**អ្នកនាំពាក្យបរទេសរុស្ស៊ី៖ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់សហរដ្ឋអាមេរិក និងពិភពលោក រួមទាំងក្រុមហ៊ុន Meta និង Google បានក្លាយជាឧបករណ៍នៅក្នុងដៃ របស់តួអង្គមិនស្មោះត្រង់**ភ្ញៀវទេសចរជនជាតិអូស្ត្រាលីម្នាក់ បានស្លាប់បន្ទាប់ពីពុលស្រានៅទីក្រុងវ៉ាងវៀង ប្រទេសឡាវ**VN Express៖ មនុស្ស ៧០នាក់ រាគផង ក្អួតផង នៅលើនាវាទេសចរណ៍ ក្នុងដំណើរកម្សាន្តរយៈពេលមួយខែ ពីសិង្ហបុរីទៅទីក្រុង Los Angeles**ប្រធានាធិបតីជិតផុតអាណត្តិអាមេរិក Joe Biden កំពុងព្យាយាមលុបបំណុលអ៊ុយក្រែន ៤,៧ ពាន់លានដុល្លារ**អ.ដ.ក និងរដ្ឋបាលខេត្តកណ្តាល ចុះ MOU ស្ដីពី កិច្ចសហប្រតិបត្តិការ ក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ**សាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសលោក នី ណាក់ ម្ចាស់ផេក «Iman KH» ដាក់គុក២ឆ្នាំពិន័យ ៣លានរៀល និងសងជម្ងឺចិត្តដើមបណ្តឹង២០០លានរៀល**ធនាគារពិភពលោក៖ កម្ពុជា អាចដើរតួនាទីដ៏សំខាន់ ក្នុងការលើកកម្ពស់ពាណិជ្ជកម្ម និងការតភ្ជាប់ក្នុងតំបន់ តាមរយៈការពង្រីកបណ្តាញផ្លូវដឹកជញ្ជូន ជាមួយប្រទេសជិតខាង**រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ មន្ទីរទាំងអស់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួង និងរាជធានី-ខេត្ត ដោយក្រសួងជាឪ ឯរាជធានី-ខេត្តជាម៉ែ**រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាថ្នាក់ខេត្តស្ដីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០**ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង៖ បុគ្គលសំខាន់ នៃអាវុធគ្មានមនុស្សបើក (drone) របស់កូរ៉េខាងជើង “អ្នកការទូត” មកកម្ពុជា ដោយលាក់បាំង ឈ្មោះក្លែងក្លាយរបស់គាត់គឺ Douglas**Bitcoin កើនឡើងតម្លៃដល់ ទៅអត្រាកំណត់ហេតុថ្មី ៩៤,០០០ដុល្លារ ក្នុងមួយកាក់**ថៃ នឹងផ្តល់លុយសុទ្ធ ២៨៩ដុល្លារ ដល់ប្រជាជនវ័យចំណាស់ នៅខែមករា ក្នុងគម្រោងកាបូបឌីជីថល**អតីតឧត្តមសេនីយ៍កំពូលរបស់អ៊ុយក្រែន លោក Valery Zaluzny ប្រាប់កងទ័ពជាសិក្ខាកាមនៅអង់គ្លេសថា កងទ័ពភាគច្រើន គឺគ្មានឱកាសរស់**រដ្ឋមន្ត្រីការពារជាតិចិន បដិសេធមិនជួបប្រមុខការពារជាតិអាម៉េរិក ក្នុងអំឡុងពេលកិច្ចប្រជុំរបស់មេដឹកនាំការពារជាតិនៅឡាវ**អ៊ុយក្រែន បាញ់ មីស៊ីល ឆ្លង ទ្វីប របស់ អង់គ្លេស Storm Shadow ចូល ក្នុង ប្រទេស រុស្ស៊ី**ឃាតកឈាមត្រជាក់ ម្នាក់ ត្រូវ បាន កាត់ទោស ប្រហារជីវិត ជុំវិញឃាតកម្ម ១៤ នាក់នៅថៃ**ចិនវ៉ាដាច់អាម៉េរិក និងទទួលបានតំណែងជាម្ចាស់ជំនួយទ្វេភាគីធំបំផុតទីពីរ ដល់តំបន់ប៉ាស៊ីហ្វិក**ស្លាប់២០ នាក់ ក្នុងការ វាយ ប្រហារ នៅ ប៉ាគីស្ថាន ត្រឹម ២៤ ម៉ោង**EDC ជូនដំណឹងពីការរអាក់រអួលចរន្ត តាមតំបន់មួយចំនួនចាប់ពីថ្ងៃនេះដល់ថ្ងៃទី២៤ ខែវិច្ឆិកា**ចិន និងប្រេស៊ីល ដំឡើងកម្រិតស្ថានភាពទំនាក់ទំនងការទូត និងឈានដល់កិច្ចព្រមព្រៀងស្តីពីហេដ្ឋារចនាសម្ព័ន្ធ ថាមពល និងកសិពាណិជ្ជកម្ម

ទីភ្នាក់ងារ USAID បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការគាំទ្រកម្ពុជា

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Samantha Power ប្រធានគ្រប់គ្រងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។

ក្នុងឱកាសនៃជំនួប លោកស្រី Samantha Power បានកោតសរសើរចំពោះការរីកចម្រើននៅកម្ពុជា ដែលជាប្រទេសមួយធ្លាប់រងគ្រោះ និងហែកហួរដោយសារសង្គ្រាមស៊ីវិលអស់ជាច្រើនទសវត្ស។

លោកស្រីបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងភាពជាដៃគូដ៏ល្អប្រសើរកន្លងមករវាងទីភ្នាក់ងារ USAID និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យជាច្រើន រួមមាន៖ វិស័យសុខាភិបាល (ជាពិសេស ការប្រយុទ្ធប្រឆាំងនឹងជំងឺរបេង និងជំងឺគ្រុនចាញ់), សន្តិសុខស្បៀង និងការបោសសម្អាតមីន។

លោកស្រីបានគូសបញ្ជាក់ថា ទីភ្នាក់ងារ USAID នឹងបន្តកិច្ចសហប្រតិបត្តិការគាំទ្រកម្ពុជា ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា និងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។ ចំពោះការបោសសម្អាតមីន លោកស្រីនឹងប្រកាសការវិនិយោគចំនួន១២លានដុល្លារអាមេរិក ដើម្បីបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។

ជាការឆ្លើយតប សម្ដេចបវរធិបតីបានសម្ដែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងរាជរដ្ឋាភិបាលកម្ពុជា និង ទីភ្នាក់ងារ USAID ព្រមទាំងថ្លែងអំណរគុណរដ្ឋាភិបាលនិងប្រជាជនសហរដ្ឋអាមេរិក ដែលបានផ្ដល់ការគាំទ្រ និងជំនួយក្នុងការស្ដារ និងកសាងប្រទេសកម្ពុជាចាប់តាំងពីដើមទសវត្សឆ្នាំ១៩៩០ ក៏ដូចជារួមចំណែកអភិវឌ្ឍកម្ពុជា រហូតមកដល់បច្ចុប្បន្ន។

សម្ដេចបវរធិបតី និងលោកស្រី Samantha Power បានពិភាក្សាគំនិតផ្តួចផ្តើមមួយចំនួន ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា និង ទីភ្នាក់ងារ USAID លើវិស័យសំខាន់ៗជាច្រើន រួមមាន៖ ពាណិជ្ជកម្ម, ការវិនិយោគ, សុខាភិបាល, អប់រំ, កសិកម្ម, អភិបាលកិច្ចល្អ, សន្ដិសុខ និងការអនុវត្តច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង