុងកៀវដឹងច្បាស់ថា ខ្លួនគ្មានសមត្ថភាពដណ្តើមយកមកវិញនូវទឹកដីទាំងអស់ ដែលកំពុងស្ថិតក្រោមការត្រួតត្រារបស់រុស្ស៉ី ដោយប្រើប្រាស់កម្លាំងយោធាឡើយ**អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ ក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នឹងបន្តប្រកាន់ខ្ជាប់នូវគោលជំហរម៉ឺងម៉ាត់ក្នុងការរឹតបន្តឹងវិន័យចំពោះចៅក្រម និងព្រះរាជអាជ្ញា ដែលប្រព្រឹត្តខុសច្បាប់ និងខុសក្រមសីលធម៌វិជ្ជាជីវៈ**ក្រសួងយុត្តិធម៌ កំពុងសិក្សាលទ្ធភាព ក្នុងការដាក់បញ្ចូលបទល្មើសថ្មីៗទៀត ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មអនឡាញ ចូលទៅក្នុងវិសោធនកម្មក្រមព្រហ្មទណ្ឌ**អ្នកនាំពាក្យក្រសួងយុត្តិធម៌ អំពាវនាវឱ្យដាក់បណ្តឹងតាមលេខទូរសព្ទ ឬទៅក្រសួងផ្ទាល់ ជាជាងការបង្ហោះលើហ្វេសប៊ុក**អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ សំណុំរឿងក្តីពាក់ព័ន្ធនឹងការខ្ចីប្រាក់ មានរហូតដល់ជាង១ម៉ឺនករណី កាលពីឆ្នាំ២០២៤ កន្លងទៅនេះ**អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ សំណុំរឿងគ្រឿងញៀននៅតាមតុលាការគ្រប់ជាន់ថ្នាក់ទូទាំងប្រទេស នៅឆ្នាំ២០២៤ បានធ្លាក់ចុះនូវចំណាត់ថ្នាក់ពីលេខ១ មកនៅលេខ៣**ក្រសួងប្រៃសណីយ៍ នឹងសហការជាមួយក្រុមហ៊ុនតិកតុ រៀបចំសិក្ខាសាលាផ្សព្វផ្សាយ ពីសុវត្ថិភាពលើប្រព័ន្ធអនឡាញ**រដ្ឋមន្ត្រីការបរទេសអាម៉េរិក ប្រកាសដាក់ទណ្ឌកម្មទិដ្ឋការប្រឆាំងនឹងមន្ត្រីថៃ ជុំវិញការនិរទេសជនជាតិដើមអ៊ុយហ្គ័រ

ឯកឧត្តម ប៊ុន ហុន អញ្ជើញជាសហប្រធាន ជាមួយលេខាធិការអចិន្ត្រៃយ៍ក្រសួងមហាផ្ទៃថៃ ដឹកនាំកិច្ចប្រជុំក្រុមមន្ត្រីជាន់ខ្ពស់កម្ពុជា-ថៃ ដើម្បីពិភាក្សាលើរបៀបវារៈសំខាន់ៗ ក្នុងកំណត់ហេតុ នៃកិច្ចប្រជុំ ត្រៀមសម្រាប់កិច្ចប្រជុំពេញអង្គ

ភ្នំពេញ៖ នារសៀលថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមមន្ត្រីជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាសហប្រធាន ជាមួយឯកឧត្តម អាន់ ហ្ស៊ីត សាំផាន់ថារ៉ាត់ លេខាធិការអចិន្ត្រៃយ៍ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមមន្ត្រីជាន់ខ្ពស់នៃព្រះរាជាណាចក្រថៃ ដឹកនាំកិច្ចប្រជុំក្រុមមន្ត្រីជាន់ខ្ពស់កម្ពុជា-ថៃ ដើម្បីពិនិត្យ ពិភាក្សាលើរបៀបវារៈសំខាន់ៗ និងផ្តល់ធាតុចូលមួយចំនួនលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ លើកទី៨ ដែលនឹងប្រព្រឹត្តក្រោមសហធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម អនុធីន ឆានៈវីរៈគូន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រថៃ នៅសណ្ឋាគាររ៉េស៊ីដង់ សុខា ភ្នំពេញ។ កិច្ចប្រជុំនេះដែរ មានការចូលរួមពីថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធកម្ពុជា និងប្រតិភូថៃជាច្រើនរូបផងដែរ។

ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមមន្ត្រីជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ស្វាគមន៍ និងសំដែងនូវសេចក្តីរីករាយយ៉ាងកក់ក្តៅចំពោះវត្តមាន ឯកឧត្តម អាត់ហ្ស៊ីត សាំផាន់ថារ៉ាត់ ព្រមទាំងមន្ត្រីជាន់ខ្ពស់នៃភាគីថៃ ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់នៃកិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ លើកទី៨ នាឱកាសដ៏ថ្លៃថ្លានេះ។

ឯកឧត្តមបានបន្តថា កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់កម្ពុជា-ថៃ នាពេលនេះគឺជាកិច្ចប្រជុំមួយដ៏មានសារៈសំខាន់ដែល ភាគីទាំងពីរតែងតែរៀបចំឡើង ដើម្បីពិភាក្សាលើការឯកភាពគ្នាអំពីកិច្ចការសំខាន់ៗមួយចំនួនសម្រាប់បម្រើដល់ការរៀបចំកិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃលើកទី៨ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃស្អែកនេះ។

ឯកឧត្តមបន្តទៀតថា កិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃលើកទី៨ គឺជាយន្តការទ្វេភាគីដ៏មានសារៈសំខាន់ដែលភាគីទាំងពីរបានផ្លាស់ប្តូរវេនគ្នារៀបចំកិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ តាមការព្រមព្រៀងគ្នាចាប់តាំងពីកិច្ចប្រជុំលើកទី១ ដែលបានរៀបចំធ្វើឡើងនៅទីក្រុងប៉ាតាយ៉ា នៃព្រះរាជាណាចក្រថៃ កាលពីឆ្នាំ១៩៩៩ និងកិច្ចប្រជុំលើកទី៧ តាមរយៈ Video Conference កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២កន្លងទៅ។

ឯកឧត្តមបានបន្ថែមទៀតថា កិច្ចប្រជុំលើកទី៨នេះនឹងធ្វើការ ពិនិត្យ និងវាយតម្លៃនូវលទ្ធផលនៃកិច្ចសហប្រិតបត្តិការរវាងអាជ្ញាធរខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរលើគ្រប់វិស័យ ចាប់តាំងពីឆ្នាំ២០២២ រហូតមកដល់ពេលបច្ចុប្បន្ន និងកំណត់ទិសដៅការងារកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់ទៀត។

ជាងនេះទៅទៀត ឯកឧត្តមក៏បានលើកឡើងដែរថា តាមរយៈលទ្ធផលនៃកិច្ចប្រជុំលើកទី៨នេះ នឹងជួយជំរុញ និងលើកកម្ពស់ថែមទៀតនូវយន្តការកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរខេត្តជាប់ ព្រំដែនកម្ពុជា-ថៃ ឱ្យបានកាន់តែជិតស្និទ្ធ ប្រកបដោយស្មារតីសាមគ្គីភាព មិត្តភាព និងទទួលបានប្រសិទ្ធភាពខ្ពស់ ជាពិសេសជួយជំរុញការអភិវឌ្ឍនៅខេត្តជាប់ព្រំដែនឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅតាមតំបន់ជាប់ព្រំដែនកាន់តែប្រសើរឡើង ៕  

អត្ថបទដែលជាប់ទាក់ទង